អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ជំរើសម៉ាស៊ីនត្រជាក់សំរាប់រដូវក្តៅនេះ LG Dual Cool Smart Inverter របស់ក្រុមហ៊ុន LG

ជំរើសម៉ាស៊ីនត្រជាក់សំរាប់រដូវក្តៅនេះ LG Dual Cool Smart Inverter របស់ក្រុមហ៊ុន LG

សីតុណ្ហភាពក្តៅបំផុតប្រចាំឆ្នាំខិតជិតមកដល់ហើយខណៈ ពេលដែលបចេ្ចកវិទ្យាថ្មីរបស់ LGបានមកដល់ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាអាកាសធាតុក្តៅជូនលោកអ្នកជាមួយនឹងម៉ាស៊ីនត្រជាក់ LG Dual Cool smart inverter ដែលមានលក្ខណះពិសេសជាច្រើន ជួយអោយអ្នកប្រើប្រាស់ទាំងអស់សន្សំសំចៃភ្លើង ត្រជាក់កាន់តែលឿន ងាយស្រួលប្រើ និងផ្តល់នូវផាសុភាពជូនលោកអ្នក។

ថាមពលដ៏មានប្រសិទ្ធិភាព រួមជាមួយនិងអនុភាពដ៏ត្រជាក់
ម៉ាស៊ីនត្រជាក់ LG Dual Cool បានភ្ជាប់មកជាមួយនៅបច្ចេកវិទ្យា Smart inverter Compressor និងDual inverter Compressor ដែលកាត់បន្ថយនូវការប្រើប្រាស់ថាមពលអគ្គីសនីរហូតដល់ 70%។ ម៉ាស៊ីនត្រជាក់ LG Dual Inverter Compressor មានប្រេកង់បង្វិលខ្ពស់ និងលឿនជាងម៉ាស៊ីនត្រជាក់ធម្មតា ដែលធ្វើអោយត្រជាក់លឿន ត្រជាក់បានយូរ ដំណើរការបានស្ងាត់ល្អ មិនថាស្ថិតក្នុងសីតុណ្ហភាពក្តៅប៉ុណ្ណាក៏ដោយ និងម៉ាស៊ីនត្រជាក់អាចភាយខ្យល់ត្រជាក់ភ្លាមៗទៅដល់គ្រប់កន្លែងទាំងអស់នៅក្នុងបន្ទប់។ វាមានកង្ហារធំជាងមុន 25% ដែលអាចបញ្ចេញខ្យល់យ៉ាងខ្លាំងតាមបំពង់ខ្យល់ ដែលបានរចនាឡើងដ៏ល្អឥតខ្ចោះដើម្បីអោយត្រជាក់សព្វពេញបន្ទប់។

ផាសុខភាព និងរក្សាសុខភាពដ៏ប្រសើរ
ភាពត្រជាក់ដ៏ខ្លាំងក្លាមិនធ្វើអោយអ្នកប្រើប្រាស់ទាស់ចិត្តទេដោយគ្រាន់តែចុចបញ្ជាលើប៊ូតុង “Comfort Air” ម៉ាស៊ីនត្រជាក់ LG Dual Cool បានកែតម្រូវមុំរបស់កង្ហារខ្យល់ ដើម្បីអោយប្រាកដថាខ្យល់បញ្ចេញមិនបានបក់ទៅប៉ះអ្នកប្រើប្រាស់ដោយផ្ទាល់បណ្តាលអោយសីតុណ្ហភាពក្នុងខ្លួនធ្លាក់ចុះនោះទេ។ ម៉ាស៊ីនត្រជាក់នេះដំណើរការក្នុងកំរិតសំលេងស្ងាត់ជាងគេលំដាប់ពិភពលោក ដោយសារតែបច្ចេកវិទ្យាថ្មី LG’s Unique BLCD motor, Skew Fan Technology និងលក្ខណះពិសេសរបស់ Active low vibration (ALV) ។ ហើយវាក៏មានសមត្ថភាពក្នុងការរក្សាសំណើមដ៏មិនគួរអោយជឿដើម្បីផ្តល់នូវបរិយាកាសដ៏មានផាសុខភាពផងដែរ។

សុខភាព គឺជាចំណុចសំខាន់បំផុតដែលក្រុមហ៊ុន LG គិតគូរនៅពេលដែលបង្កើតផលិតផលថ្មី។ ម៉ាស៊ីនត្រជាក់ LG Dual Cool ផ្តល់ជូននូវគុណប្រយោជន៍ដល់សុខភាព និងផាសុកភាពដល់អ្នកប្រើបា្រស់:

• Plasmaster lonizer plus ដែលសាបព្រួសអ៊ីយ៉ុងជាងបីលាន ដើម្បីកំចាត់មេរោគអាក្រក់ មិនមែនតែខ្យល់ដែលចូលទៅក្នុងម៉ាស៊ីនត្រជាក់តែប៉ណ្ណោះទេ ប៉ុន្តែសារធាតុទាំងអស់ដែលនៅជុំវិញបន្ទប់អ្នក។
• ចម្រោះធូលីបានល្អ លំហូរខ្យល់ សំលេងស្ងាត់ល្អ និងស្រទាប់ស្រទះ 3M ដ៏រឹងមាំដែលស្រួបយក លុបបំបាត់មេរោគដែលបង្កគ្រោះថ្នាក់ និងផ្តល់មកវិញនូវខ្យល់ស្រស់ស្អាត។
• ការសំអាតដោយស្វ័យប្រវត្តិ៖ មុខងារសំអាតដ៏ល្អ ដែលការពារការកើតឡើងនៃបាក់តេរីនៅលើឧបករណ៍កំដៅ។ ដោយបំបាត់សំណើម និងមេរោគចេញពីក្នុងម៉ាស៊ីនត្រជាក់មុខងារសំអាតស្វ័យប្រវត្តិ កំចាត់សារធាតុទាំងឡាយណាដែលធ្វើអោយប៉ះពាល់ដល់រាងកាយ រក្សបរិយាកាសក្នុងផ្ទះ និងរក្សាភាពត្រជាក់បានយូរ ទោះបីម៉ាស៊ីនត្រជាក់ប្រើអស់រយៈពេល១០ឆ្នាំហើយក៏ដោយ។

អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញម៉ាស៊ីនត្រាជាក់ LG Dual Cool ស៊េរីថ្មីនេះបាននៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិចដែលជាអ្នកចែកចាយលក់បន្តរបស់ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់។

ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 888 299 http://ggear.com.kh/home-air-cond/lg-air-conditioner-dual-inverter-lg-air-conditioner-in-cambodia/

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30