អត្ថបទថ្មីបំផុត
ទំព័រដើម > PR > RUUD VAN NISTELROOY មកដល់កម្ពុជាហើយដើម្បីដំណើរទេសចរណ៍ UEFA CHAMPIONS LEAGUE

RUUD VAN NISTELROOY មកដល់កម្ពុជាហើយដើម្បីដំណើរទេសចរណ៍ UEFA CHAMPIONS LEAGUE

រាជធានីភ្នំពេញ៖ កាលថ្ងៃទី ២ ខែមេសា លោក Ruud van Nistelrooy វីរបុរសបាល់ទាត់សញ្ជាតិហូឡង់ និងជាអតីតៈខ្សែប្រយុទ្ធរបស់ក្រុម Manchester United និងក្រុម Real Madrid បានមកដល់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមជាអធិបតីភាពក្នុងកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken® ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨។

លោកត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយគណៈប្រតិភូស្វាគមន៍ពិសេសមួយដែលរាប់បញ្ចូលទាំងអ្នកសារព័ត៌មានសំខាន់ៗមួយចំនួន ដែលលោកបានផ្តល់បទសម្ភាសន៍អំពីសកម្មភាពផ្សេងៗនៃកម្មវិធីដំណើរទេសចរណ៍នេះដែលគ្រោងនឹងធ្វើឡើងខាងមុខនេះ។

Seriously experienced event photography by www.SNAPP.media

តារាបាល់ទាត់រូបនេះមានអារម្មណ៍រំភើបរីករាយខ្លាំងណាស់ចំពោះដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសឱកាសជួបជាមួយអ្នកគាំទ្រ និងកីឡាករបាល់ទាត់កម្ពុជា ដោយកីឡាករកម្ពុជាមួយចំនួននឹងមានឱកាសចូលរួមក្នុងវគ្គបង្វឹកពិសេសជាមួយលោក Ruud van Nistelrooy ។
ដោយសារមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយនឹងក្របខ័ណ្ឌ UEFA Champions League លោក Ruud van Nistelrooy បានកាន់តួនាទីជាទូតសុឆន្ទៈដើម្បីចែករំលែកនូវមហិច្ឆិតាចំពោះកម្មវិធីប្រកួតនេះ ហើយនិងចែករំលែកនូវការគាំទ្រ និងចំណេះដឹងរបស់លោកដើម្បីជួយណែនាំអ្នកមានទេពកោសល្យខាងបាល់ទាត់ជំនាន់ក្រោយឲ្យសម្រេចបាននូវគោលដៅរបស់ពួកគេ។

ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះត្រូវបានរៀបចំឡើងដោយស្រាបៀរ Heineken® ហើយនឹងជំរុញផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោកនូវឱកាសផ្ទាល់ក្នុងការចូលរួមទទួលបានភាពរំភើបរីករាយនៃការទស្សនាកម្មវីធីប្រកួតនេះតាមរយៈយុទ្ធនាការរបស់ស្រាបៀរ Heineken® ដែលមានឈ្មោះថា “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់”។

ចំពោះព័ត៌មានលម្អិតបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® សូមចូលមើលគេហទំព័រ៖ www.facebook.com/Heineken

សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31