អត្ថបទថ្មីបំផុត
ទំព័រដើម > PR > អគ្គនាយក នាយកប្រតិបត្ត ប្រធានផែ្នកធនធានមនុស្ស ប៉ះគ្នា នៅវេទិកាធនធានមនុស្សកម្ពុជា

អគ្គនាយក នាយកប្រតិបត្ត ប្រធានផែ្នកធនធានមនុស្ស ប៉ះគ្នា នៅវេទិកាធនធានមនុស្សកម្ពុជា

វេទិកាអ្នកគ្រប់គ្រងធនធានមនុស្សកម្ពុជាដែលនឹងប្រព្រឹត្ត​​​នៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៨ បានអញ្ជើញវាគ្មិន បីរូប សំខាន់ៗដូចជា Mr. Noel O. Furrer នាយកគ្រប់គ្រងទូរទៅរបស់សណ្ឋាគារ Sun and Moon, Urban Hotel អ្នកស្រី ឡេង សុម៉ាលី នាយិកាប្រតិបត្តរបស់ក្រុមហ៊ុន ប្រូវិតា និងធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំលើការគ្រប់គ្រងធនធានមនុស្ស ក្នុងក្រុមហ៊ុនល្បីៗមួយចំនួន ព្រមទាំងលោក ម៉ាត់ សាដាត ប្រធានគ្រប់គ្រងធនធានមនុស្ស របស់ធនាគារ ANZ Royal មកពិភាក្សាចែករំលែកលើប្រធានបទ “តើផ្នែកគ្រប់គ្រងធនធានមនុស្សផ្តល់គុណតម្លៃអ្វីខ្លះដល់ស្ថាបន?”

យោងទៅតាមការពន្យល់របស់អ្នកសម្របសម្រួលវេទិកា កញ្ញា សែ សម្ជស្ស បានឲ្យដឹងថា ការអញ្ជើញវាគ្មិនល្បីៗបីរូប ដែលមានតួនាទីធំៗផ្សេងៗគ្នា ចូលរួមទៅលើប្រធានបទនេះ គឺយើងចង់ចែករំលែក ថាតើអគ្គនាយកក្រុមហ៊ុនមានការររំពឹងទុកអ្វីខ្លះក្នុងនាមជាអ្នកគ្រប់គ្រងស្ថាប័ន ហើយនាយកប្រតិបត្តិ និងចែករំលែកទៅលើការអនុវត្តការងារជាក់ស្តែងដែលត្រូវការឲ្យផ្នែកធនធានមនុស្សគាំទ្រ ហើយសម្រាប់នាយកផ្នែកធនធានមនុស្ស និងនិយាយអំពីផែនការយុទ្ឋសាស្ត្ររបស់ផ្នែកធនធានមនុស្ស ក្នុងការជួយដល់អគ្គនាយក ដើម្បីឲ្យសម្រេចនូវគោលដៅយុទ្ឋសាស្ត្ររបស់ក្រុមហ៊ុន។

វេទិកានេះមិនមែនវគ្គបំពាក់បំប៉នទ្រឹស្តីនោះទេ មានន័យថាពួកគាត់ នឹងមកចែករំលែកថាតើត្រូវធ្វើយ៉ាងណាចំពោះបញ្ហាដែលប្រឈមក្នុងការអនុវត្តន៍របស់ផ្នែកធនធានមនុស្ស សម្រាប់ការជួយគាំទ្រដល់ធុរកិច្ចក្រុមហ៊ុន ដោយយកមកដាក់លើតុដើម្បីពិភាក្សាគ្នាតែម្តង។ ហើយអ្នកចូលរួម នឹងទទួលបាននូវផលប្រយោជន៍សម្រាប់ការអនុវត្តន៍ការងារផ្ទាល់ជាក់ស្តែង និងធ្វើអោយប្រសើរឡើងដល់ការងាររបស់អ្នកគ្រប់គ្រងធនធានមនុស្សក៏ដូចជា ស្ថាប័នទាំងមូលតែម្តង។

ក្នុងនាមជាអ្នកសម្របសម្រួលវេទិកាអ្នកគ្រប់គ្រងធនធានមនុស្សកម្ពុជា កញ្ញា សែ សម្ជស្ស សូមថ្លែងអំណរគុណចំពោះការចូលរួមសហការ រៀបចំដោយសមាគមគ្រឹះស្ថានមីក្រូហិរិញ្ញវត្ថុកម្ពុជា សមាគមនិសិត្សបច្ចកវិទ្យាអាស៊ី ព្រមទាំងដៃគូរសហការនានា ជាពិសេសសារព័តមានអេឡិចត្រូនិច BizKhmer ដែលបានចូលរួមរៀបចំជាមួយវេទិកាអ្នកគ្រប់គ្រងធនធានមនុស្សកម្ពុជា ។ ប្រធានបទនេះមានសារៈសំខាន់ណាស់ដែលត្រូវការធាតុផ្សំពិសេសចេញពីការរំពឹងទុករបស់អគ្គនាយក នាយកប្រតិបត្តិ ក្នុងការអនុវត្តការងារ និងផ្នែកធនធានមនុស្សផ្ទាល់តែម្តង។
ដើម្បីជ្រាបច្បាស់ សូមត្រៀមខ្លួនចូលរួម ក្នុងវេទិកានេះទាំងអស់គ្នា សម្រាប់ស្រង់យកបទពិសោធន៍មកអភិវឌ្ឍន៍តាមការជាក់ស្តែង។ សូមទំនាក់ទំនងចូលរួមតាមរយៈទូរស័ព្ទលេខ 012 846 222 | 069 900 995

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

វីង និង ឌី អេហ្វ អាយ សហការគ្នាផ្ដល់ការទូទាត់ ដោយពុំប្រើប្រាស់ក្រដាស់ប្រាក់ ដល់អតិថិជន និងអ្នកផ្គត់ផ្គង់របស់ខ្លួន

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031