អត្ថបទថ្មីបំផុត
ទំព័រដើម > PR > វិស័យបាល់ទាត់នៅកម្ពុជាទទួលការចាប់អារម្មណ៍លើឆាកអន្តរជាតិដោយសារអ្នកគាំទ្រស្រាបៀរ HEINEKEN®

វិស័យបាល់ទាត់នៅកម្ពុជាទទួលការចាប់អារម្មណ៍លើឆាកអន្តរជាតិដោយសារអ្នកគាំទ្រស្រាបៀរ HEINEKEN®

រាជធានីភ្នំពេញ៖ កាលថ្ងៃទី ២០ ខែមីនា វិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាញប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិបន្ទាប់ពីបានប្រកាសថា កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នឹងមកដល់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ។

ដោយសារមានការគាំទ្រពេញទំហឹងពីក្រុមអ្នកគាំទ្រកម្មវិធីប្រកួតក្របខ័ណ្ឌ UEFA Champions League របស់ស្រាបៀរ Heineken® ទូទាំងប្រទេសនេះ គេបានសម្រេចថា ប្រទេសកម្ពុជាជាទីតាំងមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ហើយត្រូវបានជ្រើសរើសក្នុងចំណោមប្រទេសចំនួនប្រាំមួយដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីដំណើរទេសចរណ៍ឆ្នាំនេះ។

កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® មិនត្រឹមតែផ្តល់ឱ្យអ្នកគាំទ្រមានឱកាសកាន់តែស្និទ្ធស្នាលជាមួយវីរបុរសជើងឯកពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ប៉ុន្តែថែមទាំងទទួលបានការគាំទ្រពីស្រាបៀរ Heineken® វីរបុរសបាល់ទាត់ល្បីល្បាញសញ្ជាតិហូឡង់ លោក Ruud van Nistelrooy ជាអតីតខ្សែប្រយុទ្ធនៃក្រុម Manchester United និងក្រុម Real Madrid បានយល់ព្រមចូលរួមកម្មវិធីដំណើរទេសចរណ៍នេះក្នុងនាមជាទូតសុឆន្ទៈប្រចាំកម្មវិធីក្របខ័ណ្ឌ UEFA Champions League។

លោក Ruud van Nistelrooy ត្រូវបានចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ក្នុងជំនាន់របស់គាត់ដោយស៊ុតបញ្ចូលទីបាន ១៥០ គ្រាប់ក្នុង ២១៩ ប្រកួតសម្រាប់ក្រុម Manchester United និងជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុបរបស់ក្លិបនេះ និងជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបីសម័យកាលក្នុងក្របខ័ណ្ឌ UEFA Champions League។

លោក Ruud van Nistelrooy មានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយនឹងក្របខ័ណ្ឌ UEFA Champions League និងដើរតួយ៉ាងសំខាន់ក្នុងការបង្ហាញនូវមហិច្ឆិតាចំពោះការប្រកួតនេះ ហើយនឹងចែករំលែកការគាំទ្រនិងចំណេះដឹងរបស់លោកដើម្បីជួយណែនាំអ្នកមានទេពកោសល្យខាងបាល់ទាត់ជំនាន់ក្រោយឲ្យសម្រេចបាននូវគោលដៅរបស់ពួកគេ។

ព័ត៌មានបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League នៅក្នុងប្រទេសកម្ពុជា និងឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗនឹងធ្វើការចេញផ្សាយក្នុងពេលឆាប់ៗនេះ។ ចំពោះព័ត៌មានលម្អិត សូមចូលមើលគេហទំព័រ www.facebook.com/Heineken

សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930