អត្ថបទថ្មីបំផុត
ទំព័រដើម > PR > Super Data Race 2 របស់​សែ​ល​កាត នឹងធ្វើ​​ឱ្យ​មាន​ភាព​ក​ក្រើ​ក​ជាថ្មី នៅលើ​ទឺ​កដី​ខេត្តសៀមរាប

Super Data Race 2 របស់​សែ​ល​កាត នឹងធ្វើ​​ឱ្យ​មាន​ភាព​ក​ក្រើ​ក​ជាថ្មី នៅលើ​ទឺ​កដី​ខេត្តសៀមរាប

នៅថ្ងៃនេះ សែ​ល​កាត បានប្រកាសថា ព្រឹត្តិការណ៍ Super Data Race 2 នឹង​ប្រព្រឹត្តទៅ​នៅ​ខេត្តសៀមរាប នា​ថ្ងៃអាទិត្យ ទី​9 ខែកក្កដា នេះ​។​ ​ក្រុមហ៊ុន​សែ​ល​កាត បាន​ថ្លែងថា កម្មវិធី​នេះ​រំពឹងថា នឹង​ទទួលបាន​ភាពជោគជ័យ​ជាថ្មី​ម្តងទៀត ដូច​ព្រឹត្តិការណ៍​លើកដំបូង​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែមេសា​ដែរ ដោយមាន​អ្នកចូលរួម​ជាង 600​នាក់​។
Super Data Race ជាការ​ប្រកួត​ដែល​តម្រូវ​ឲ្យ​អ្នកចូលរួម​ស្វែងរក​ទីតាំង​អាថ៌កំបាំង​ជាច្រើន ដែលមាន​បង្ហាញ​តម្រុយ ដើម្បី​ឲ្យ​ពួកគេ​ដោះស្រាយ តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ដែល​បង្កើតឡើង​យ៉ាង​ពិសេស​បំផុត​។ បេក្ខជន​ដែល​បាន​ស្វែង​រកឃើញ​ទីតាំង​នីមួយៗ និង​បញ្ចប់​បេសកកម្ម​ទាំងអស់​មុនគេ ជា​អ្នកឈ្នះ​។​
​ការប្រកួត​លើក​នេះ តម្រូវអោយ​អ្នកចូលរួម​ប្រកួត​ធ្វើដំណើរ​ដោយ​ថ្មើរជើង ជុំវិញ​តំបន់​សៀមរាប និង​បំពេញបេសកកម្ម ឬ​ឆ្លើយ​សំណួរ​នានា ដែល​បានដាក់​សួរ​នៅលើ​កម្មវិធី ដោយ​រួមមាន​ដូចជា ការ​ដើររក​ទីកន្លែង​តាម​រូបភាព លេខ​កូដ QR ព្រមទាំង​ការ​បង្ហោះ​ទៅលើ​បណ្ដាញ​សង្គម ឬ​អាចជា​ការថតរូប Selfie រួមជាមួយ hashtag ជាដើម​។​
​ការប្រកួត​នេះ ធ្វើឡើង​ក្នុង​គោលបំណង ឲ្យ​មនុស្ស​គ្រប់​វ័យ​ទទួលបាន​នូវ​បទពិសោធន៍ ក្នុងការ​ប្រើប្រាស់​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន​ដំបូង​បំផុត​របស់ សែ​ល​កាត ហើយ​ជាងនេះទៅទៀត​គឺ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការផ្ដល់សេវា​អ៊ី​ន​ធើ​ណិ​ត​ក្នុងតម្លៃ​ដ៏​សមរម្យ​បំផុត សម្រាប់​កម្ពុជា​ទាំងមូល​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សែ​ល​កាត លោក អៀន វ៉ាត​សុន បាន​មានប្រសាសន៍ថា វា​ពិតជា​អស្ចារ្យ​លើសពី​ពាក្យ​ថា “​សាក​សិន​បានដឹង​” ហើយ​វា​នឹង​ជំនួស​ដោយ​ពាក្យ “​អូ​ហូ ឲ្យ សែ​ល​កាត ខ្ញុំ​ប្រើ​ឥឡូវ​មក​!”
