អត្ថបទថ្មីបំផុត
ទំព័រដើម > PR > Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM

Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM

ភ្នំពេញ`ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨ ៖ ក្រុមហ៊ុន Belt Road Capital Management (BRCM) បានវិនិយោគទឹកប្រាក់ចំនួន ២.២៥ លានដុល្លារអូស្រ្តាលី (ស្មើរនឹង ១.៨ លានដុល្លា​អាមេរិក) លើក្រុមហ៊ុន Digital Classifieds Group (DCG) ដែលជាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាមអ៊ិនធើណិត និងជាក្រុមហ៊ុនដែលនៅពីក្រោយ គេហទំព័រអចលន ទ្រព្យឈានមុខគេរបស់កម្ពុជាឈ្មោះថា Realestate.com.kh ។

ការវិនិយោគថ្មីៗពីក្រុមហ៊ុន BRCM គឺជាការវិនិយោគដ៏ធំបំផុតមួយលើបច្ចេកវិទ្យានៅក្នុងប្រវតិ្តសាស្ត្រកម្ពុជាទឹកប្រាក់វិនិយោគដ៏ច្រើននឹងត្រូវប្រើប្រាស់ទៅលើការពង្រីកទីផ្សារសម្រាប់កំណើនយ៉ាងឆាប់រហ័សនៅក្នុង ប្រទេសកម្ពុជា និងទីផ្សារអាស៊ីអាគ្នេយ៍ដទៃទៀត។

លោក Mathew Care អគ្គនាយកក្រុមហ៊ុន DCG មានប្រសាសន៍ថា “ក្រុមហ៊ុនយើងបានបណ្តាក់ទុនវិនិយោគយ៉ាងច្រើននៅក្នុងផ្នែកបច្ចេកវិទ្យា និងធនធានមនុស្ ដែលបានទាក់ទាញអ្នកវិនិយោគក្នុងពេលថ្មីៗនេះ។ នៅពេលយើងចាប់ផ្តើមអាជីវកម្មលើកដំបូង យើងមើលស្រាលពីសារៈសំខាន់នៃ វិស័យគេហទំព័រអនឡាញ”។

លោក Care បានបន្ថែមថា “ក្រោយពីដឹងសារៈប្រយោជន៍របស់វា យើងបានចំណាយពេលជាង ១៨ ខែ ដើម្បីបង្កើតគេហទំព័រលំដាប់ថ្នាក់ពិភពលោកមួយនេះឡើង ដោយផ្អែកលើបច្ចេកវិទ្យា អចលនទ្រព្យ អនឡាញរបស់អូស្ត្រាលី ដែលបច្ចុប្បន្នកំពុងបង្ហាញនូវលទ្ធផលដ៏ល្អប្រសើរ។ ”

លោកបន្តទៀតថា “បច្ចុប្បន្ន យើងកំពុងពិនិត្យមើលឱកាសពង្រីកអាជីវកម្មបន្ថែមទៀតជាពិសេសនៅកម្ពុជា។ យើងជឿជាក់ថាបទពិសោធន៍ខាងគេហទំព័រ និងក្រុមការងារខ្មែរ និងបរទេសរបស់យើងអាចបង្កើតនូវឱកាសថ្មីៗជាច្រើនទៀត ហើយដើមទុនបន្ថែមនេះនឹងធ្វើឱ្យក្រុមហ៊ុន DCG និងក្រុមហ៊ុន Realestate.com.kh មានសមត្ថភាពពង្រីកខ្លួនឲ្យកាន់តែធំនៅក្នុងទីផ្សារអនឡាញកម្ពុជា និងអាស៊ី អាគ្នេយ៍។”

លោក Alex Odom ប្រធានផ្នែកវិនិយោគក្រុមហ៊ុន BRCM បាននិយាយថា “ដោយមើលឃើញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Realestate.com.kh និងជំនាញវិជ្ជាជីវៈច្បាស់លាស់នៅក្នុង រាល់ប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិរបស់ក្រុមហ៊ុន DCG ខ្ញុំមានទំនុកចិត្តខ្ពស់ ក្នុងការណែរនាំឱកាសវិនិយោគនេះ ទៅដល់ដៃគូអាជីវកម្មរបស់ BRCM ។ ខ្ញុំជឿជាក់ថា ក្រុមហ៊ុននេះនឹងមានភាពរឹងមាំទាំងនៅក្នុងទីផ្សារ កម្ពុជា និងអន្តរជាតិ ហើយខ្ញុំមានអារម្មណ៏រំភើបដែលក្រុមហ៊ុន BRCM នឹងក្លាយជាផ្នែកមួយនៃអាជីវកម្មនេះ។

លោក Tom O’Sullivan អគ្គនាយកក្រុមហ៊ុន Realestate.com.kh បាននិយាយថា “ពីមុនយើងបានធ្វើការជាមួយលោក Alex Odom ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន BRCM ហើយខ្ញុំតែងតែគោរពដល់ជំនាញរបស់គាត់។ ទោះបីជាយ៉ាងណា បើទោះបីជាយើងមិនបានស្វែង រកទុនវិនិយោគបន្ថែមទេសម្រាប់ពេលនេះប៉ុន្តែយើងជឿថាលោក Alex និងក្រុមការងាររបស់គាត់នឹងនាំយកនូវចំណេះដឹង និងបទពិសោធន៍ល្អៗសម្រាប់ DCG ។

