អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី 0៦ ខែមេសា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានរៀបចំកម្មវិធីដ៏ធំមិនធ្លាប់មានពីមុនមកដែលមានឈ្មោះថា កម្មវិធី ABC EXCEPTIONAL NIGHT នៅផ្សាររាត្រី Jet’s Container ក្នុងគោលបំណងផ្តល់ជូនបទពិសោធន៍ដ៏ល្អឯកដល់អតិថិជនជាច្រើន។

បន្ទាប់ពីកម្មវិធីជប់លៀងដ៏ធំនៅសណ្ឋាគារសូហ្វីតែលកាលពីថ្ងៃទី ០៥ ខែមេសា ស្រាបៀរ ABC អិចស្ត្រាស្តោត មិនបានបង្អង់យូរឡើយដោយពាំនាំនូវបទពិសោធន៍ដ៏ល្អឯកជូនដល់អតិថិជន។ កម្មវិធី ABC EXCEPTIONAL NIGHT បានចាប់ផ្តើមតាំងពីម៉ោង ៧ យប់ រហូតដល់ម៉ោង ១១ យប់ ដោយមានការអញ្ជើញចូលរួមពីកំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា មាស សុខសោភា និងក្រុមតារាបង្ហាញម៉ូតរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត មិនត្រឹមតែប៉ុណ្ណោះអតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត បានភ្លក់នូវរសជាតិថ្មីពីការលាយបញ្ចូលគ្នា ស្រាក្រឡុក ABC អិចស្ត្រាស្តោត ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ព្រមទាំងកម្មវិធីសប្បាយៗជាច្រើនទៀត។

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសាទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍ ហើយនិងនាំផ្លូវអ្នករាល់គ្នាឆ្ពោះរកឧត្តមភាពដ៏ល្អឯក។

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូបៀបនៅលើទីផ្សារស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង 57 Pub ថ្ងៃទី ១១ ខែមេសា ខាងមុខនេះដោយមានការចូលរួមសម្តែងពីកំពូលតារាចម្រៀងដ៏ល្បី កញ្ញា ឱក សុគន្ធកញ្ញា។

សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!
ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីរាត្រីពិសេសនេះ សូមចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/
សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ ។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30