អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ABC EXTRA STOUT បើកយុទ្ធនាការថ្មី “ជាឧត្តមភាពដ៏ល្អឯក”

ABC EXTRA STOUT បើកយុទ្ធនាការថ្មី “ជាឧត្តមភាពដ៏ល្អឯក”

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៨ នៅសណ្ឋាគារសូហ្វីតែល ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំពិធីប្រកាសបើកយុទ្ធការរបស់ ABC Extra Stout ដែលមានឈ្មោះថា “ជាឧត្តមភាពដ៏ល្អឯក”។

ភ្ញៀវកិត្តិយសពិសេសរួមមានពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់ តារាល្បីៗ តារាបង្ហាញម៉ូត ដៃគូពាណិជ្ជកម្មររបស់ CBL និងអ្នកសារព័ត៌មានសំខាន់ៗបានអញ្ជើញចូលរួមក្នុងកម្មវិធីពិសេសនេះនាពេលរាត្រី ដែលពោរពេញទៅដោយបទពិសោធន៍ដ៏ល្អឯកក្នុងការកម្សាន្តសប្បាយ។

ការសម្តែងរបស់លោកខេមរៈ សេរីមន្ត អ្នកនាងពេជ្រ សោភា និងអ្នកសម្តែងសៀកលោក Sovid ព្រមទាំងការសម្តែងរបាំស្រមោលបានផ្តល់ភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ទស្សនិកជន។ ទស្សនិកជនក៏បានទស្សនាយ៉ាងជក់ចិត្តនូវកម្មវិធីក្រឡុកស្រាដែលបានបង្ហាញណែនាំពីស្រាក្រឡុកថ្មីបួនប្រភេទជាមួយនឹង ABC Extra Stout ដែលបានជួយ “បើកវាំងននអាថ៌កំបាំង” នៃកម្មវិធីនេះ។ កម្មវិធីរាត្រីនេះក៏បានបង្ហាញពីការសម្តែងការដើរម៉ូតលំដាប់ថ្នាក់ខ្ពស់ក្នុងកិច្ចសហការរបស់ ABC ជាមួយម៉ាកសញ្ញាអ្នកច្នៃម៉ូត Queen Victoria។

ក្នុងឱកាសពិសេសនេះ លោក Roland Bala នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBL បានមានប្រសាសន៍ពន្យល់ពីខ្លឹមសារនៃពិធីប្រកាសនេះឲ្យដឹងថា៖ “មនុស្សសម័យបច្ចុប្បន្ននេះឱ្យតម្លៃទៅលើមនុស្សដោយសារអត្តចរិត និងសីលធម៌រស់នៅក្នុងជីវិត។ ដូច្នេះ យុទ្ធនាការថ្មីរបស់ ABC គឺផ្តោតលើការនាំផ្លូវមនុស្សគ្រប់គ្នាឆ្ពោះទៅរកភាពជោគជ័យ និងឧត្តមភាពដ៏ល្អឯកជាមួយគ្នា។ នេះជាហេតុផលដែលយើងបានសម្រេចចិត្តប្រើសត្វតោ ABC ដើម្បីធ្វើជានិមិត្តរូបនៃកិត្តិយស និងអត្តចរិតរបស់បុរស ABC ប្រកបដោយឧត្តមភាពដ៏ល្អឯក។”

សត្វតោ ABC ត្រូវបានបញ្ចេញតាមរយៈរបាំសម្តែងតថភាពជាក់ស្តែង ដែលមិនធា្លប់បានសម្តែងពីមុន។ ដូចសត្វតោអញ្ចឹង បុរស ABC គឺជាអ្នកដឹកនាំដ៏មហស្ចារ្យ និងចេះជំរុញលើកទឹកចិត្តគេ។ កម្មវិធីពិសេសនេះក៏បានបញ្ចេញស្ពតពាណិជ្ជកម្មថ្មីចុងក្រោយបំផុតរបស់ ABC ។ ស្ពតនេះផ្តោតលើខ្លឹមសារចម្បងអំពីការវិវឌ្ឍនៃភាពជោគជ័យតាមរយៈការបង្ហាញពី “បុរស ABC សម័យទំនើប” ដែលបានឆ្លងកាត់ការប្រែកាយយ៉ាងមហស្ចារ្យទៅជាសត្វតោជានិមិត្តសញ្ញានៃម៉ាកយីហោនេះ ដែលដឹកនាំមនុស្សឆ្ពោះទៅរកឧត្តមភាពដ៏ល្អឯក តាមរយៈភាពទាក់ទាញចំពោះលក្ខណៈសម្បត្តិរបស់បុរស ABC។ ស្ពតនេះក៏ធ្វើការស្វែងយល់ផងដែរពីអភិជនភាព ភាពជាអ្នកដឹកនាំ និងបំណងប្រាថ្នាចង់បានឧត្តមភាពដ៏មហស្ចារ្យដោយរក្សាបាននូវសេចក្តីថ្លៃថ្នូរ និងការគោរពចំពោះអ្នកដទៃ។

យុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” គឺជាផ្នែកមួយនៃចក្ខុវិស័យអភិវឌ្ឍឲ្យរីកចម្រើនសម្រាប់ ABC Extra Stout ដែលបន្តផ្តល់ការគាំទ្រ និងអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះវិជ្ជា និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

ABC Extra Stout នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូបៀបនៅលើទីផ្សារស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងដែលបានឈ្នះពានរង្វាន់ជាច្រើន។
ដើម្បីស្វែងយល់បន្ថែមអំពីយុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” សូមចូលទៅកាន់គេហទំព័រ៖
www.facebook.com/ABC.ExtraStoutCambodia/

សូមរីករាយទទួលទាន ABC Extra Stout ដោយការទទួលខុសត្រូវ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728