អត្ថបទថ្មីបំផុត
ទំព័រដើម > PR > សែលកាតត្រៀម “កញ្ចប់កាដូជាច្រើន” ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ 2018

សែលកាតត្រៀម “កញ្ចប់កាដូជាច្រើន” ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ 2018

ភ្នំពេញថ្ងៃទី 04 មេសា ឆ្នាំ 2018 – ការប្រារព្ធពិធីចូលឆ្នាំខ្មែរហាក់ដូចជាមកដល់លឿនជាងធម្មតា សម្រាប់អតិថិជនមហាសំណាងរបស់សែលកាតទាំង 14នាក់ ដែលនឹងត្រូវមកបង្ហាញខ្លួនជាមួយនឹងរង្វាន់របស់ពួកគេ ដែលបានឈ្នះពីកម្មវិធីប្រូម៉ូសិនរបស់សែលកាត នៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសនៅថ្ងៃនេះ។

អតិថិជនដែលឈ្នះរង្វាន់ បានប្រាប់ថា ពួកគេបានចូលរួមក្នុងកម្មវិធីស្ទូចយកម៉ូតូ Fino និងកម្មវិធី iKnow iKnow។

ក្នុងនោះមាន អតិថិជនបីនាក់បានឈ្នះម៉ូតូ Yamaha QBIX 2018 ម្នាក់មួយគ្រឿង ហើយប្រាំមួយនាក់ផ្សេងទៀត ឈ្នះម៉ូតូ Yamaha Fino 2018 រីឯអតិថិជន 4 នាក់ផ្សេងទៀត បានឈ្នះទឹកប្រាក់ចំនួន $1,000 និងអតិថិជនចុងក្រោយបានឈ្នះទូរទស្សន៍LG 32 inch មួយគ្រឿង។

ពិធីប្រគល់រង្វាន់នេះ បានប្រព្រឹត្តទៅ នៅវេលាម៉ោង 3:30 រសៀល នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនសែលកាត នារាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះធ្វើឡើងស្របពេលគ្នាជាមួយនឹងប្រូម៉ូសិនលក់សម្រាប់ឆ្នាំថ្មីរបស់ទូរស័ព្ទ Nokia ដែលផ្តល់ជូននូវកាដូឥតគិតថ្លៃដ៏ច្រើនសន្ធឹកសន្ធាប់ នៅរៀងរាល់ពេលអតិថិនជាវ ។

ក្រៅពីនេះ សែលកាតក៏នឹងបង្ហាញពីព្រឹត្តការណ៍ត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំ 2018 របស់ខ្លួន ក្រោមប្រធានបទ #komplechtovsrok (ដែលមានន័យថា “កុំភ្លេចទៅស្រុកកំណើតរបស់អ្នក”)។

ក្នុងខែមេសានេះ លោកអ្នកនឹងឃើញពីសកម្មភាពពិសេសៗក្នុងឆ្នាំថ្មីមួយចំនួនរបស់សែលកាត រួមមានការលក់ទូរស័ព្ទស្មាតហ្វូន និងពិធីប្រគល់ពានរង្វាន់នៅ:
•ការិយាល័យសែលកាតនៅផ្លូវលេខ 432 រាជធានីភ្នំពេញ (ថ្ងៃទី 7-8 ខែមេសា)។
•ផ្សារត្រពាំងថ្លឹង ផ្លូវវ៉េងស្រេង ចាប់ពីថ្ងៃទី 9-11 ខែមេសា។

ហើយជាពិសេសនោះគឺ កម្មវិធីអង្គរសង្ក្រាន្ត ដែលប្រារព្ធឡើង នៅថ្ងៃទី 14, 15 និង 16 ខែមេសា។

នាយកប្រតិបត្តិសែលកាត លោក អៀន វ៉ាតសុន បានមានប្រសាសន៍ថា ពិធីចូលឆ្នាំខ្មែរ គឺជាពេលវេលាជួបជុំគ្រួសារ និងមិត្តភក្ដិ ហើយជាឱកាសដែលឱ្យអ្នកទាំងអស់គ្នាបានត្រលប់ទៅស្រុកកំណើតវិញ ប្រកបដោយសុវត្ថិភាព និងភាពក្អាកក្អាយ។
លោកបន្តថា៖ «យើងបានបង្កើតប្រូម៉ូសិនពិសេសៗឡើង ដើម្បីផ្តល់ប្រយោជន៍ដល់អតិថិជនរបស់យើង ជាពិសេសអ្នកដែលនៅតាមតំបន់ជនបទ»។
«អ្នកឈ្នះភាគច្រើនរបស់យើង ដែលមកទទួលរង្វាន់នៅថ្ងៃនេះភាគច្រើនគឺ មកពីខេត្តនានា ដូចជាខេត្តសៀមរាប ប៉ោយប៉ែត ពោធិ៍សាត់ កំពង់ធំ កំពង់ចាម និងតាកែវ»។

លោកបានឱ្យដឹងទៀតថា អតិថិជនដែលខកខាននាពេលនេះនៅតែមានឱកាសចូលរួមបានដូចគ្នា សម្រាប់កម្មវិធីប្រូម៉ូសិនរបស់សែលកាត បញ្ចូលលុយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់ ហើយកម្មវិធីនេះនឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ទី 12 ខែមេសា។

គួរបញ្ជាក់ផងដែរថា កម្មវិធីស្ទូចយកម៉ូតូ Fino នឹងបន្តរហូតដល់ថ្ងៃទី 01 ខែសីហា ឆ្នាំ 2018 ហើយដូចគ្នាផងដែរ សម្រាប់កម្មវិធីiKnow iKnow រដូវកាលថ្មី នឹងនៅតែបន្តរហូតដល់ថ្ងៃទី 8 ខែកក្កដាឆ្នាំ 2018។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅ កញ្ញា ឌិន ណៃគាង ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ
M: +855 78 333 853 | E: media@cellcard.com.kh | din.naikeang@cellcard.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031