អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ក្រុម Hurricane A លើកពាន Tiger street Football Festival 2018 ប្រចាំមណ្ឌលព្រះសីហនុ

ក្រុម Hurricane A លើកពាន Tiger street Football Festival 2018 ប្រចាំមណ្ឌលព្រះសីហនុ

ខេត្តព្រះសីហនុ៖ ការប្រកួតបាល់ទាត់ហ្វូតសាលនៃក្របខ័ណ្ឌពានរង្វាន់ Tiger Street Football Festival 2018 ប្រចាំមណ្ឌលព្រះសីហនុ បានរកឃើញម្ចាស់ជើងឯកឆ្នាំនេះហើយ ដោយបានទៅលើក្រុម Hurricane A ក្រោយពីយកឈ្នះលើក្រុម ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ក្នុងលទ្ធផល ១-០។

ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃពេញនៅមណ្ឌលព្រះសីហនុដោយមានក្រុមចូលរួមដល់ទៅ៥៤ក្រុម។ ដោយឡែកនៅវគ្គផ្ដាច់ព្រ័ត្រកាន់តែស្វិតស្វាញថែមទៀត ដោយក្រុមខ្លាំង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ត្រូវការពារតំណែងជើងឯករបស់ខ្លួន តតាំងជាមួយក្រុម Hurricane A ។

មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុម Hurricane A បានយកឈ្នះលើក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ B ក្នុងលទ្ធផល ៧-៣។ ចំណែកឯក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បានយកឈ្នះលើក្រុម sihanoukville ស្វិតស្វាញមែនទែន ដោយត្រូវដកគ្នាដល់ទៅ២នាក់ ទើបអាចយកឈ្នះបាន។ ខណៈដែលក្រុម Nazaro Sport Club ក៏បានយកឈ្នះលើក្រុម ស្នងការដ្ឋានខេត្តកំពតA ក្នុងលទ្ធផល ៣ – ១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ហើយក្រុម Nazaro Sport Club បន្តយកឈ្នះក្រុម យុវជនកំពង់ផែ A ទើបអាចទទួលបានចំណាត់ថ្នាក់លេខ៣។

សម្រាប់រង្វាន់ក្រុមជើងឯកនៅមណ្ឌលខេត្តព្រះសីហនុគឺ Hurricane A ទទួលបានប្រាក់រង្វាន់១ ៥០០ដុល្លារ
ក្រុមជើងឯករងបានទៅលើក្រុម ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ប្រាក់រង្វាន់១ ០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Nazora Sport Club ប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤បានទៅលើ យុវជនកំពង់ផែ A ប្រាក់រង្វាន់ ២០០ដុល្លារ។

ដោយឡែក ក្រុមចំណាត់ថ្នាក់លេខ៥ គឺក្រុម Sihanoukville និងក្រុមចំណាត់ថ្នាក់លេខ៦ គឺក្រុមយុវជនកំពង់ផែ B ក៏មានសិទ្ធិចូលប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញ ដូចក្រុមលេខ១ដល់លេខ៤ដែរ។

គួររម្លឹកថា Tiger Street Football Festival មិនដូចបាល់ទាត់ធម្មតា ហ្វូតសាល និងបាល់ទាត់ប្រភេទផ្សេងទៀតទេ គឺជាការប្រកួតបាល់ទាត់នៅលើទីលានរាងទ្រវែងទំហំ២៥មx១៤.៥មដែលជាកន្លែងប្រមូលផ្តុំសកម្មភាពប្រកួតឥតឈប់ឈរ។ ហើយជាការ ប្រកួតដែលមានកីឡាករមិនលើសពី៥នាក់នៅលើទីលាន មានសកម្មភាពប្រកួតយ៉ាងស្វិតស្វាញ ឥតឈប់ឈរនឹងធ្វើឲ្យទស្សនិកជនរំភើបរីករាយទស្សនាការប្រកួត។

ការប្រកួតមានរយៈពេលសរុប១២នាទី ដែលបែងចែកជាពីរវគ្គមានរយៈពេល៦នាទីពីរដង ហើយមានការសម្រាក២នាទីនៅចន្លោះវគ្គ(៦នាទី)ទាំងពីរ។សម្រាប់ការប្រកួតចាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (បួនក្រុមចុងក្រោយ) ការប្រកួតនីមួយៗមានរយៈពេល ១០នាទីពីរវគ្គ និងមានរយៈពេលសម្រាកចន្លោះវគ្គចំនួន ៤នាទី។

ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2018 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ៖ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៨ នៅដីឡូ ឧកញ៉ាឈួន គឹមសាន្តទីរួមខេត្តកំពង់ស្ពឺ។

ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាការប្រកួតជម្រុះនៅខេត្តកំពង់ស្ពឺឲ្យបានច្រើនកុះករ។
ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger street Football Festival 2018 នៅខេត្តព្រះសីហនុ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30