អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > Audi A5 Sportback ​ម៉ូដែល​ថ្មី​សន្លោង ​​បង្អួត​រាង​ក្នុង​កម្មវិធី ​សប្ដាហ៍​អ្នក​ឌីស្សាញ​នៅ​ភ្នំពេញ (PPDW)

Audi A5 Sportback ​ម៉ូដែល​ថ្មី​សន្លោង ​​បង្អួត​រាង​ក្នុង​កម្មវិធី ​សប្ដាហ៍​អ្នក​ឌីស្សាញ​នៅ​ភ្នំពេញ (PPDW)

ស្រប​ពេល​​នៃ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កម្មវិធី​​​ ​សប្ដាហ៍​អ្នក​ឌីស្សាញ​នៅ​ភ្នំពេញ (PPDW) នា​ថ្ងៃ​ទី​២៣ និង​ ២៤​មិថុនា​ ​នេះ​​ក្រុមហ៊ុន​ Audi Cambodia ​បាន​សម្ពោធ​ និង​ដាក់​បង្ហាញ​រថយន្ត​ម៉ូដែល​ថ្មី​សន្លាង​របស់​ខ្លួន​គឺ Audi A5 Sportback ថ្មី​​ដើម្បី​​ឱ្យ​អ្នក​ដែល​អញ្ជើញ​ចូលរួម​ទាំង​អស់​បាន​​ស្វែង​យល់​ថា ​តើ​ការ​ច្នៃម៉ូដ​បំពេញ​តាម​មុខងារដោយ​ដូចម្ដេច ជាមួយ​នឹងផ្ទៃ​ទំនេរ​ខាង​ក្រៅ និង​ប្រកប​ដោយ​​ផាសុកភាព។ ​

Audi A5 Sportback ថ្មី​ទាំងអស់ សុទ្ធ​តែ​បំពាក់​ដោយ​ម៉ាស៊ីន TFSI 2.0 លីត្រ ដែល​មាន​ថាមពល 185 ​Kw (252 ​hp)។ ប្រអប់លេខ​ ៧ លេខអូតូ ជាមួយបច្ចេកវិទ្យា quattro។ Audi A5 Sportback បង្កើន​ល្បឿន​ពី​ 0 ទៅ 100 គីឡូម៉ែត្រក្នុង​រយៈពេល ត្រឹម​តែ 6.5 វិនាទី ​និង​ល្បឿន​រហូត​ដល់ 250 គីឡូម៉ែត្រ។

លោក Antoine Jeanson នាយក​ផ្នែក​ប្រតិបត្តិការ​របស់ Audi Cambodia មាន​ប្រសាសន៍ថា​ ៖«Audi A5 Sportback ថ្មីនេះគឺជា Gran Turismo ពី Audi ដែល​បង្ហាញ​ពីការឌីស្សាញ​ម៉ូដ​ដ៏​លេចធ្លោ​ អារម្មណ៍​បែប​អ្នក​កីឡា កិត្យានុភាព​ដ៏​អស្ចារ្យ​ ដែល​នឹង​ទាក់​ទាញដល់​អតិថិជន​ជាក់​ជា​មិនខាន។

“ការធ្វើឱ្យប្រសើរឡើងថ្មី” គឺជាប្រធានបទនៅ​ក្នុងកម្មវិធី សប្ដាហ៍អ្នកឌីស្សាញភ្នំពេញ​លើកទី 8 ដែល​ជំរុញ​ទឹក​ចិត្ត​ដោយថាមពលថ្មី​នៃសកម្មភាព ភាព​អន្ទះសា ចំណង់ចំណូលចិត្ត ការរំជួលចិត្ត ការបាក់​ទឹកចិត្ត ដែល​ជំរុញដល់សតិអារម្មណ៍ក្នុងស្មារតីតស៊ូ។ ភាព​ទាន់​សម័យ​នៃ​ការ​ឌីស្សាញ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ គឺជាការផ្លាស់ប្ដូរ​លើ​ពណ៌​ដេញ​ពន្លឺ​ និង​ការរចនា​ម៉ូដ​ដ៏​អស្ចារ្យដែលគ្រប់គ្នាមិននឹកស្មានដល់។

ការផ្លាស់ប្ដូរលើ​ផ្នែកខាងក្រៅ និង​ផ្នែក​ខាងក្នុងរបស់​អ្នក​ឌីស្សាញ បង្ហាញអំពី​សមត្ថភាព​ច្នៃ​ប្រឌិត​ប្រកបដោយ​ទេពកោសល្យ​ខ្ពស់​និង​ ការផ្លាស់ប្ដូរ​សារធាតុ​អុកតាន​ខ្ពស់ ។  ការឌីស្សាញទាំងនេះបង្ហាញអំពីសោភណ្ឌភាព  និងការវិវឌ្ឍផ្នែក  បច្ចេកវិទ្យា ក្នុងការ​បង្កើន​សមត្ថភាពផ្ទាល់ខ្លួន។ ភាព​ទាន់​សម័យនេះ ​ក៏បង្ហាញ​អំពី​ការផ្លាស់​ប្ដូររូបរាង​ដ៏ស្អាត​ អស្ចារ្យ ​ជាមួយ​នឹង​ការ​បង្កើន​សមត្ថភាពបច្ចេកវិទ្យា។ នេះ​គឺ​ជា​ពេលវេលា​សម្រាប់​ភាព​ទាន់​សម័យ​ក្នុងការ​ទទួល​បានភាព​ទាក់ទាញ​ខ្ពស់​ និង​ការពេញ​ចិត្ត។ នេះគឺជាពេលវេលាដើម្បី​ទទួល​បានថាមពល​នៅ​ក្នុង​ការបង្ហាញ​ម៉ូដ​អំពី​វប្បធម៌ ​អារម្មណ៍ និងអំពីខ្លួនយើងផ្ទាល់។ នេះគឺ​ជា​ពេលវេលាសម្រាប់​ការធ្វើ​ឱ្យប្រសើរឡើងថ្មី!

