អត្ថបទថ្មីបំផុត
ទំព័រដើម > អត្ថបទពាណិជ្ជកម្ម​ > មណ្ឌលសៀមរាប Tiger Street Football Festival 2018 មានក្រុមចូលរួមជាង ៥០០ ក្រុម

មណ្ឌលសៀមរាប Tiger Street Football Festival 2018 មានក្រុមចូលរួមជាង ៥០០ ក្រុម

សៀមរាប៖ ព្រឹតិ្តការណ៍ Tiger Street Football Festival 2018 បានបើកការការប្រកួតមណ្ឌលទី៤ គឺមណ្ឌលសៀមរាម ចាប់ពីម៉ោង ៦:៤៥ នាទីព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ដោយការចូលរួមពីក្រុមកាន់តែច្រើនជាងឆ្នាំមុន រហូតដល់ ១១២ ក្រុមសម្រាប់មណ្ឌលសៀមរាបនេះ។

ក្នុងឱកាសពិធីបើកមណ្ឌលសៀមរាម លោក វ៉ុង សុងវៃ (Wong Soeng Wei) នាយកផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានមានប្រសាសន៍ថា ព្រឹតិ្តការណ៍ Tiger Street Football Festival 2018 គឺជារដូវកាលទី ៦ ហើយ។ ខេត្តសៀមរាបគឺជាមណ្ឌលទី ៤ ហើយក្នុងការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 បន្ទាប់ពីចាប់ផ្តើមបើកឆាកដំបូងនៅខេត្តព្រះសីហនុ។ ព្រឹតិ្តការណ៍ Tiger Street Football Festival 2018 ឆ្នាំនេះគឺធំជាងមុន ដោយមានក្រុមចូលរួមជាង ៥០០ ក្រុម មានកីឡាកររហូតដល់ ៣៥០០ នាក់ ជាពិសេសទីតាំងប្រកួតកើនឡើងរហូតដល់ 8 ក្រុងទូទាំងប្រទេសជាមួយរង្វាន់សរុបកាន់តែអស្ចារ្យរហូតដល់ $50,000។

លោក វ៉ុង សុងវៃ ក៏បានបន្តមានប្រសាសន៍ទៀតថា ក្រុមដែលឡើងដល់វគ្គផ្តាច់ព្រ័ត្តនឹងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ទី ១០ និងទី១១ មីនា ឆ្នាំ ២០១៨ នៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហព័ន្ធកីឡាករបាល់ទាត់កម្ពុជាដែលបានសហការក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងបានរៀបចំកម្មវិធីនេះតាំងពីដើមមក ដោយគ្មានពួកគាត់ទេ កម្មវិធីនេះមិនអាចដំណើរការដោយរលូនបានទេ ហើយលោកសូមឲ្យកីឡាករបញ្ចេញភាពក្លាហាន និងទទួលជោគជ័យលើទីលាន និងសូមជូនពរកីឡាករឲ្យជួបសេចក្តីសុខគ្រប់ប្រការ។

លោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមបច្ចេកទេសដឹកនាំការប្រកួតបាល់ទាត់Tiger Street Football Festival 2018 បានមានប្រសាសន៍ថា កីឡាករទាំងអស់ត្រូវគោរពពេលវេលា គោលការណ៍ Fair Play និងលក្ខខណ្ឌប្រកួតរបស់គណៈកម្មការរៀបចំការប្រកួត ជាចុងក្រោយលោកបានជូនពរក្រុមនីមួយៗទទួលបានជោគជ័យទៅតាមសមត្ថភាព និងលទ្ធភាពរបស់ខ្លួន។

ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

យុវជននៅក្រុងប៉ោយប៉ែតពិតជាគំរូល្អដល់សម្រាប់ក្រុមយុវជននៅមណ្ឌលក្រោយមែន

បើកសន្និសីទកាសែតស្តីពីការប្រកួត Tiger Street Football Festival 2018 ប្រចាំមណ្ឌលប៉ោយប៉ែត

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728