អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > ៧៩ក្រុមនៅបាត់ដំបងនឹងប្រជែងដណ្តើមប្រាក់រង្វាន់ពី Tiger Street Football Festival ២០១៨

៧៩ក្រុមនៅបាត់ដំបងនឹងប្រជែងដណ្តើមប្រាក់រង្វាន់ពី Tiger Street Football Festival ២០១៨

បាត់ដំបង‌‌‌៖ កម្មវិធី Tiger Street Football Festival 2018 បានមកដល់ខេត្តបាត់ដំបងហើយ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះត្រូវបានរៀបចំជាការប្រកួតកីឡាហ៊្វូតសាលដំបូង និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ហើយបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣ មកម្លេះ។

ចំពោះខេត្ត បាត់ដំបង ដែលជាមណ្ឌលទី៣នេះ មាន៧៩ក្រុមចូលរួមក្នុងការប្រកួតជម្រុះនា ថ្ងៃទី០៣-០៤ ខែ​កុម្ភៈនេះ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពកីឡាក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យបាល់ទាត់ដើម្បីបង្ហាញទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការលេង។
បើតាមប្រសាសន៍របស់អ្នកស្រី ថោង បវរលក្ខិណា ដែលជានាយកម៉ាកផលិតផលស្រាបៀរថៃហ្គ័រ បានលើកឡើងក្នុងពិធីសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី០២ ខែ​កុម្ភៈ​ នេះថា សម្រាប់ឆ្នាំ២០១៨នេះគឺជាលើកទី៦ហើយ ដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័របានសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា ក្នុងការបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៨ នេះឡើង។

ហើយអ្វីដែលកាន់តែពិសេសនោះ សម្រាប់ឆ្នាំ២០១៨នេះយើងបានបង្កើនមណ្ឌលប្រកួតដល់៨ ទីតាំង និងរង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យ រហូតដល់៥០០០០ដុល្លារ។

សម្រាប់ខេត្តបាត់ដំបងនេះយើងជ្រើសយក៦ក្រុមដើម្បីយកទៅប្រកួតផ្តាច់ព្រ័ត្រនៅរាធានីភ្នំពេញ ហើយកាន់តែពិសេសទៀតនោះកីឡាករទាំង៦ក្រុមនោះនឹងមានឱកាសបានជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ។
នាយកម៉ាកផលិតផលស្រាបៀរថៃហ្គ័ររូបនេះបញ្ជាក់ឲ្យដឹងទៀត ក្រៅពីការប្រកួតបាលទាត់ដ៏អស្ចារ្យនោះ នាពេលរាត្រីយើងក៏មានកម្មវិធីប្រគំតន្រ្តីកាន់តែធំជាងមុន ឆាកតន្រ្តីកាន់តែទំនើប ភ្លើងពណ៌ចម្រុះ នឹងមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាទៀតផង។

សូមបញ្ជាក់ថា ខេត្តបាត់ដំបងគឺជាមណ្ឌលទី៣ ក្នុងការបង្ហាញសមត្ថភាពប្រកួតប្រជែងដណ្តើមពានរង្វាន់បាល់ទាត់ Tiger Street Football Festival ២០១៨ ដែលនឹងបើកការប្រកួតជាផ្លូវការនាព្រឹកថ្ងៃទី ០៣ ស្អែកនេះ ដល់ថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៨ ដោយមាន ៧៩ក្រុម ហើយកីឡាករមានមកពី ខេត្តបាត់ដំបង ពោធិ៍សាត់ និងប៉ៃលិន។
ព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival ២០១៨ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728