លោក O’Sullivan បានបន្ថែមថាទឹកប្រាក់វិនិយោគបន្ថែមនេះ នឹងជម្រុញភាពរីកចម្រើននៅក្នុងទីផ្សារដែលមានស្រាប់របស់ក្រុមហ៊ុន DCG រួមទាំងការពង្រីកអាជីវកម្មបន្ថែមនៅក្នុងប្រទេសកម្ពុជាផងដែរ។ ទុនវិនិយោគនេះក៏ជាយុទ្ធសាស្រ្តមួយរបស់ក្រុមហ៊ុន BRCM បើពិនិត្យមើលពីការផ្តោតរបស់ក្រុមហ៊ុនទៅលើបណ្តាប្រទេសដែលទទួលឥទ្ធិពលពីគោលនយោបាយ “ខ្សែផ្លូវមួយ ក្រវ៉ាត់មួយ” របស់ប្រទេស ចិនជាពិសេសបណ្តាប្រទេស ដែលស្ថិតនៅតាមដងទន្លេមេគង្គដូចជាកម្ពុជា ឡាវ វៀតណាម ភូមា និងថៃ។

ក្រុមហ៊ុន​ DCG កំពុងផ្តល់អាទិភាពដល់ប្រទេសកម្ពុជា និងប្រទេសអាស៊ីអាគ្នេយ៍សម្រាប់ការវិនិយោគ និងការពង្រីកអាជីវកម្ម។ បើពិនិត្យពីបទពិសោធដ៏ច្រើនរបស់ក្រុមហ៊ុន BRCM នៅក្នុងទីផ្សារកម្ពុជា និងទីផ្សារដែលពាក់ព័ន្ធនឹង BeltRoad ដូចជា មីយ៉ាន់ម៉ា និងឡាវយើងរីករាយនឹងអត្ថប្រយោជន៍ ដែល BRCM ផ្ដល់ឱ្យយើង។ នេះបើតាមការលើកឡើងរបស់លោក O’Sullivan។

អំពីក្រុមហ៊ុន Realestate.com.kh៖

បង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយលោក ម៉ឹក ចិន្តា​ ជាជនជាតិខ្មែរ ក្រុមហ៊ុននេះមានភាពរីកចម្រើន និងបានក្លាយជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជាដោយធ្វើការជាមួយភ្នាក់ងារ អចលនទ្រព្យ អ្នកអភិវឌ្ឍន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចីល្បីៗជាច្រើន។

នៅឆ្នាំ ២០១៥ ក្រុមហ៊ុន DCG ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី បានសហការជាមួយលោក ចិន្តា ដើម្បីអភិវឌ្ឍន៍អាជីវកម្មនេះឲ្យកាន់តែរីកចម្រើនថែមទៀត។

គេហទំព័រជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ដែលមានជាង ៤០,០០០ អចលនទ្រព្យ សម្រាប់ លក់ និងជួល និងអ្នកស្វែងរកអចលនទ្រព្យរាប់ពាន់នាក់បានចូលមើលគេហទំព័រ និង តាមរយៈកម្មវិធី (APP) របស់Realestate.com.kh ជារៀងរាល់ខែ៕

ផ្តល់សិទ្ធិដោយ៖​ Realestate.com.kh 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​បើ​ខ្សោយ​ខាង​ទំនាក់ទំនង​​ ​អ្នក​គួរ​ព្យាយាម​ពង្រឹង​វា​​តាមរយៈ​វិធី​​ទាំង​៦​ចំណុច​នេះ​!​

​អ្នក​ប្រាជ្ញ​ជនជាតិ​ក្រិក​ ​​​លោក​ អារីស្តូត​៖ ​​«​ឫសគល់​នៃ​ការ​អប់រំ​ ​គឺ​​ល្វីង​​ ​ប៉ុន្តែ​​​ផ្លែផ្កា​នៃ​ការ​អប់រំ​វិញ ​គឺ​ផ្អែម​`»

តើ​ធ្វើ​យ៉ាង​ណា​ទើប​អាជីវកម្មធន​​​តូច​របស់​អ្នក​អាច​រក​ចំណូល​បាន​ច្រើន​ជាង​មុន?

​អ្នក​ប្រាជ្ញ​ចិន​ ខុង​ជឺ​៖ ​«​​មនុស្ស​ដែល​​ហ៊ាន​សួរ​​នឹង​ល្ងង់​តែ​មួយ​នាទី ​តែ​បើ​មិន​ហ៊ាន​សួរ​វិញ ​នឹង​ល្ងង់​មួយ​ជីវិត​»

អត្ថបទពាណិជ្ជកម្ម​

ពានរង្វាន់ ICT កម្ពុជា ២០១៩ ផ្តោតជាចម្បងលើ «នវានុវត្តន៍លើវិស័យ ICT» សូមចាប់ផ្តើមចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ

NYC Alpha Serum ព្យាបាលមុខមុន ស្នាមជ្រួញ ធ្វើអោយមុខសភ្លឺថ្លាតឹងរលោងក្នុងមួយសប្តាហ៍​

ត្រៀមកូនៗចូលប្រកួតក្នុងពិព័រណ៍កុមារហើយឬនៅ?

មកមើលការបញ្ចុះតម្លៃដ៏អស្ចារ្យលើផលិតផលកុមារនិងគ្រួសារជាង៥០០០មុខក្នុងពិព័រណ៍កុមារនិងគ្រួសារលើកទី៦!!!

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031