អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើ​លោក ​Donald Trumps ​ផ្ដើម​ជោគជ័យ​ខាង​ជំនួញ​តាំង​ពី​ពេល​ណា?

តើ​លោក ​Donald Trumps ​ផ្ដើម​ជោគជ័យ​ខាង​ជំនួញ​តាំង​ពី​ពេល​ណា?

ប្រ​ភព៖​​ www.theonion.com

លោក​ Donald Trump​ ​​បច្ចុប្បន្ន​ជា​​ប្រធានាធិបតី​​​​ទី​៤៥ របស់​សហរដ្ឋ​អាមេរិក​ ហើយ​​ លោក​ក៏​​ជា​ប្រធាន​ក្រុមហ៊ុន​ The Trump Organization នៅ​ឯ​ Midtown Manhattan ទី​ក្រុង​ New York ផង​ដែរ។ ​​ប្រធានាធិបតី​ដែល​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​​នេះ ​បាន​ប្រើប្រាស់​​យុទ្ធសាស្ត្រ​រក​ស៊ី​​​មួយ​ចំនួន​ដែល​លោក​ អ្នក​គួរ​អាន​ និង​​ពិចារណា​​​៖

១) តើ​គាត់​បង្កើត​សំណាង​ដោយ​វិធី​ណា?៖ លោក ​Donald Trump ទទួល​បាន​ចំណូល​ជា​ច្រើន​តាម​រយៈ​ការ​ជួល​​អគារ ក៏​ដូច​ជា​ការ​វិនិយោគទុន​ផ្សេង​ៗ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ គាត់​ក៏​ជា​អ្នក​និពន្ធ​ដ៏​ជោគជ័យ​ម្នាក់​រួម​ទាំង​ មាន​កម្មវិធី​ទូរទស្សន៍​ផ្ទាល់​ខ្លួន​ផង​ដែរ។

២) ទ្រព្យ​សម្បត្តិ​របស់​លោក​គឺ​មិន​ទៀង​ទាត់៖​ ​វា​ពិត​ជា​ពិបាក​​ណាស់​ដែល​​អាច​ប៉ាន់ស្មាន​ដឹង​ពី​ចំនួន​ទ្រព្យ​សម្បត្តិ​ជាក់​លាក់​មួយ​របស់​លោក​ Trump។​​ យោង​តាម​​ទស្សនាវដ្ដី​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក Forbes បាន​បង្ហាញ​ថា​លោក​មាន​ទ្រព្យ​សម្បត្តិ​ចំនួន​ ៤,៥​ពាន់​លាន​ដុល្លារ​អាមេរិក។ តែ​លោក​ក៏​បាន​ជំទាស់​វិញ​ថា​លោក​មាន​ទ្រព្យ​សម្បត្តិ​​លើស​ពី​១០​ពាន់​លាន​ដុល្លារ​ទៅ​ទៀត។

៣) តើ​ពី​ដំបូង​លោក​ចាប់​ផ្ដើម​ដោយ​ដូច​ម្ដេច?៖ លោក​កើត​ក្នុង​ត្រកូល​គ្រួសារ​អ្នក​មាន​ ។ លោក​ទទួល​បាន​កេរមរតក ​៤០​លាន​ដុល្លារ​ពី​ឪពុក​របស់​លោក​​ក្នុង​ឆ្នាំ​​១​៩៧៤។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​លោក​ក៏​បាន​បន្ត​ការ​ធ្វើ​ជំនួញ​ពី​គ្រួសារ​របស់​លោក។ ហើយ​លោក​ក៏​បាន​ក្លាយ​ទៅ​ជា​អ្នក​រក​ស៊ី​ដ៏​ជោគជ័យ​ម្នាក់​ក្នុង​សហរដ្ឋអាមេរិក។

៤) តើ​លោក​មាន​​ក្រុមហ៊ុន​ចំនួន​ប៉ុន្មាន​?​៖ លោក​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា​ The Trump Organization នៅ​ទីក្រុង​​New York ហើយ​ក៏​មាន​ហាង​ផ្សេង​ទៀត​ដែល​មាន​ផ្លាក​យីហោ​ជា​ឈ្មោះ​របស់​លោក​រួម​មាន Trump Hotel Trump Resort និង Trump Golf ផង​ដែរ។

៥) ​តើ​ភាព​ជោគជ័យ​របស់​លោក​កើត​ឡើង​ដោយ​សារ​អ្វី?​៖ ភាព​ជោគជ័យ​ទាំង​នោះ​គឺ​ដោយ​សារ​តែ​ ភាព​ល្បីល្បាញ​នៃ​ផ្លាក​យីហោ​ដែល​មាន​ឈ្មោះ​លោក​​រួម​ទាំង​ការ​វិនិយោគ នានា​និង​ការ​ជួល​អគារ​ផង​ដែរ៕

ប្រែ​សម្រួល៖ ព្រំ​ សុវណ្ណកណ្ណិកា
ប្រភព៖www.cheatsheet.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

៥ចំណុចដែលអ្នកលក់ដីឡូតិ៍ មិនដែលប្រាប់អ្នក​ តែ​អ្នកគួរ​ដឹង!

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

សូមស្វាគមន៍មកកាន់ពិពណ៍ 💟 អ្នកម្តាយនិង កុមារ២០១៨ 💟

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

“ឈ្លក់ទឹកម៉ាស៊ីន”!

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031