អត្ថបទថ្មីបំផុត
ទំព័រដើម > PR > RUUD VAN NISTELROOY រំភើបចូលរួមកម្មវិធីដំណើរទេសចរណ៍ UEFA CHAMPIONS LEAGUE

RUUD VAN NISTELROOY រំភើបចូលរួមកម្មវិធីដំណើរទេសចរណ៍ UEFA CHAMPIONS LEAGUE

រាជធានីភ្នំពេញ៖ កាលថ្ងៃទី ១៤ ខែមីនា លោក Ruud van Nistelrooy វីរបុរសបាល់ទាត់ UEFA Champions League សញ្ជាតិហូឡង់ បានសម្តែងភាពរំភើបរីករាយក្នុងការចូលរួមជាអធិបតីភាពក្នុងកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken® ដែលនឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកទីមួយចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ។

លោក Ruud van Nistelrooy ត្រូវបានចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ក្នុងជំនាន់របស់គាត់ដោយស៊ុតបញ្ចូលទីបាន ១៥០ គ្រាប់ក្នុង ២១៩ ប្រកួតសម្រាប់ក្រុម Manchester United និងជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុបរបស់ក្លិបនេះ។ កីឡាករខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះល្បីឈ្មោះជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបីសម័យកាលក្នុងក្របខ័ណ្ឌ UEFA Champions League ដែលលោកបានបង្ហាញខ្លួនចំនួន ៨១ លើក ដោយស៊ុតបញ្ចូលទីបាន ៦០ គ្រាប់។

ដោយសារទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយនឹងក្របខ័ណ្ឌ UEFA Champions League លោក Ruud van Nistelrooy បានកាន់តួនាទីជាទូតសុឆន្ទៈដើម្បីចែករំលែកផ្សព្វផ្សាយមហិច្ឆិតាចំពោះការប្រកួតក្របខ័ណ្ឌនេះជាមួយអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក។
លោករំភើបខ្លាំងណាស់ចំពោះដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសឱកាសជួបជាមួយអ្នកគាំទ្រ និងកីឡាករបាល់ទាត់កម្ពុជា ដោយកីឡាករកម្ពុជាមួយចំនួននឹងមានឱកាសចូលរួមក្នុងវគ្គបង្វឹកពិសេសជាមួយលោក Ruud van Nistelrooy ។
កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken® ជំរុញផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោកនូវឱកាសផ្ទាល់ក្នុងការចូលរួមទទួលបានភាពរំភើបរីករាយនៃការទស្សនាការប្រកួតនេះតាមរយៈយុទ្ធនាការរបស់ស្រាបៀរ Heineken® ដែលមានឈ្មោះថា “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់”។

ក្នុងប្រវត្តិសាស្ត្រដប់មួយឆ្នាំរបស់កម្មវិធីដំណើរទេសចរណ៍នេះបានទៅដល់ ២៦ ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិក អាស៊ី អាមេរិកខាងត្បូង និងអាមេរិកខាងជើង។ ឥឡូវកម្មវិធីនេះនឹងធ្វើដំណើរមកដល់កម្ពុជាតាមរយៈស្រាបៀរ Heineken® ។

ព័ត៌មានបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នៅក្នុងប្រទេសកម្ពុជា និងឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗនឹងធ្វើការចេញផ្សាយក្នុងពេលឆាប់ៗនេះ។
ចំពោះព័ត៌មានលម្អិត សូមចូលមើលគេហទំព័រ www.facebook.com/Heineken

សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ

– ចប់ –

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31