អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > ប្រញ៉ាប់​រួស​រាន់​ឡើង! ​ក្រុមហ៊ុន SEATEL កំពុង​ចែក​ទូរស័ព្ទ Smartphone 4G ឥតគិតថ្លៃ​

ប្រញ៉ាប់​រួស​រាន់​ឡើង! ​ក្រុមហ៊ុន SEATEL កំពុង​ចែក​ទូរស័ព្ទ Smartphone 4G ឥតគិតថ្លៃ​

​ភ្នំពេញ​៖ ក្រុមហ៊ុន​SEATEL (South East Asia Telecom Group Ltd) ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ​សេវា Internet និង​ទូរគមនាគមន៍​ចល័ត គឺជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់ ដែល​បាន​នាំចូល​អ៊ិន​ធឺ​ណែ​ត​ដែលមាន​ល្បឿន​លឿន​បំផុត 4G VoLTE មក​ចូល​ប្រទេស​កម្ពុជា​។ ត្រឹមតែ​រយៈពេល​២​ឆ្នាំ នៃ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា SEATEL បានទទួល​ការគាំទ្រ​ពី​អតិថិជន​ជាច្រើន ដែល​ផ្តល់​សេចក្តីទុកចិត្ត​ថា ទិន្នន័យ​អ៊ិន​ធឺ​ណែ​ត 4G VoLTE របស់​ក្រុមហ៊ុន​នេះ ពិត​ជាមាន​ល្បឿន​លឿន មិន​ទាស់ចិត្ត បើទោះបីជា នៅ​ទីកន្លែង​ណាក៏ដោយ ព្រោះ SEATEL មាន​សេវា​គ្របដណ្តប់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​
​នៅក្នុង​ឱកាស​នៃ​គម្រប់​ខួប 2​ឆ្នាំ នៃ​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​Seatel បាន​បង្កើត​Promotion​ពិសេស​មួយ ដើម្បី​អរគុណ​ដល់​អតិថិជន​ទាំងអស់ ដែល​គាំទ្រ​សេវា​របស់​ក្រុមហ៊ុន ដោយ​អតិថិជន​គ្រាន់តែ​អញ្ជើញ​មកកាន់​Showroom​របស់​ក្រុមហ៊ុន ឬ​មកកាន់​ហាង SEATEL ដែល​នៅ​ជិត​បំផុត​នោះ អតិថិជន​នឹង​បានទទួល​smartphone 4G មួយ​ដោយ​ឥតគិតថ្លៃ ដោយ​គ្រាន់តែ​ជាវ​កញ្ចប់​ទិន្នន័យ និង​ការផ្តល់​ឥណទាន​នៃ​ការហៅ​ចេញ ដោយ​ចំណាយ​ត្រឹម​49​ដុល្លារ​ប៉ុណ្ណោះ​។​
​លោក Han Hanchou អគ្គនាយក​របស់​ក្រុមហ៊ុន​SEATEL បាន​មានប្រសាសន៍ថា “ ដោយ​មើលឃើញថា បច្ចុប្បន្ន មាន​អតិថិជន​ជាច្រើន​ទាំង​នៅ​ទីក្រុង និង​ជនបទ​និយម​ប្រើប្រាស់​សេវា​អ៊ិន​ធឺ​ណែ​ត ជាពិសេស​នោះ គឺ​យុវជន ដូច្នេះហើយ ទើប​ក្នុងឱកាស​គម្រប់​ខួប​2 ឆ្នាំ ក្រុមហ៊ុន​SEATEL បាន​បង្កើត​កម្មវិធី​ផ្តល់ជូន​ពិសេស​នេះ​ឡើង ដើម្បី​បំពេញចិត្ត​អតិថិជន​ទាំងអស់ ដោយ​ការចែកជូន​ទូរស័ព្ទ​Smartphone ដោយ​ឥតគិតថ្លៃ​។ តាមរយៈ​ការផ្តល់ជូន​ពិសេស​នេះ អតិថិជន​SEATEL ទាំងអស់​នឹង​លែង​បារម្ភ​ពី​ការប្រើប្រាស់​អ៊ិន​ធឺ​ណែ​ត​រអាក់រអួល​ទៀតហើយ ទោះជា​ពួកគាត់​នៅទីណា​ក៏ដោយ ” ។​
​លោក​អគ្គនាយក​បា​នប​ន្ត​ទៀតថា ការផ្តល់ជូន​ទូរស័ព្ទ​Smart Phone V8 ដោយ​ឥតគិតថ្លៃ​នេះ គឺមាន​ភ្ជាប់​កញ្ចប់​ទិន្នន័យ​អ៊ិន​ធឺ​ណែ​ត ល្បឿន​លឿន​បំផុត 4G ក្រុមហ៊ុន​SEATEL នឹង​ផ្តល់ជូន​រយៈពេល​6 ខែ និង​មាន​ច្រើន​ជម្រើស​អាស្រ័យ​លើ​អតិថិជន គាត់​ពេញ​ចិត្តនឹង​ជាវ​កញ្ចប់​ទិន្នន័យ​មួយណា​ប៉ុណ្ណោះ​។​
​ក្នុងនោះដែរ អតិថិជន​ទាំងឡាយ អាចមាន​ជម្រើស​ជាច្រើន​ក្នុងការ​ជាវ​កញ្ចប់​ទិន្នន័យ របស់​ក្រុមហ៊ុន​SEATEL ដោយ​អតិថិជន ចំណាយ​ត្រឹម​49 ដុល្លារ នឹង​ទទួលបាន​ទូរស័ព្ទ​Smart Phone V8 កញ្ចប់​ទិន្នន័យ​អ៊ិន​ធឺ​ណែ​ត 36GB និង​ការហៅ​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ​រយៈពេល 6 ខែ​។​ជាវ​កញ្ចប់​ទិន្នន័យ តម្លៃ 79​ដុល្លារ និង​ទទួលបាន​Smart Phone V9 កញ្ចប់​ទិន្នន័យ​អ៊ិន​ធឺ​ណែ​ត 72 GB​និង​ការហៅ​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ​រយៈពេល 6 ខែ ។​ជាវ​កញ្ចប់​ទិន្នន័យ ដែលមាន​តម្លៃ 99​ដុល្លារ នឹង​ទទួលបាន Smartphone R6 កញ្ចប់​ទិន្នន័យ​អ៊ិន​ធឺ​ណែ​ត 90GB និង​ការហៅ​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ​រយៈពេល 6 ខែ​។​កម្មវិធី​នេះ​បាន​ផ្តល់ជូន​ចាប់តាំងពី​ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ​2017 មកម្ល៉េះ​។
​ដូច្នេះ អតិថិជន ដែល​ចង់បាន​ទូរស័ព្ទ​ទំនើប និង​កញ្ចប់​ទិន្នន័យ​អ៊ិន​ធឺ​ណែ​ត 4G ដែលមាន​ល្បឿន​ដាច់​គេ​ក្នុងប្រទេស​កម្ពុជា សូម​ប្រញាប់​មកកាន់​ការិយាល័យ​ក​ណ្តា​ល​របស់​SEATEL ឬ​តាម​ហាង​SEATEL​ដែល​នៅ​ជិត​លោកអ្នក ។​កម្មវិធី​នេះ​ផ្តល់ជូន​រហូត​អស់ពី​ស្តុក​៕
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទូរស័ព្ទ​មកកាន់​លេខ ៖ 0189800800 ឬ​ចូលទៅ​គេហទំព័រ www.seatelgroup.com និង facebook.com/seatelgroup

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728