អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > Tiger Street Football Festival 2018 មណ្ឌលកំពង់ស្ពឺពិតស្វិតស្វាញមិនចាញ់មណ្ឌលដ៏ទៃទេ

Tiger Street Football Festival 2018 មណ្ឌលកំពង់ស្ពឺពិតស្វិតស្វាញមិនចាញ់មណ្ឌលដ៏ទៃទេ

ខេត្តកំពង់ស្ពឺ៖ ក្រោយពិធីបើកការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 វគ្គជម្រុះមណ្ឌលទី២ នៅដីឡូឳញ៉ា ឈួន កំសាន្ត ទីរួមខេត្តកំពង់ស្ពឺ ដែលមាន៣៥ក្រុមចូលរួមប្រកួតនោះ គឺពិតជាជក់ចិត្ត និងស្វិតស្វាញ មិនចាញ់មណ្ឌលដទៃនោះទេ បើទោះបីជានេះជាបទពិសោធន៍ដំបូងសម្រាប់អ្នកខេត្តកំពង់ស្ពឺក៏ដោយ។ ម្យ៉ាង ក្រុមនិមួយៗសុទ្ធតែមានបំណង់ចង់ដណ្តើមយកជ័យជំនះ ដើម្បីទទួលបានរង្វាន់យ៉ាងច្រើនពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដោយជើងឯកប្រចាំមណ្ឌលកំពង់ស្ពឺនេះទទួលបាន ១០០០$ និងស្រាបៀរថៃហ្គ័រ១០កេះ, លេខ២ទទួលបាន ៥០០$ ស្រាបៀរថៃហ្គ័រ១០កេះ, និងលេខ ៣ បាន៣០០$ ស្រាបៀរថៃហ្គ័រ៥កេះ, និង លេខ៤ ទទួលបាន១៥០$ និងស្រាបៀរថៃហ្គ័រ៥កេះផងដែរ។

ទន្ទឹមនិងនេះក្រុមទាំងសុទ្ធតែចង់ក្លាយជាម្ចាស់ជើងឯកប្រចាំតំបន់របស់ខ្លួន ដើម្បីអាចទទួលបានសិទ្ធិទៅចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័តបន្តទៀតនៅរាជធានីភ្នំពេញនាថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ និងជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs ខណៈដែរមណ្ឌលថ្មីមួយនេះជ្រើសយកជើងខ្លាំងតែ៣ក្រុមប៉ុណ្ណោះ។

សូមបញ្ជាក់ថា មណ្ឌលកំពង់ស្ពឺនេះគឹជាលើកដំបូងដែលក្រុមការងារ Tiger Street Football Festival 2018 បានមករៀបចំការប្រកួត ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពកីឡា ក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ បានបង្ហាញនូវទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការប្រកួត។

ដូចច្នេះសូមតាមដានទាំងអស់គ្នាបន្តទៀត ថាតើក្រុមណាខ្លះអាចបំបែកកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ថាប់របស់ក្រុមហ៊ុនថៃហ្គ័រ និងទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័តនៅភ្នំពេញថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ។

ព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival ២០១៨ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

យុវជននៅក្រុងប៉ោយប៉ែតពិតជាគំរូល្អដល់សម្រាប់ក្រុមយុវជននៅមណ្ឌលក្រោយមែន

បើកសន្និសីទកាសែតស្តីពីការប្រកួត Tiger Street Football Festival 2018 ប្រចាំមណ្ឌលប៉ោយប៉ែត

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728