អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > ក្រុមមណ្ឌលប្រចាំខេត្តកំពង់ស្ពឺ មានឱកាសដណ្តើមប្រាក់រង្វាន់ដ៏ច្រើនពី Tiger Street ​២០១៨

ក្រុមមណ្ឌលប្រចាំខេត្តកំពង់ស្ពឺ មានឱកាសដណ្តើមប្រាក់រង្វាន់ដ៏ច្រើនពី Tiger Street ​២០១៨

កំពង់ស្ពឺ៖ កំពង់ស្ពឺគឺជាខេត្តទី២ បន្ទាប់ពីខេត្តព្រះសីហនុ ដែលក្រុមការងារ Tiger Street Football Festival 2018 បានមករៀបចំការប្រកួតកីឡាហ៊្វូតសាលដំបូង និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ហើយបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៣ មកម្លេះ។ ប៉ុន្តែសម្រាប់ឆ្នាំ២០១៨ រង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យ រហូតដល់៥០០០០ដុល្លារ។

ចំពោះខេត្ត កំពង់ស្ពឺ ដែលជាមណ្ឌលថ្មីនេះមាន៣៥ក្រុមចូលរួមក្នុងការប្រកួតជម្រុះនា ថ្ងៃទី២៨ ខែមករានេះដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពកីឡាក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យបាល់ទាត់ដើម្បីបង្ហាញទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការលេង។

បើតាមអ្នកស្រី ថោង បវរលក្ខិណា ដែលជានាយកម៉ាកផលិតផលស្រាបៀរថៃហ្គ័រ បានលើកឡើងក្នុងពិធីសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី២៧ ខែមករា នេះថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៨ រដូវកាលទី ៦ បានត្រឡប់មកវិញទៀតហើយ និងកាន់តែជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ក្រុមចូលរួមប្រកួតកាន់តែច្រើន និងមានរង្វាន់សរុបរហូតដល់៥០០០០ដុល្លារ។


Tiger Street Football Festival ឆ្នាំ២០១៨ នេះ មណ្ឌលប្រកួតកើនឡើងរហូតដល់ប្រាំបីខេត្តក្រុងទូទាំងប្រទេស រួមមាន ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុងប៉ោយប៉ែត ខេត្តកំពង់ចាម ក្រុងតាខ្មៅខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ក្រុមជាង ៥០០ ក្រុមត្រូវបានរំពឹងថា នឹងចូលរួមការប្រកួតដណ្ដើមតំណែងជើងឯក Tiger Street Football Festival ឆ្នាំ២០១៨ នេះ ។ និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ។
បន្ថែមពីលើនេះលោក ប៉ិច នី នាយកគ្រប់គ្រងសម្មភាពពាណិជ្ជកម្ម ថាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival រួមមានសកម្មភាពសប្បាយរីករាយជាច្រើនទាំងការប្រកួតបាល់ទាត់ ស្តង់លេងហ្គេមកម្សាន្ត ស្តង់សម្រាប់អ្នកគាំទ្រមានជាបដាសម្រាប់សរសេរគាំទ្រក្រុមរបស់ខ្លួន និងមានការគូរមុខគួរឲ្យទាក់ទាញ មានកន្លែងលក់វត្ថុអនុស្សាវរីយ៍ជាសម្ភារៈកីឡា កន្លែងថតរូបអនុស្សាវរីយ៍ និងកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់ការជាវស្រាបៀរថៃហ្គ័រមកពិសាបន្ទាប់ពីការប្រកួតបាល់ទាត់។

នាយកគ្រប់គ្រងសម្មភាពពាណិជ្ជកម្ម បញ្ជាក់ថា អ្វីដែលកាន់តែអស្ចារ្យនោះគឺ កម្មវិធីប្រគំតន្រ្តីកាន់តែធំជាងមុន ឆាកតន្រ្តីកាន់តែទំនើប ភ្លើងពណ៌ចម្រុះ នឹងមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កាន់តែរំភើប កាន់តែអស្ចារ្យ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះកាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។

សូមបញ្ជាក់ថា នេះជាលើកដំបូងសម្រាប់ក្រុមប្រចាំមណ្ឌលកំពង់ស្ពឺ ក្នុងការបង្ហាញសមត្ថភាពប្រកួតប្រជែង ដណ្តើមពានរង្វាន់បាល់ទាត់នៃក្របខ័ណ្ឌ Tiger Street Football Festival ២០១៨ ដែលនឹងបើកការប្រកួតជាផ្លូវការនាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៨នេះ ដោយមាន ៣៥ក្រុមចូលរួម៕

ព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival ២០១៨ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728