អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ៧​ចំណុច​ដែល​អាច​ឲ្យ​អ្នក​ដទៃ​​វាយ​តម្លៃ​​ថា ​អ្នក​ជា​មនុស្ស​ប្រភេទ​ណា

៧​ចំណុច​ដែល​អាច​ឲ្យ​អ្នក​ដទៃ​​វាយ​តម្លៃ​​ថា ​អ្នក​ជា​មនុស្ស​ប្រភេទ​ណា

មនុស្សដែលមានភាពជឿជាក់លើខ្លួនឯង

ប្រ​ភព៖​​ www.ohmymag.com

អ្នក​ដទៃ​អាច​វាយ​តម្លៃ​អ្នក​បាន​តាម​រយៈ​រូប​ភាព​ជា​ច្រើន​។ ​ ​ប៉ុន្តែ​នេះ​ជា​ចំណុច​ទាំង​៧​យ៉ាង​ដែល​គេ​តែង​ប្រើ​សម្រាប់​​វាយ​តម្លៃ​ពី​អ្នក​ ​កំណត់​ថា​អ្នក​ជា​មនុស្ស​ប្រភេទ​ណា​៖ ​
១) អក្សរ​សរសេរ​ដៃ​របស់​អ្នក​៖ តាម​រយៈ​ការ​សិក្សា​មួយ​បាន​សរសេរ​ថា​​ការ​សរសេរ​និង​ទំហំ​អក្សរ​របស់​ពួក​គេ​គឺ​អាច​បង្ហាញ​​ពី​មនុស្ស​ម្នាក់​នោះ​យ៉ាង​ច្បាស់។ ការ​ស្រាវជ្រាវ​មួយ​ដែល​បាន​ដឹក​នាំ​ដោយ​National Pen Company បាន​ឲ្យ​ដឹង​ថា​អ្នក​សរសេរ​អក្សរ​រាង​តូច​គឺ​តែង​ជា​មនុស្ស​មាន​ការ​អៀន​ខ្មាស​ច្រើន​ ​និង​ជា​មនុស្ស​ផ្ចិតផ្ចង់។
២) ពណ៌​ដែល​អ្នក​ចូលចិត្ត៖ តាម​រយៈ​​អត្ថបទ​មួយ​របស់​Pschology Today ពណ៌​ដែល​អ្នក​ចូលចិត្ត​ពាក់​ជា​រឿយ​ៗ​នោះ​វា​​អាច​បង្ហាញ​​បាន​ថា​អ្នក​ជា​មនុស្ស​ដូចម្ដេច។ អ្នក​ដែល​ចូលចិត្ត​ពណ៌​ខ្មៅ​ត្រូវ​បាន​ដឹង​ថា​ជា​មនុស្ស​​ដែល​ប្រុងប្រយ័ត្ន​​​ និង ​​សិល្បៈ​និយម។
៣) ការ​ខាំ​ក្រចក៖ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​អ្នក​ដែល​ចូលចិត្ត​ខាំ​ក្រចក​ដៃ​ខ្លួន​ឯង​ច្រើន​ជា​មនុស្ស​សុក្រឹត​និយម​ ហើយ​ក៏​អាច​ជា​មនុស្ស​​ភ័យ​ខ្លាច​ច្រើន​ផង​ដែរ។
៤) ស្បែក​ជើង​របស់​​អ្នក​៖ អ្នក​ចិត្ត​វិទ្យា​បាន​និយាយ​ថា​យើង​អាច​ដឹង​ពី​បុគ្គល​ម្នាក់​នោះ​បាន​ដោយ​គ្រាន់​តែ​សម្គាល់​ទៅ​លើ​ស្បែក​ជើង​របស់​ពួក​គេ​។ អ្នក​ស្រាវជ្រាវ​ម្នាក់​ឈ្មោះ​ថា​Omri Gillath មក​ពី​សកលវិទ្យាល័យ​ Kansas ​បាន​និយាយ​ថា​ដោយ​គ្រាន់​តែ​សង្កេត​មើល​ស្បែក​ជើង​របស់​ពួក​គេ​អ្នក​អាច​ទាយ​ដឹង​ពី​ចំណូល​ប្រចាំ​ខែ​ អាយុ​និង​ភេទ​របស់​គេ​បាន​។
៥) សម្លឹង​កែវភ្នែក៖ ​ភ្នែក​គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​​ពី​អារម្មណ៍​របស់​អ្នក​។ ភ្នែក​អ្នក​អាច​ប្រាប់​ថា​តើ​អ្នក​កំពុង​គិត​អ្វី​និង​មាន​អារម្មណ៍​យ៉ាង​ណា។
៦) ​ភាព​ទៀងទាត់​របស់​អ្នក​៖ ​ភាព​ទៀងទាត់​របស់​អ្នក​អាច​បញ្ជាក់​អំពី​ភាព​វិជ្ជមាន​និង​ភាព​អវិជ្ជមាន​របស់​អ្នក​បាន​។ បើ​អ្នក​ជា​មនុស្ស​ទៀងទាត់​ម្នាក់​វា​បញ្ជាក់​ថា​អ្នក​​តែង​ខ្វាយខ្វល់​ដល់​ពេលវេលា​អ្នក​ដទៃ។
៧) ​​ ការ​ចាប់​ដៃ៖ អ្នក​ដែល​ប្រើប្រាស់​កម្លាំង​ដៃ​ខ្លាំង​ក្នុង​ការ​ចាប់​ដៃ​បង្ហាញ​ថា​គេ​ជា​មនុស្ស​ពោរពេញ​ដោយ​ភាព​ក្លាហាន​។​ សម្រាប់​អ្នក​ប្រើ​កម្លាំង​ដៃ​ខ្សោយ​វិញ​បញ្ជាក់​ថា​គេ​ជា​មនុស្ស​ទន់ខ្សោយ​ហើយ​ចូលចិត្ត​ធ្វើ​កិច្ចការ​ងាយ​ៗ៕
ប្រែ​សម្រួល៖ ព្រំ​សុវណ្ណកណ្ណិកា​
ប្រភព៖  www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930