អត្ថបទថ្មីបំផុត
ទំព័រដើម > PR > វគ្គសិក្សា​ពិសេសៗ ៣​ សម្រាប់​សហគ្រិន​ពី BizKhmer ទៅ​ដល់​ទឹកដី​អង្គរ​ជា​លើក​ទី ៣

វគ្គសិក្សា​ពិសេសៗ ៣​ សម្រាប់​សហគ្រិន​ពី BizKhmer ទៅ​ដល់​ទឹកដី​អង្គរ​ជា​លើក​ទី ៣

វគ្គសិក្សា​ «អនុវត្តន៍​សរសេរ​ផែនការ​អាជីវកម្ម​​» ​​​វគ្គ​សិក្សា​ «តិចនិក​ប្រើ​ប្រាស់​ Facebook ដើម្បី​​ពង្រឹង​ម៉ាក យីហោ និង​ជំរុញ​ការ​លក់»​ ​ និង​វគ្គសិក្សា «យុទ្ធសាស្ត្រ​គ្រប់គ្រង​អាជីវកម្ម​ខ្នាត​តូចឱ្យ​មាន​ប្រសិទ្ធភាព» នឹង​រៀប​ចំ​ឡើង​នៅ​​ទឹកដី​អង្គរ​ជា​លើក​ទី៣​ ​នៅ​ថ្ងៃ​ទី​២៤-២៥  ខែ​មីនា​ ខាង​មុខ​នេះ​ហើយ​ ​​នៅ​​​ ​ម្ដាយធំ​កាហ្វេ។ ​នេះ​ជា​​វគ្គ​​សិក្សា​​ ដែល​​នឹង​ត្រូវ​​រៀប​ចំ​យ៉ាង​ពិសេស​​​​ ​ហើយ​ថែម​ទាំង​​មាន​បន្ថែម​ជូនបង្រៀន​តាម​​អ៊ីនធឺណិត​ ២​ម៉ោង​ថែម​ទៀត។ ​

ក្នុង​វគ្គ​សិក្សា​នេះ ​​​​លោក​អ្នក​នឹង​ទទួល​បាន​ការ​​ផ្ដល់​ជូន​ជា​ពិសេស​ ​​មាន​សៀវភៅ​សិក្សា​ ឯកសារ​ជា​ Soft Copy ជាង​១០​ files, ផែនការ​អាជីវកម្ម​គំរូ​ប្រមាណ​ចំនួន​ ១០​ លិខិត​បញ្ជាក់​ការ​ចូលរួម (Certificate) ​សៀវភៅ​​អេឡិចត្រូនិក​ល្បីៗ​អំពី​អាជីវកម្ម​ចំនួន ៥​ក្បាល​​ អាហារ​សម្រន់​ ​​ ​និង​ឱកាស​បញ្ចូល​​ក្នុង​ Group Facebook ​ដែល​មាន​សមាជិក​​ជា​ម្ចាស់​អាជីវកម្ម​ជាង​ ​៤០០​នាក់​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ផ្សេងៗ​ និង​ឱកាស​បង្កើត​បណ្ដាញ​អាជីវកម្ម​ជា​ច្រើន​ទៀត។

