អត្ថបទថ្មីបំផុត
ទំព័រដើម > PR > Tiger street Football Festival 2018 ប្រចាំមណ្ឌលកំពង់ស្ពឺរកឃើញជើងខ្លាំង៣ក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ

Tiger street Football Festival 2018 ប្រចាំមណ្ឌលកំពង់ស្ពឺរកឃើញជើងខ្លាំង៣ក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ

កំពង់ស្ពឺ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 ប្រចាំខេត្តកំពង់ស្ពឺ ដែលជាមណ្ឌលទី២ បានរកឃើញម្ចាស់ជើងឯកហើយ ដោយបានទៅលើក្រុម ABA( A) ក្រោយពីយកឈ្នះលើក្រុម Vitou MK ក្នុងលទ្ធផល 3-2។

មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុម ABA( A) បានយកឈ្នះលើក្រុម រដ្ឋាបាលស្រុកភ្នំស្រួច ដោយលទ្ធផល ៨-៤។ ចំណែកឯក្រុម Vitou MK បានយកឈ្នះលើក្រុម black Lion ក្នុងលទ្ធផល ៤-១។ ជាហេតុធ្វើឲ្យក្រុមចាញ់ទាំងពីរ black Lion ត្រូវប្រកួតជាមួយក្រុម រដ្ឋាបាលស្រុកភ្នំស្រួច ដើម្បីស្វែងរក លេខ៣ និង លេខ៤។ ជាលទ្ធផល ក្រុម black Lion ដណ្តើមបានលេខ៣ ក្រោយឈ្នះរដ្ឋាបាលស្រុកភ្នំស្រួច ៤ ទល់និង ២។

សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ABA( A) ទទួលបានប្រាក់រង្វាន់ ១ ០០០ដុល្លារ ក្រុមជើងឯករង បានទៅលើក្រុម Vitou MK ប្រាក់រង្វាន់ ៧០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម black Lion ប្រាក់រង្វាន់ ៣៥០ ដុល្លារក្រុមចំណាត់ថ្នាក់លេខ៤បានទៅលើ រដ្ឋាបាលស្រុកភ្នំស្រួច ប្រាក់រង្វាន់ ១០០ ដុល្លារ និងស្រាបៀរថៃហ្គ័រ ។

ដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺ ដែលជាមណ្ឌលទី២នេះ គណៈកម្មាធិការរៀបចំការប្រកួត យកតែ៣ក្រុមតែប៉ណ្ណោះ ដើម្បីឲ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ។

ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2018 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ៖ ខេត្តបាត់ដំបង នៅថ្ងៃទី ៣ – ទី ៤ ខែកុម្ភៈឆ្នាំ ២០១៨ នៅតារាងបាល់ទាត់វាលបែកចានទីរួមខេត្តបាត់ដំបង។ ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាការប្រកួតជម្រុះនៅខេត្ត បាត់ដំបង ឲ្យបានច្រើនកុះករ។

ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger street Football Festival 2018 នៅខេត្តកំពង់ស្ពឺ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

រូបមន្ត​ជួយ​ឱ្យ​​ថតរូប​លើ iPhone បាន​ស្អាត ៧ចំណុច​ប្រាប់​ដោយ​ Apple ផ្ទាល់

វិធីសាស្ត្រ ៦​យ៉ាង​ ​​​សម្រាប់​ដោះស្រាយ​ជាមួយ​មនុស្សគំនិត​អវិជ្ជមាន​ ​​ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​ទុក្ខ​ដល់​អ្នក​

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031