សូម​បញ្ជាក់​ថា​ Audi Cambodia​ បាន​និង​កំពុង​​ធ្វើ​ជាម្ចាស់​ផ្ទះ កម្មវិធី​សប្ដាហ៍​អ្នក​ឌីស្សាញ​នៅ​ភ្នំពេញ (PPDW) លើក​ទី 8 នៅ​ថ្ងៃទី​ 23 និង 24 នេះ​ក្រោម​ប្រធាន​បទ​ “ការធ្វើឱ្យប្រសើរឡើងជាថ្មី​”។

​លោក Laurent Genet នាយក​ Audi Cambodia មាន​ប្រសាសន៍​ថា ៖«កម្មវិធី​សប្ដាហ៍​អ្នក​ឌីស្សាញនៅ​ភ្នំពេញ​ គឺ​ជា​កន្លែង​សម្រាប់បង្ហាញសមត្ថភាព​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា  ហើយ Audi Cambodia នឹង​ធ្វើ​ឱ្យ​អស្ចារ្យ​ជាថ្មី​ម្ដង​ទៀត ដោយ​ធ្វើជា​ម្ចាស់​ផ្ទះកម្មវិធី​ចុងក្រោយ​នេះ”​ ។

ព្រឹត្តិការណ៍ក្នុងឆ្នាំនេះ ​ធ្វើ​ឡើង​ក្រោមប្រធានបទ “ការធ្វើឱ្យប្រសើរឡើងជាថ្មី”  ​ដោយ​មាន​ការចូលរួមពីអ្នកឌីស្សាញ​ឈាន​មុខ​ចំនួន​ 6 នាក់ ជាមួយនឹង​ភាព​ទាន់​សម័យចម្រុះ​ជាលក្ខណៈ​អន្តរជាតិ និង   ​កម្ពុជា។

លោក Antoine Jeanson នាយកផ្នែក​ប្រតិបត្តិការរបស់ Audi Cambodia  មានប្រសាសន៍ថា៖ “Audi
គាំទ្រដល់សិល្បៈឌីស្សាញនៅជុំវិញ​ពិភព​លោក។ ដូចបានឃើញ​តាម​រយៈការឧបត្ថម្ភរបស់​យើង​មក​លើ PPDW យើង​បន្ដ​គាំទ្រ​អ្នកឌីស្សាញ​នៅ​ក្នុង​ប្រទេសកម្ពុជា។ សម្រាប់ Audi នេះ​គឺជា​តម្លៃ​ស្នូល​របស់​យើង​ដើម្បី​ក្លាយ​ជាកំណត់​ការនិយម ជាជាង​អ្នក​តាមដាន។ យើង​គាំទ្រ​ដល់​អ្នកឌីស្សាញ​ដែល​មានការប្ដេជ្ញាចិត្តខ្ពស់ ​ចំពោះ​ការបង្កើតថ្មី បច្ចេកវិទ្យា និង​ការវិវឌ្ឍ។”

ការ​បើកព្រឹត្តិការណ៍សំលៀកបំពាក់បុរសនៅ​ថ្ងៃទី 23 ខែ​មិថុនា​នេះ​ មា​ន​ការ​សំលៀក​បំពាក់​ម៉ាក Don Protasio ដោយមានម៉ូដបែបទីក្រុង​ និងបែបពនាចរ ក្រោយមក​ទៀតម៉ាក Ambre ជា​ស្ថាប័នកម្ពុជាមួយដែល​គេ​ស្គាល់​ថា មាន​សំលៀក​បំពាក់​ល្អប្រណិត​សម្រាប់​កម្មវិធីផ្លូវការ   ម៉ាក Queen Victoria មាន​សំលៀកបំពាក់​ប្រណិត​សម្រាប់​ពេល​ល្ងាច​ដោយ​ផ្ដោត​លើ​ពណ៌ ការប៉ាក់ និងការដាក់​អង្កាំ។

នៅ​ថ្ងៃទី 24 ខែ​មិថុនា នឹង​ផ្ដោត​លើ​សំលៀក​បំពាក់ស្ត្រី ដោយ​មាន​ម៉ាក Waterlily។ ម៉ាកនេះផ្ដោតលើការកែច្នៃ​ប្រើប្រាស់​ឡើងវិញ ដោយ​មាន​គ្រឿង​លម្អ ​និង​សាច់​ក្រណាត់​តុប​តែង​យ៉ាង​ស្អាត។ A.N.D ជាម៉ាក​យីហោ​ដ៏ល្បី​ ដែល​គេ​ស្គាល់​ថា​ ផលិត​ពី​កប្បាសល្អៗ​ និង​មាន​ម៉ូត​ដ៏​ល្អឯក។ Rottanak គឺជាម៉ាកដែល​មានចំណូល​ចិត្តរួម​ផ្សំ​សម្ភារៈ​ប្លែកៗ ​និង​មិន​ធម្មតា​ចម្រុះ​ ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728