អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​​​​​​​​​​​​​​​​​​ត្រូវ​ប្រយ័ត្ន​ចំពោះ​​​បុគ្គលិក​លក្ខណៈ​​របស់​មនុស្ស​​ទាំង​​៥​ប្រភេទ​​នេះ​ ​មុន​នឹង​ជួល​មក​ធ្វើ​ជា​បុគ្គលិក

​​​​​​​​​​​​​​​​​​ត្រូវ​ប្រយ័ត្ន​ចំពោះ​​​បុគ្គលិក​លក្ខណៈ​​របស់​មនុស្ស​​ទាំង​​៥​ប្រភេទ​​នេះ​ ​មុន​នឹង​ជួល​មក​ធ្វើ​ជា​បុគ្គលិក

ប្រ​ភព៖​​ www.entrepreneur.com

ការ​ជួល​បុគ្គលិក​មក​ធ្វើ​ការ​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ។​ គប្បី​ត្រូវ​សង្កេត​មើល​ពី​ប្រវត្តិរូប​​និង​បុគ្គលិក​លក្ខណៈ របស់​អ្នក​ទាំង​នោះ​ ដើម្បី​ជៀសវាង​បញ្ហា​នៅ​ថ្ងៃ​មុខ។ នេះ​ជា​អ្វី​ដែល​អ្នក​គួរ​សង្កេត​មើល៖​

១) ចូលចិត្ត​អួត៖ អ្នក​គួរ​ប្រុងប្រយ័ត្ន​បំផុត​ជាមួយ​មនុស្ស​ណា​ដែល​ចូល​ចិត្ត​អួត​ពី​ខ្លួន​ឯង។ បើ​យល់​ល្អ​ជៀស​អោយ​ឆ្ងាយ​គឺ​កាន់​តែ​ល្អ។

២) តែង​តែ​ត្អូញត្អែរ៖​​ វា​គ្មាន​បញ្ហា​នោះ​ទេ​បើ​គ្រាន់​តែ​ជា​ការ​ត្អូញត្អែរ​យូរ​ៗ​ម្ដង។ ប៉ុន្តែ​បើ​ការ​មិន​ពេញ​ចិត្ត​តែង​តែ​កើត​មាន​គ្រប់​ពេល​វេលា​បែប​នេះ​ ប្រាកដ​ណាស់​ ការ​ឈ្លោះ​ទាស់ទែង គ្នា​អាច​នឹង​កើត​មាន​ឡើង។

៣) អាត្មានិយម៖ អ្នក​មិន​អាច​តាំង​ខ្លួន​ជា​ស្ដេច​ហើយ​​គិត​តែ​ពី​ទាញ​យក​ផល​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង​បាន​ទេ។ ការ​ធ្វើ​ការងារ​គឺ​ទាមទារ​ការ​គិត​ពី​ប្រយោជន៍​រួម​​គ្រប់​ពេលវេលា។

៤) មនុស្ស​ទុទិដ្ឋិនិយម​៖ អ្នក​មិន​អាច​ធ្វើ​ការងារ​បាន​សម្រេច​ជាមួយ​មនុស្ស​ណា​ដែល​តែង​តែ​គិត​ថា អ្វី​ៗ​គឺ​សុទ្ធ​តែ​អាក្រក់​និង​មិន​​ល្អ។ មនុស្ស​បែប​នេះ​​ហាក់​ដូច​ជា​គ្មាន​ប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​ទាល់​តែ​សោះ។

៥) មនុស្ស​ដែល​មិន​ទទួល​យក​ការ​កែ​ប្រែ៖​ មនុស្ស​បែប​នេះ​តែង​គិត​ថា​អ្វី​ៗ​ទាំង​អស់​គឺ​មិន​មែន​ជា​កំហុស​របស់​គេ​។ ដូច្នេះ​ទើប​គេ​​មិន​ចាំ​បាច់​សោះ​ឡើយ​ក្នុង​ការ​ស្ដាប់​ការ​កែ​ប្រែ​ពី​អ្នក​ដទៃ៕

ប្រែ​សម្រួល៖ ព្រំ​សុវណ្ណកណ្ណិកា
ប្រភព៖ www.businessnewsdaily.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728