សម្រាប់​វគ្គ​សិក្សា​សរសេរ​ផែនការ​អាជីវកម្ម​ នឹង​​សិក្សា​បណ្ដើរ​ អនុវត្តន៍​បណ្ដើរ​  មាន​ធ្វើ​ការងារ​ជា​ក្រុម​ និង​ឡើង​ធ្វើ​បទ​បង្ហាញ។ ក្រុម​ដែល​ធ្វើ​បទ​បង្ហាញ​បាន​​ល្អ​ នឹង​ទទួល​បាន​រង្វាន់​ ហើយ​មាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​ការ​ចូលជា​សមាជិក​​ក្នុង​ការ​វគ្គសិក្សា​លើក​ក្រោយៗ។ ​ធាតុ​ផ្សំ​សំខាន់​ដែល​ត្រូវ​ផ្ដោត​ជា​ចាំបាច់​មាន៖ ​
១) តិចនិក​នៃ​ការ​សរសេរ Executive Summary អម​ជា​មួយ​ឧទាហរណ៍​មួយ​ចំនួន
២) ការ​សរសេរ​អំពី​ការ​បរិយាយ និង​ពិពណ៌នា​​ខ្លឹមសារ​រួម​​​អំពី​ក្រុមហ៊ុន​(General Company Description) អម​មក​ជាមួយ​ឧទាហរណ៍ខ្លីៗមួយ​ចំនួន
៣) ការ​សរសេរ​អំពី​ការ​ពិពណ៌នា​អំពី​ផលិតផល និង​សេវាកម្ម​ (Products & Services)
៤) ការ​ធ្វើ​ផែន​ការ​ធ្វើទីផ្សារ (Marketing Plan) ដែល​នឹង​ផ្ដោត​ទៅ​លើ​ ការស្រាវ​ជ្រាវទីផ្សារ ​(Market Research), របៀប​នៃ​ការស្រាវជ្រាវទីផ្សារ​ (Market Research-How), វិភាគ​និង​វិនិច្ឆ័យ​ទៅ​លើ​លក្ខខណ្ឌ​​សេដ្ឋកិច្ច (Economics), ផលិតផល (Products), អតិថិជន (Customers), ការប្រកួតប្រជែង (Competition), ទីផ្សារ​គោលដៅ (Niche Market), យុទ្ធសាស្ត្រ​​ផ្សព្វផ្សាយ​ និង​ការ​កំណត់​ថ្លៃ​ជា​ដើម (Pricing)
៥) ផែនការ​ប្រតិបត្តិការ ​(Operational) ដែល​នឹងផ្ដោត​សំខាន់ទៅលើ​ ផលិតផលកម្ម (Production) ​ការ​ជ្រើស​រើស​​ទីតាំង (Location), ឯកសារ​​ផ្លូវ​ច្បាប់​ដែល​តម្រូវ​​មួយ​ចំនួន​ (Legal environment) បុគ្គលិក (Personnel), ការគ្រប់​គ្រង​សន្និធិ (Inventory), អ្នកផ្គត់ផ្គង់ (Suppliers), គោល​ការណ៍​នៃ​ការបង់​ប្រាក់​ពី​សំណាក់​អតិថិថិជន​ (Credit policies) តិចនិក​គ្រប់គ្រង​គណនេយ្យ​អតិថិជន​ជំពាក់ (Account Receivable), តិចនិច​គ្រប់គ្រង​គណនេយ្យ​ដែល​យើង​ជំពាក់​គេ (Account Payable)
៦) ការគ្រប់គ្រង​ស្ថាប័ន​(Organization and Management)​៖ ការរៀប​ចំ​រចនា​សម្ព័ន្ធ​បុគ្គលិក និង​តួនាទី​ច្បាស់លាស់​ដើម្បី​ធានា​បាន​នូវប្រសិទ្ធភាព និង​ប្រសិទ្ធផល​ (Organizational Management)
៧) របាយការណ៍​ហិរញ្ញវត្ថុ​របស់​ម្ចាស់ភាគ​ (Financial Statement)
៨) ផែនការ​នៃ​ការ​ចំណាយ​សំខាន់ៗ និង​ការ​ប្រមូលទុន ​(Startup Expenses & Capitalization)
៩) ផែនការ​ហិរញ្ញវត្ថុ​ (Financial Plan)
១០) ឧបសម្ពន្ធ (Appendices)
១១) ការកំណត់​ពី​គោល​បំណង​លម្អិត​ ការ​ធ្វើ​ផែនការ​អាជីវកម្ម​របស់​យើង​ (Refining the Plan)

