អត្ថបទថ្មីបំផុត
ទំព័រដើម > PR > Tiger Street Football Festival ឆ្នាំ ២០១៨ បានមកដល់ខេត្តព្រះសីហនុហើយ

Tiger Street Football Festival ឆ្នាំ ២០១៨ បានមកដល់ខេត្តព្រះសីហនុហើយ

ខេត្តព្រះសីហនុ៖ ព្រឹតិ្តការណ៍ Tiger Street Football Festival បានមកដល់ខេត្តព្រះសីហនុហើយនៅថ្ងៃទី២០ ដល់ថ្ងៃទី ២១
ខែមករា នេះ ជាមួយនឹងក្រុមចូលរួម ៥៤ ក្រុមដើម្បីប្រកួតដណ្តើម៦កៅអីសម្រាប់ទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

ព្រឹតិ្តការណ៍ Tiger Street Football Festival គឺជាការប្រកួតកីឡាហ៊្វូតសាលដំបូង និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ហើយបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣ មកម្លេះ។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពកីឡាក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យបាល់ទាត់ដើម្បីបង្ហាញទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការលេង។

អ្នកស្រី ថោង បវរលក្ខិណា ដែលជានាយកម៉ាកផលិតផលស្រាបៀរថៃហ្គ័រ បានថ្លែងក្នុងពិធីសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី ១៩ ខែមករា នេះឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៨ រដូវកាលទី ៦ បានត្រឡប់មកវិញទៀតហើយ និងកាន់តែជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ក្រុមចូលរួមប្រកួតកាន់តែច្រើន និងមានប្រាក់រង្វាន់សរុបរហូតដល់៥០០០០ដុល្លារ។

Tiger Street Football Festival ឆ្នាំ២០១៨ នេះ មណ្ឌលប្រកួតកើនឡើងរហូតដល់ប្រាំបីខេត្តក្រុងទូទាំងប្រទេស រួមមាន ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុងប៉ោយប៉ែត ខេត្តកំពង់ចាម ក្រុងតាខ្មៅខេត្តកណ្តាល និងរាជធានីភ្នំពេញ។ រង្វាន់សរុបកាន់តែធំអស្ចារ្យ រហូតដល់៥០០០០ដុល្លារ។ ក្រុមជាង៥០០ ក្រុមត្រូវបានរំពឹងថា នឹងចូលរួមការប្រកួតដណ្ដើមតំណែងជើងឯក Tiger Street Football Festival ឆ្នាំ ២០១៨ នេះ ។ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ។

ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាកម្មវិធីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ២០១៨ ជាពិសេសកម្មវិធីប្រកួតជម្រុះមណ្ឌលដំបូងនៅឆេ្នរអូរឈើទាល ទីរួមខេត្ត ព្រះសីហនុ នាព្រឹកថ្ងៃទី ២០ ដល់ ២១ ខែមករា ឆ្នាំ២០១៨នេះតទៅ ដោយមាន៥៤ចូលរួមប្រកួតសម្រាប់មណ្ឌលដំបូងនេះ។

ព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival ២០១៨ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF20
សូមពិសាដោយការទទួលខុសត្រូវ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

រូបមន្ត​ជួយ​ឱ្យ​​ថតរូប​លើ iPhone បាន​ស្អាត ៧ចំណុច​ប្រាប់​ដោយ​ Apple ផ្ទាល់

វិធីសាស្ត្រ ៦​យ៉ាង​ ​​​សម្រាប់​ដោះស្រាយ​ជាមួយ​មនុស្សគំនិត​អវិជ្ជមាន​ ​​ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​ទុក្ខ​ដល់​អ្នក​

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031