អត្ថបទថ្មីបំផុត
ទំព័រដើម > PR > សែលកាតនៅតែរក្សាតំណែង ជាក្រុមហ៊ុនអ៊ីនធើណិតលឿនជាងគេបំផុត ពីការធ្វើតេស្តរបស់ Ookla

សែលកាតនៅតែរក្សាតំណែង ជាក្រុមហ៊ុនអ៊ីនធើណិតលឿនជាងគេបំផុត ពីការធ្វើតេស្តរបស់ Ookla

លទ្ធផលចុងក្រោយបំផុតពី Ookla លើការធ្វើតេស្តល្បឿនអ៊ីនធើណិត នៅក្នុងប្រទេសកម្ពុជា បានប្រកាសថា ក្រុមហ៊ុនសែលកាត នៅតែជាក្រុមហ៊ុន ដែលមានល្បឿនអ៊ីនធើណិត 4G លឿនជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។

លទ្ធផលនេះ គឺជាទន្និន័យនៃការធ្វើតេស្តដែល Ookala ប្រមូលបានចាប់ពីខែ កក្កដា ដល់ខែធ្នូ ឆ្នាំ 2017។ សែលកាត បានទទួលពិន្ទុសរុប លើការធ្វើតេស្តល្បឿន 19.64 Megabits per second MBps ដែលការធ្វើតេស្តកាលពីឆ្នាំមុន ចាប់ពីខែ មករា ដល់មិថុនា 2017 មានល្បឿនត្រឹមតែ 13.81 តែប៉ុណ្ណោះ។

ជ័យលាភីនេះគឺ សែលកាតទទួលបានបន្ទាប់ពី ការឈ្នះពានរង្វាន់លើល្បឿន អ៊ីនធើណិតពី OpenSignal ដែលបានប្រកាសក្នុង សន្និសិទ្ធទូរស័ព្ទពិភពលោក កាលពីខែកុម្ភះ។ នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន បានលើកឡើងថា លទ្ធផលពី Ookla នេះ គឺជាសម្មតិផលថ្មីមួយទៀត បន្ទាប់ពីយើង ធ្វើការពង្រីកវិសាលភាព បណ្តាញសេវារបស់យើង កាលពីដើមខែ មករា ឆ្នាំ 2017 ដែលយើងមានអង់តែនរហូត ដល់ 200 កន្លែង។

លោកបានបន្តទៀតថា សព្វថ្ងៃនេះ យើងមានអង់តែនរហូតដល់ 3000 កន្លែងដែលអាច ឲ្យអតិថិជនរហូតរីករាយជាមួយអ៊ីនធើណិត ល្បឿនលឿនរបស់យើង។ “បណ្តាញសេវារបស់យើងមានការកើនឡើង 400% លើការប្រើប្រាស់ទន្និន័យអ៊ីនធើណិតចាប់តាំងពីខែមករា ឆ្នាំ 2017 ដែលយើងសង្គេតឃើញថា អតិថិជនប្រើច្រើនជាងទ្វេដងជាមធ្យម។” “ក្នុងនាមជាក្រុមហ៊ុន ទូរទមនាគមន៍ឈានមុខគេ សែលកាត នៅតែបន្តផ្តល់នូវការ ប្រើប្រាស់អ៊ីនធើណិតក្នុងតម្លៃសមរម្យបំផុត និងលឿនបំផុតដើម្បីលើកស្ទួយ ដំណើរការអភិវឌ្ឍន៍របស់ប្រទេសយើង។”

ដើម្បីកំណត់ពីអ៊ីនធើណិតដែលមាន ល្បឿនលឿនបំផុត នៅក្នុងប្រទេសកម្ពុជា Ookla បានធ្វើការប្រៀបធៀប លទ្ធផលនៃការ ធ្វើតេស្តរបស់អ្នកប្រើប្រាស់ម្នាក់ៗ ដែលធ្វើតេស្តលើកម្មវិធីទូរស័ព្ទ Speedtest នៅលើ iOS និង Android ពីអ្នកប្រើប្រាស់ទន្និន័យអ៊ីនធើណិតទាំងអស់នៅក្នុងប្រទេសកម្ពុជា មុនកំលុងពេលប្រគល់ពានរង្វាន់។

អំពី Ookla
Ookla គឺជាក្រុមហ៊ុនដែលផ្ដោតលើការធ្វើតេស្ដល្បឿនអ៊ីនធើណិត (Speedtest ) ហើយគឺជាអ្នកនាំមុខគេក្នុងការធ្វើតេស្ត និងវិភាគលើអ៊ីនធើណិត ដែលត្រូវបានគេប្រើប្រាស់ជាង 15 ពាន់លានដងនៅទូទាំងពិភពលោក។ ការធ្វើតេស្ដល្បឿន (Speedtest )ដោយ Ookla គឺជាមធ្យោបាយត្រឹមត្រូវបំផុតក្នុងការវាស់ស្ទង់ល្បឿន លើបណ្តាញអ៊ីនធឺណិត។ Speedtest ផ្តល់ជូននូវទិន្នន័យ ដ៏ជាក់លាក់អំពីល្បឿន និងគុណភាពនៃទូរស័ព្ទចល័ត និងទំហំបណ្ដាញទូលំទូលាយ។ នេះនឹងផ្តល់ឱ្យអតិថិជននូវព័ត៌មានដែលពួកគេត្រូវការ ដើម្បីស្វែងយល់ និងដោះស្រាយនូវរាល់បញ្ហា បទពិសោធន៍អ៊ីនធើណិតរបស់ពួកគេ។ Ookla ជាអ្នកប្រែក្លាយ ការធ្វើតេស្តរាប់ពាន់លាន នៅលើពិភពលោកទាំងនេះ ទៅជាឧបករណ៍ស្រាវជ្រាវសំខាន់ៗ។ ផលិតផលសហគ្រាសធំបំផុតរបស់ក្រុមហ៊ុន Ookla គឺ Speedtest Intelligence ដែលត្រូវបានប្រើប្រាស់ដោយ អ្នកផ្តល់សេវាអ៊ីនធើណិត ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននានា សាកលវិទ្យាល័យ និងភ្នាក់ងាររដ្ឋាភិបាល ដែលជឿជាក់លើការផ្ដល់ជូនរបស់ Ookla ដែលប្រកបដោយគុណភាព និងអព្យាក្រិត្យ។ មានទីស្នាក់ការកណ្តាលស្ថិតនៅរដ្ឋធានីវ៉ាស៊ីនតោន និងការិយាល័យបន្ថែមទៀតនៅទីក្រុង Dublin ប្រទេសអៀរឡង់ Ookla បានផ្តល់នូវការយល់ដឹងទូលំទូលាយទូទាំងពិភពលោក ដល់ឧស្សាហកម្មទូរគមនាគមន៍តាំងពីឆ្នាំ 2006 មកម្ល៉េះ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031