សម្រាប់​វគ្គសិក្សា​ «ផែនការ​អាជីវកម្ម» នឹងរៀប​ចំ​ឡើង​​ពី​ម៉ោង ៨​ ដល់​ ​២​ ថ្ងៃ​ត្រង់​ ថ្ងៃ​អាទិត្យ​ ទី​២៥ ខែ​មីនា។ ដោយ​ឡែក ​វគ្គ​សិក្សា​​​​ដែល​នឹង​រៀប​ចំ​នៅ​ថ្ងៃ​សៅរ៍ ទី​២៤ ​មាន​ពីរ គឺ​ទី​មួយ ផ្ដោត​សំខាន់​ទៅ​លើ​ការ ​«តិចនិក​ប្រើ​ប្រាស់​ Facebook ដើម្បី​​ពង្រឹង​ម៉ាក យីហោ និង​ជំរុញ​ការ​លក់» ​ (ម៉ោង ៨ ដល់ ១២​ថ្ងៃ​ត្រង់)-ដោយ​មាន​លើក​ឧទាហរណ៍​ជាក់ស្ដែង​អំពី​វិស័យ​សណ្ឋាគារ ​ភោជនីយដ្ឋាន អាហារដ្ឋាន លក់​វត្ថុ​អនុស្សាវរីយ៍ ដី​និង​អចលនទ្រព្យ

ខ្លឹមសារសំខាន់ៗមាន៖
១) ហេតុអ្វីបានជាយើងប្រើប្រាស់បណ្ដាញសង្គម Facebook នាពេលបច្ចុប្បន្ន?
២) បង្កើត Facebook Page ដោយរបៀបណា?
៣) យល់ពីឧបករណ៍សំខាន់ៗដើម្បីវិភាគ Facebook Page របស់លោកអ្នក (Facebook Tools & Insight)
៤) ប្រើប្រាស់ខ្លឹមសារ ឬមាតិការបែបណាដើម្បីឱ្យ Facebook Page របស់អ្នកងាយល្បី? (Type of Content)
៥) ធ្វើម៉េចទើបបង្កើតខ្លឹមសារបានល្អ? (Art of Creating Good Content)
៦) គួរទិញ Like ដែរ ឬអត់? ហេតុអ្វី? (Should you buy Like from Facebook? Why?)
៧) របៀប boost ខ្លឹមសារ ឬមាតិការ នៅលើបណ្ដាញសង្គម? (How to Boost Posts/Content?)
៨) ធ្វើម៉េចអាចតាមដានគូប្រកួតរបស់អ្នកបាន? (How to Monitor Your Competitors?)
៩) រៀបចំរបាយការណ៍ Facebook Page របស់អ្នកដោយរបៀបណា?
១០) តិចនិកប្រើប្រាស់ Facebook Page ដើម្បីជំរុញការលក់?
១១) ចំណុចសំខាន់ៗផ្សេងៗទៀត ​

ដោយ​ឡែក នឹង​មាន​វគ្គ​ពិសេស​ ១​ទៀត​​នៅ​រសៀល​ថ្ងៃ​សៅរ៍​ ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​គ្រប់គ្រង​អាជីវកម្ម​ខ្នាត​តូច​ឱ្យ​មាន​​ប្រសិទ្ធភាព។ ខាង​ក្រោម​នេះ​គឺ​ខ្លឹមសារ​ខ្លីៗ​ និង​សំខាន់ៗ​នៃ​វគ្គសិក្សា​នីមួយៗ៖

លោក​ យ៉ន សុភារិទ្ធ​ សហ​ស្ថាបនិក​ និង​ជា​នាយក​គ្រប់គ្រង​គេហទំព័រ​ BizKhmer ​និង​ជា​គ្រូ​បណ្ដុះបណ្ដាល​ផ្ទាល់​បាន​លើក​ឡើង​ថា ៖«វគ្គ​សិក្សា​ពីរ​ថ្ងៃ​នេះ​ គឺ​ជា​ការ​បណ្ដុះបណ្ដាល​ដោយ​ផ្ដោត​លើ​ការ​អនុវត្តន៍​ជាក់ស្ដែង​ជា​ជាង​ទ្រឹស្ដី​ ហើយ​អ្វី​ដែល​ចាំ​បាច់​បំផុត​នោះ​គឺ​ការ​សរសេរ​ផែនការ​អាជីវកម្ម​ដែល​ជា​ចំណុច​ពិសេស​បំផុត​មុន​ចាប់​ផ្ដើម​អាជីវកម្ម​ដើម្បី​ធានា​បាន​ថា​ យើង​មាន​ផែនទី​ច្បាស់​លាស់​សម្រាប់​ដើរ»