“​បណ្ដាញ​សេវា​របស់​យើង​ពិតជា​ល្អ ហើយ​កាន់តែ​ប្រសើរ​ជាង​មុន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយសារ​យើង​បាន​តំឡើង​អង់​តែ​ន​ជាច្រើន​បន្ថែមទៀត ដើម្បី​ជំរុញ​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​តរបស់​យើង​ឲ្យ​កាន់តែ​ប្រសើរ​” នេះ​បើតាម​ការលើកឡើង​រប​ស់លោក វ៉ាត​សុន​។​
“​យើង​ទទួលបាន​ការឆ្លើយតប​ដ៏​វិជ្ជមាន​ពី​ការប្រកួត​លើក​មុន ហើយ​លើក​នេះ​យើង​រំពឹងថា ល្បឿន​អ៊ី​ន​ធើ​ណិ​ត​នឹង​កាន់តែ​លឿន​ជាង​មុន​ទ្វេ​រដង​។​”
​លោក វ៉ាត​សុន បានបញ្ជាក់​ទៀតថា ការប្រកួត​នៅ​សៀមរាប ជា​យុទ្ធសាស្ត្រ​មួយ​របស់​ក្រុមហ៊ុន ដើម្បី​បង្ហាញ​វត្តមាន​កាន់​ច្រើន​នៅតាម​តំបន់​ជនបទ ហើយ​លើសពីនេះ​ទៀត គឺ​ដើម្បី​ឲ្យ​បុគ្គលិក​ចំណាយពេល​វេលា​ឲ្យ​បាន​ច្រើន នៅតាម​បណ្ដា​ខេត្ត ដើម្បី​មាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អតិថិជន ដែល​រស់នៅ​កន្លែង​ផ្សេង​ក្រៅពី​ភ្នំពេញ​។​
“​ក្រៅពីនេះ យើង​នឹងមាន​សកម្មភាព​ថ្មីៗ​ជា​បន្តបន្ទាប់ នៅតាម​តំបន់​ជនបទ ដើម្បី​បង្ហាញថា​យើង​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​ដែល​នៅ​ឆ្ងាយ ដូច​អតិថិជន​នៅ​ភ្នំពេញ​ដែរ​។​”
​ការប្រកួត​នេះ នឹង​បើក​ឲ្យ​សាធារណជន​នៅ​ខេត្តសៀមរាប អាច​ចូលរួម​ដោយ​សេរី ដោយ​ពួកគេ​ត្រូវមាន​ស្មា​ត​ហ្វូ​ន Android ឬ iOS​។​
​គួរបញ្ជាក់​ផងដែរ​ថា ជ័យលាភី​រង្វាន់​លេខ​មួយ​នឹង​ទទួលបាន​ទឹកប្រាក់ 5000​ដុល្លារ រង្វាន់​លេខ​ពីរ​ទទួលបាន​ម៉ូតូ Honda Zoomer X 2017 ថ្មី​មួយគ្រឿង និង​រង្វាន់​លេខ​បី​ទទួលបាន​ស្មា​ត​ហ្វូ​ន Samsung Galaxy X8​។​
​អ្នកចូលរួម​ប្រកួត​ទាំងអស់ ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ចូលរួម​កម្មវិធី​ជប់លៀង​បញ្ចា​ប់​ការប្រកួត ដោយមាន​រង្វាន់​ជាច្រើន​ទៀត សម្រាប់​លួង​ចិត្ត​ផងដែរ​។​
​ជាមួយគ្នានេះដែរ ក៏​នឹងមាន​ការកម្សាន្ត​សប្បាយ​ជាមួយ​ក្រុម​អ្នកចម្រៀង​រ៉េ​ប Juvie Lin និង​សមាជិក​ក្រុម​រាំ Polarix ជាមួយនឹង​ការផ្ដល់​ទស្សនីយភាព​ពី Brave EDM (​ចលនា​ក្បាច់​រាំ​អេឡិចត្រូនិក​)​។​
​ដើម្បី​ចុះឈ្មោះ​ចូលរួម​ប្រកួត អ្នកចូលរួម​គ្រាន់តែ​ដោ​ន​ឡូត​កម្មវិធី Super Data Race លើ Playstore និង App Store រួច​ចុះឈ្មោះ​តាម​ការណែនាំ​។​
​ការប្រកួត​នេះ នឹង​ចាប់ផ្ដើម​នៅ Angkor Fashion Plaza ខេត្តសៀមរាប វេលា​ម៉ោង 2 រសៀល​តទៅ​។ ហើយ​អ្នក​ប្រណាំង​ទាំងអស់ នឹង​ទទួលបាន​កញ្ចប់​ពិសេស សម្រាប់​ការប្រកួត ដែលមាន​ដូចជា អាវយឺត #LightUpKH មួក កាបូប កងដៃ និង​ស្ទីក​គ័​រ​។​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30