អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ដំណើរទេសចរណ៍ពានរង្វាន់ UEFA CHAMPIONS LEAGUE ឆ្នាំ ២០១៨ ជាមួយកីឡាបាល់ទាត់អន្តរជាតិ RUUD VAN NISTELROOY

ដំណើរទេសចរណ៍ពានរង្វាន់ UEFA CHAMPIONS LEAGUE ឆ្នាំ ២០១៨ ជាមួយកីឡាបាល់ទាត់អន្តរជាតិ RUUD VAN NISTELROOY

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ៣ ខែមេសា សន្និសីទសារព័ត៌មានមួយបានរៀបចំឡើងដើម្បីឧទ្ទេសនាមតារាបាល់ទាត់អន្តរជាតិលោក Ruud van Nistelrooy អតីតៈខ្សែប្រយុទ្ធរបស់ក្រុម Manchester United និងក្រុម Real Madrid ដែលកាន់តួនាទីជាទូតសុឆន្ទៈប្រចាំកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken®។

លោក Roland Bala នាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា លោកម៉ៃ តុលា អគ្គលេខាធិការស្តីទីនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡា បានចូលរួមជាអធិបតីភាពនៃអង្គសន្និសីទសារព័ត៌មាននេះ ហើយបានស្វាគមន៍លោក Ruud van Nistelrooy មកកាន់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន អនុអគ្គលេខាធិការនៃក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកក៏បានចូលរួមក្នុងពិធីស្វាគមន៍នេះផងដែរ។

Seriously experienced event photography by www.SNAPP.media

Seriously experienced event photography by www.SNAPP.media

Seriously experienced event photography by www.SNAPP.media

Seriously experienced event photography by www.SNAPP.media

Seriously experienced event photography by www.SNAPP.media

Seriously experienced event photography by www.SNAPP.media

ជាផ្នែកមួយនៃយុទ្ធនាការទូទាំងពិភពលោក កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken® ធ្វើឡើងនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ។ សម្រាប់រយៈពេលបីថ្ងៃ ក្រុមអ្នកគាំទ្រមានឱកាសដ៏កម្រក្នុងការថតរូបជាមួយនឹងពានរង្វាន់ដ៏ល្បីល្បាញនេះ ជួបផ្ទាល់ជាមួយ Ruud van Nistelrooy និងទទួលបទពិសោធន៍ដ៏រំភើបនៃដំណើរទស្សនកិច្ចនេះ។

លោក Ruud van Nistelrooy ត្រូវបានចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ក្នុងជំនាន់របស់គាត់ដោយស៊ុតបញ្ចូលទីបាន ១៥០ គ្រាប់ក្នុង ២១៩ ប្រកួតសម្រាប់ក្រុម Manchester United និងជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុបរបស់ក្លិប និងជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបីសម័យកាលក្នុងក្របខ័ណ្ឌ UEFA Champions League ។ លោក Ruud van Nistelrooy មានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយនឹងក្របខ័ណ្ឌ UEFA Champions League និងដើរតួយ៉ាងសំខាន់ជំនួសស្រាបៀរ Heineken® ក្នុងការបង្ហាញនូវមហិច្ឆិតានិងចំណាប់អារម្មណ៍ខ្លាំងចំពោះកម្មវិធីប្រកួតនេះ។

Seriously experienced event photography by www.SNAPP.media

Seriously experienced event photography by www.SNAPP.media

Seriously experienced event photography by www.SNAPP.media

Seriously experienced event photography by www.SNAPP.media

Seriously experienced event photography by www.SNAPP.media

Seriously experienced event photography by www.SNAPP.media

តារាបាល់ទាត់រូបនេះមានអារម្មណ៍រំភើបរីករាយខ្លាំងណាស់ចំពោះដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសឱកាសជួបជាមួយអ្នកគាំទ្រ និងកីឡាករបាល់ទាត់កម្ពុជា ដោយកីឡាករកម្ពុជាមួយចំនួននឹងមានឱកាសចូលរួមក្នុងវគ្គបង្វឹកពិសេសជាមួយលោក Ruud van Nistelrooy ។
លោក Roland Bala នាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវភាពរីករាយយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា ដោយមានប្រសាសន៍ថា៖ “ស្រាបៀរ Heineken®មានកិត្តិយសយ៉ាងក្រៃលែងក្នុងការនាំកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League មកកាន់ប្រទេសកម្ពុជា។ នេះគឺជាបទពិសោធន៍វិសេសវិសាលមួយសម្រាប់អ្នកគាំទ្រកម្ពុជាចំពោះក្របខ័ណ្ឌ UEFA Champions League ដើម្បីបានឃើញផ្ទាល់នូវពានរង្វាន់ដ៏ល្បីល្បាញនេះ ហើយនិងជួបផ្ទាល់ជាមួយ Ruud van Nistelrooy។ គោលបំណងរបស់យើងគឺធ្វើឲ្យអ្នកគាំទ្រដែលមិនមានឱកាសអាចទទួលបាននូវបទពិសោធន៍រំភើបរីករាយ និងអារម្មណ៍រំជើបរំជួលចំពោះការប្រកួតក្របខ័ណ្ឌ UEFA Champions League ។ យើងក៏ចង់លើកស្ទួយវិស័យកីឡាបាល់ទាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ។”

ចំពោះព័ត៌មានលម្អិតបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នៅកម្ពុជា សូមចូលមើលគេហទំព័រ៖ www.facebook.com/Heineken

សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930