អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ៧៩ក្រុមនៅបាត់ដំបងនឹងប្រជែងដណ្តើមប្រាក់រង្វាន់ដ៏ច្រើនពី Tiger Street Football Festival២០១៨

៧៩ក្រុមនៅបាត់ដំបងនឹងប្រជែងដណ្តើមប្រាក់រង្វាន់ដ៏ច្រើនពី Tiger Street Football Festival២០១៨

បាត់ដំបង‌‌‌៖ កម្មវិធី Tiger Street Football Festival 2018 បានមកដល់ខេត្តបាត់ដំបងហើយ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះត្រូវបានរៀបចំជាការប្រកួតកីឡាហ៊្វូតសាលដំបូង និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ហើយបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣ មកម្លេះ។

ចំពោះខេត្ត បាត់ដំបង ដែលជាមណ្ឌលទី៣នេះ មាន៧៩ក្រុមចូលរួមក្នុងការប្រកួតជម្រុះនា ថ្ងៃទី០៣-០៤ ខែមករានេះ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពកីឡាក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យបាល់ទាត់ដើម្បីបង្ហាញទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការលេង។

 

បើតាមប្រសាសន៍របស់អ្នកស្រី ថោង បវរលក្ខិណា ដែលជានាយកម៉ាកផលិតផលស្រាបៀរថៃហ្គ័រ បានលើកឡើងក្នុងពិធីសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី០២ ខែមករា នេះថា សម្រាប់ឆ្នាំ២០១៨នេះគឺជាលើកទី៦ហើយ ដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័របានសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា ក្នុងការបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៨ នេះឡើង។

ហើយអ្វីដែលកាន់តែពិសេសនោះ សម្រាប់ឆ្នាំ២០១៨នេះយើងបានបង្កើនមណ្ឌលប្រកួតដល់៨ ទីតាំង និងរង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យ រហូតដល់៥០០០០ដុល្លារ។

សម្រាប់ខេត្តបាត់ដំបងនេះយើងជ្រើសយក៦ក្រុមដើម្បីយកទៅប្រកួតផ្តាច់ព្រ័ត្រនៅរាធានីភ្នំពេញ ហើយកាន់តែពិសេសទៀតនោះកីឡាករទាំង៦ក្រុមនោះនឹងមានឱកាសបានជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ។

នាយកម៉ាកផលិតផលស្រាបៀរថៃហ្គ័ររូបនេះបញ្ជាក់ឲ្យដឹងទៀត ក្រៅពីការប្រកួតបាលទាត់ដ៏អស្ចារ្យនោះ នាពេលរាត្រីយើងក៏មានកម្មវិធីប្រគំតន្រ្តីកាន់តែធំជាងមុន ឆាកតន្រ្តីកាន់តែទំនើប ភ្លើងពណ៌ចម្រុះ នឹងមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាទៀតផង។

សូមបញ្ជាក់ថា ខេត្តបាត់ដំបងគឺជាមណ្ឌលទី៣ ក្នុងការបង្ហាញសមត្ថភាពប្រកួតប្រជែងដណ្តើមពានរង្វាន់បាល់ទាត់ Tiger Street Football Festival ២០១៨ ដែលនឹងបើកការប្រកួតជាផ្លូវការនាព្រឹកថ្ងៃទី ០៣ ស្អែកនេះ ដល់ថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៨ ដោយមាន ៧៩ក្រុម ហើយកីឡាករមានមកពី ខេត្តបាត់ដំបង ពោធិ៍សាត់ និងប៉ៃលិន។

ព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival ២០១៨ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

រូបមន្ត​ជួយ​ឱ្យ​​ថតរូប​លើ iPhone បាន​ស្អាត ៧ចំណុច​ប្រាប់​ដោយ​ Apple ផ្ទាល់

វិធីសាស្ត្រ ៦​យ៉ាង​ ​​​សម្រាប់​ដោះស្រាយ​ជាមួយ​មនុស្សគំនិត​អវិជ្ជមាន​ ​​ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​ទុក្ខ​ដល់​អ្នក​

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031