បន្ថែម​ពី​លើ​នេះ​ លោក​បាន​បញ្ជាក់​បន្ត​ថា​ ៖«សម្រាប់​វគ្គ​សិក្សា​​ តិចនិក​ប្រើ​ប្រាស់​ Facebook ដើម្បី​​ពង្រឹង​ម៉ាក យីហោ និង​ជំរុញ​ការ​លក់ យើង​ផ្ដោត​ជា​ចាំបាច់​ទៅ​លើ​ ខ្លឹមសារ​នៃ​ការ​សិក្សា​អំពី​បរិបទ​នៃ​ការ​ផ្សព្វផ្សាយ​នៅ​ទីផ្សារ​កម្ពុជា​ជា​​ពិសេស​ Facebook ដោយ​បង្ហាត់​អំពី​តាំង​ពី​ការ​ចាប់​ផ្ដើម​បង្កើត​រហូត​ដល់​របៀប​រៀប​ចំ​យុទ្ធសាស្ត្រ​ ផ្សព្វផ្សាយ​ដែល​ចំណាយ​លុយ​អស់​តិច ​គូប​ផ្សំ​នឹង​របៀប​​រៀប​ចំ​យុទ្ធសាស្ត្រ​ទីផ្សារ​ឱ្យ​មាន​លក្ខណៈ​រឹងមាំ​ ដោយ​មាន​ការ​ផ្សារភ្ជាប់​ជា​មួយ​នឹង​ការ​ខ្លឹមសារ​​ និង​ឧទាហរណ៍​ជាក់​ស្ដែង​តែ​ម្ដង»។ ​​​​​

សូមបញ្ជាក់​តម្លៃ​សិក្សា​គឺ៖ ៣៥​ដុល្លារ​ក្នុង​មួយ​វគ្គ​ប្រសិន​បើ​ចុះឈ្មោះ​ និង​បង់​ថវិកា​មុន​ថ្ងៃ​​កម្មវិធី និង​ ៤៥ដុល្លារ​ក្នុង​មួយ​វគ្គ​ប្រសិន​បើ​ចុះ​ឈ្មោះ​ និង​បង់​ថវិកា​នៅ​ថ្ងៃ​កម្មវិធី

ពាក់ព័ន្ធ​នឹង​ការ​បង់​ថវិការ​ សូម​ផ្ញើរ​ទៅ​កាន់៖
Wing Account: #012666104
ឬ​តាម ABA Bank: 000341307​​​​​​​​​​
ឬ​បង់​តាម​រយៈ​ភ្នាក់​ងារ​វេរលុយ​ផ្សេងៗ​ទៀតដោយ​វេរ​ទៅ​កាន់​លេខ 015 224 299 តែ​មួយ​គត់ (BizKhmer ជា​អ្នក​ចេញ​ថ្លៃ​សេវាកម្ម)

ខាង​ក្រោម​នេះ ​ជា​ប្រវត្តិរូប​សង្ខេប​របស់​លោក​ យ៉ន សុភារិទ្ធ៖

សូម​បញ្ជាក់៖ ព័ត៌មាន​ផ្សេងៗ​ និង​អំពី​ការ​ទិញ​សំបុត្រ​សូម​ទាក់ទង​​ក្រុម​ការងារ​នៅ​រាជធានី​ភ្នំពេញ​តាម​រយៈ​លេខ​ទូរស័ព្ទ​ 017 49 59 60 | 0969 49 59 60 | 010 24 33 44 | ឬ​ email to events.bizkhmer@gmail.com or md.bizkhmer@gmail.com។

បទ​សម្ភាសន៍​ពិសេស ​នៅ​តាម​ស្ថានីយទូរទស្សន៍​មួយ​ចំនួន៖
ទូរទស្សន៍ BTV

ទូរទស្សន៍ PNN

កម្មវិធី Sabay Daily

បទសម្ភាសន៍​ជា​មួយ​វិទ្យុបារាំង RFI
http://km.rfi.fr/daily-guest-yorn-sophearith-21-10-2017

បទ​សម្ភាសន៍​ជា​មួយ​ទូរទស្សន៍ SEATV

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30