អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើនវានុវត្តន៍សង្គម (Social Innovation) គឺជាអ្វី?

តើនវានុវត្តន៍សង្គម (Social Innovation) គឺជាអ្វី?

SEASIN Impact Connect Studios ដែល​រៀបចំ​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រងកាលពីពេល​ថ្មីៗ

ពាក្យថា​ “នវានុវត្តន៍” ឬ​ Innovationជា​ភាសា​អង់គ្លេស ​ជាទូទៅ​សំដៅ​ដល់​ការ​ច្នៃ​ប្រឌិត​ឬ​ការ​បង្កើតគំនិត​ថ្មីៗ ដែល​ភាគ​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​បច្ចេកវិទ្យា វិទ្យាសាស្ត្រ ឬ​ ព័ត៌មានវិទ្យាជាដើម ។ ដោយ​ឡែក បើ​ក្នុង​បរិបទ​នៃ​​អាជីវកម្មវិញ មិន​មែន​សំដៅ​សុទ្ធ​តែ​ការ​ផ្សារភ្ជាប់​ទោ​នឹង​បច្ចេកវិទ្យា​នោះ​ទេ ប៉ុន្តែ​ការ​រក​ឃើញ​នូវ​របៀប​គ្រប់គ្រង ប្រព័ន្ធគ្រប់គ្រង​ ឬ​អ្វី​ដែល​ថ្មី​ដោយ​មិន​ចាំ​បាច់​ផ្សារភ្ជាប់​ទៅ​នឹង​បច្ចេកវិទ្យា​ក៏​អាច​និយាយ​បាន​ថា​ជា​ នវានុវត្តន៍ដែរ។  ជា​មួយ​គ្នា​​មនេះ​ដែរ ​បើ​គេ​ភ្ជាប់​ពាក្យ​នេះ​ទៅ​នឹង​ពាក្យ “សង្គម” ( Social Innovation ) នោះ​អត្ថន័យ​របស់​វា​នឹង​មិន​ផ្ដោត​សំខាន់​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ប៉ុន្មាន​ទេ។

តាម​រយៈ​វគ្គបណ្ដុះ​មួយមានឈ្មោះថា SEASIN Impact Connect Studios  ដែលជាគម្រោងមួយផ្ដល់ជំនួយដោយសហគមន៍អឺរ៉ុប ​រៀប​ចំ​ឡើង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ បានកំណត់និយមន័យ “នវានុវត្តន៍សង្គម” ឬ “Social Innovation” ថាជាដំណោះស្រាយថ្មីមួយ ក្នុងទម្រង់ជាសេវាកម្ម ជាទីផ្សារ ឬជាសហគ្រិន​សង្គម ដែលអាចចូលរួមដោះស្រាយបញ្ហាដែលកំពុងកើតមានក្នុងសង្គមប្រកបដោយប្រសិទ្ធភាពដោយប្រើមធ្យោបាយថ្មីៗ។ គោលដៅសំខាន់របស់ “នវានុវត្តន៍សង្គម” គឺបង្កើតអ្នកដឹកនាំ​ដែល​នាំ ឱ្យ​មាន​ការផ្លាស់ប្ដូរ ( Changemakers )។

បើគេចង់បង្កើតក្រុម ដើម្បីធ្វើការងារផ្នែកនវានុវត្តន៍សង្គម គេចាំបាច់ត្រូវគិតដល់ដំណាក់​សំខាន់ៗចំនួន ៧ គឺ៖ ១.គិតអំពីបញ្ហាដែលកំពុងកើតមាន ផ្សារភ្ជាប់នឹងឱកាស ២.បង្កើត និង​ ប្រមូលគំនិតដើម្បីដោះស្រាយបញ្ហា ៣.អភិវឌ្ឍ និង សាកល្បងគំនិតទាំងនោះ ៤.ចាប់ផ្ដើម​បង្កើត​ក្រុម (ប្រមូលនិងដឹកនាំមនុស្ស) ៥.ចែកចាយគំនិត និង ធ្វើប្រតិបត្តិការ ៦.ពង្រីក និង កំណត់សកម្មភាព ( Crowing & Scaling ) និង ៧.ផ្លាស់ប្ដូរប្រព័ន្ធ។

គួររំលឹកផងដែរថា គម្រោងនវានុវត្តន៍សង្គម កំពុងត្រូវបានអនុវត្តនៅ សហរដ្ឋអាមេរិច និងទ្វីបអឺរ៉ុប ដោយយុវជនវ័យក្មេងៗជាពិសេសនិស្សិតសាកលវិទ្យាល័យ ដើម្បីរួមចំណែកដោះស្រាយបញ្ហានានាដែលកំពុងកើតឡើងនៅក្នុងប្រទេសរបស់ពួកគេ។ ចំពោះតំបន់អាស៊ីអាគ្នេយ៍វិញ សហគមន៍អឺរ៉ុបកំពុងផ្ដល់ជំនួយក្នុងការរៀបចំកម្មវិធីមួយឈ្មោះថា​ Impact Connect  ដើម្បីដំណើរការ ស្ទីឌីយោ នវានុវត្តន៍សង្គម ( Social Innovation Studio )ជាមួយសាកលវីទ្យាល័យចំនួន៨ ក្នុងប្រទេសចំនួនបួនគឺ៖ កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង ប្រទេសថៃ។

ចំណែកឯប្រទេសកម្ពុជាវិញ មានសាកលវិទ្យាល័យចំនួនពីរដែលបានសហការក្នុងគម្រោងនេះ គឺសាកវិទ្យាល័យភូមិន្ទភ្នំពេញ និង សាកលវិទ្យាល័យជាតិគ្រប់គ្រង។ ហើយបន្ទប់នវានុវត្តន៍សង្គម ( Social Innovation Lab ) នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវប្រើប្រាស់ជាទីតាំងសម្រាប់វគ្គបណ្តុះបណ្ដាលអំពីនុវត្តន៍សង្គម ដល់និស្សិតកម្ពុជា កាលពីថ្ងៃទី៩និង ទី១០ មេសាកន្លងទៅនេះ៕

ដោយ៖ វាសនា

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

រូបមន្ត​ជួយ​ឱ្យ​​ថតរូប​លើ iPhone បាន​ស្អាត ៧ចំណុច​ប្រាប់​ដោយ​ Apple ផ្ទាល់

វិធីសាស្ត្រ ៦​យ៉ាង​ ​​​សម្រាប់​ដោះស្រាយ​ជាមួយ​មនុស្សគំនិត​អវិជ្ជមាន​ ​​ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​ទុក្ខ​ដល់​អ្នក​

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031