អត្ថបទថ្មីបំផុត
ទំព័រដើម > PR > តើអ្វីជាបញ្ហាប្រឈមរវាងផ្នែកធនធានមនុស្ស និងការចាប់ផ្តើមអាជីវកម្ម

តើអ្វីជាបញ្ហាប្រឈមរវាងផ្នែកធនធានមនុស្ស និងការចាប់ផ្តើមអាជីវកម្ម

ជាក់ស្តែងអាជីវកម្មមួយអាចទទួលជោគជ័យទៅបានគឺអាស្រ័យលើកត្តាជាច្រើនដែលមានតាំងពីកត្តាហិរញ្ញវត្ថុ កត្តាធនធានមនុស្ស កត្តាទំនុកចិត្តក្នុងការវិនិយោគ កត្តាជំនាញ កត្តាទីផ្សារនិងកត្តាផ្សេងៗ មួយចំនួនទៀត។ បើយើងនិយាយអំពីតួនាទីរបស់ផ្នែកធនធានមនុស្សវិញ ជាពិសេសសម្រាប់ក្រុមហ៊ុនដំណើរការថ្មីវិញ ធនធានមនុស្សពិតជាសំខាន់ក្នុងការកំនត់ជោគវាសនារបស់ក្រុមហ៊ុននោះ៖
– ទី១ គឺទាក់ទងជាមួយបញ្ហាក្នុងការស្វែងរកបុគ្គលិកដែលមានលក្ខណៈល្អគ្រប់គ្រាន់ និងការតាំងចិត្តខ្ពស់ដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុន។
-ទី២ គឺការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រុមហ៊ុនអោយដើរទាន់នឹងការលូតលាស់របស់ក្រុមហ៊ុន និងទីផ្សារ
– ទី៣ គឺវិធីសាស្រ្តក្នុងការរក្សាក្រុមការងារអោយបានល្អប្រសើរសម្រាប់អាជីវកម្មថ្មី
ដោយមានចំនោទជាច្រើនពាក់ព័ន្ធនឹងប្រធានបទធនធានមនុស្សនេះហើយ និងដើម្បីផ្តល់ជាដំនោះស្រាយល្អៗ និងជាក់ស្តែង ផាកកាហ្វេបានសហការណ៍ជាមួយវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំធ្វើការរៀបចំឡើងនូវកម្មវិធីសន្ទនារពាណិជ្ជកម្មប្រចាំខែមិថុនានេះនាថ្ងៃទី១២ នៅផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម ដែលផ្តោតលើប្រធានបទ “ធនធានមនុស្ស និងការចាប់ផ្តើមអាជីវកម្ម” ។ កម្មវិធីនេះផងដែរនឹងមានការចូលរួមពីវាគ្មិនល្បីៗដែលជាម្ចាស់សហគ្រិនជោគជ័យ និងបុគ្គលិកកំពូលនៃស្ថាប័នមួយចំនួនដូចជា លោក Ken Lo អគ្គនាយក និងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Centrury21 Imperial Realty និងលោក Sar Kinal អគ្គនាយកនៃក្រុមហ៊ុន Aplus Consulting ដោយមានការសម្របសម្រួលកម្មវិធីពីសំណាក់ កញ្ញា Prak Thida អ្នកគ្រប់គ្រងទូរទៅនៃវិទ្យុ Lotus ។

កម្មវិធីនេះមានគោលបំណងលើកកំពស់សហគ្រិនភាពកម្ពុជា និងផ្តល់ឱកាសដល់សហគ្រិន ម្ចាស់អាជីវកម្មផ្សេងៗ បុគ្គលិកស្ថាប័ន និងអ្នកដែលមានបំណងក្នុងការធ្វើអាជីវកម្មក៏ដូចជានិស្សិតដែលត្រៀមខ្លួនប្រឡូកក្នុងសង្គមការងារផ្សេងៗ បានស្វែងយល់ និងទទួលបានពិសោធន៏ពីបុគ្គលល្បីៗក្នុងវិស័យអាជីវកម្ម ក៏ដូចជាតិកនិចក្នុងការធ្វើអាជីវកម្ម និងបង្កើនឱកាសក្នុងការជូបផ្ទាល់ជាមួយសហគ្រិននានា។ ក្នុងនោះផងដែលកិច្ចសន្ទនារពាណិជ្ជកម្មនេះក៏ត្រូវបានបង្កើតឡើងក្នុងគោលដៅមួយដែលមិនមែនស្វែងរកប្រាក់ចំណេញ ហើយអនុញ្ញាតអោយអ្នកដែលមានបំណងស្វែងយល់អាចចូលរួមបានដោយចំណាយតិចតូចបំផុត។ កម្មវិធីនេះផងដែរ ក៏ទទួលបានការគាំទ្រពី ស្ថាប័នដែលមានអ្នកជំនាញខាងចំរុះវិស័យក្នុងប្រតិបត្តិការអាជីវកម្មផ្សេង ដូចជា ក្លឹបអ្នកវិនិយោគកម្ពុជា (CIC) សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(C.V.E.A) និង JCI កម្ពុជា៕

អត្ថបទពាណិជ្ជកម្ម

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930