អត្ថបទថ្មីបំផុត
ទំព័រដើម > PR > LG បង្ហាញពីការវិវត្តន៍បច្ចេកវិទ្យា Inverter នៅឯព្រឹត្តិការណ៍ INNOFEST ASIA

LG បង្ហាញពីការវិវត្តន៍បច្ចេកវិទ្យា Inverter នៅឯព្រឹត្តិការណ៍ INNOFEST ASIA

ក្រុមហ៊ុន LG អេឡិចត្រូនិចគឺនាំមុខគេនៅលើសកលលោកក្នុងផ្នែកឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ និងមានការតាំងពិពណ៍បង្ហាញក្នុងតំបន់បច្ចេកវិទ្យា Inverter នៅឯព្រឹត្តិការណ៍ INNOFEST ASIA 2018 ដើម្បីបង្ហាញពីការវិវត្តន៍នៃបច្ចេកវិទ្យា Inverter ដែលពង្រឹងដំណើរការនិងថាមពលអោយមានប្រសិទ្ធិ ភាពនៃឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ ដើម្បីបង្ហាញពីចំណេះដឹងដែលបានធ្វើឱ្យក្រុមហ៊ុន LG ឈានមុខគេក្នុងវិស័យនេះនៅក្នុងតំបន់នោះ ដែរក៏មានតាំងបង្ហាញគ្រប់ឧបករណ៍ប្រើប្រាស់ LG ទាំងអស់សុទ្ធតែមានបច្ចេកវិទ្យា Inverter ។

Inverter របស់ក្រុមហ៊ុន LG គឺជាឧបករណ៍ថាមពលដែលមានប្រសិទ្ធិភាពខ្លាំងក្លា ដំណើរការជាខួរក្បាលដែលបញ្ចាម៉ូទ័រនិងកុំប្រេស័រដែល បានតំឡើងនៅក្នុងគ្រឿងអេឡិចត្រូនិចទាំងអស់នោះ ដូចជា ម៉ាស៊ីនបោកគក់,ម៉ាស៊ីនត្រជាក់,ម៉ាស៊ីនបន្សុទ្ធខ្យល់, ទូរទឹកកក, និងម៉ាស៊ីនលាងចាន។ វាធ្វើការជួយជំរុញសម្រាប់ធ្វើអោយមានប្រសិទ្ធភាពថាមពលខ្ពស់ជាងមុននិងបរិយាកាសស្រស់បំព្រង, អនាម័យ និងដំណើរការភាពត្រជាក់ ដោយគ្រឿងអេឡិចត្រូនិចរបស់ក្រុមហ៊ុន LG ។ លើសពីនេះទៀតផលិតផលដែលមានបំពាក់ដោយបច្ចេកវិទ្យា Inverter បង្ហាញពីភាពជឿជាក់ខ្ពស់ដោយមានការធានារយៈពេល10ឆ្នាំ។

មូលហេតុសំខាន់ដែលធ្វើអោយឈ្មោះ និងផ្លាសញ្ញារបស់ LG ត្រូវបានស្គាល់ថាជាផលិតផលគ្រឿងអេឡិចត្រូនិចដែលមានគុណភាពល្អឥតខ្ចោះ នោះគឺដោយសារសញ្ញាថា “INVERTER”។ ក្រុមហ៊ុន LG ខ្លួនឯងផ្ទាល់ធ្វើការស្រាវជ្រាវនឹងអភិវឌ្ឍន៍ និងផលិតគ្រឿងបន្លាស់ឧបករណ៍សំខាន់នេះដូច្នេះ Inverter អាចជួយក្រុមហ៊ុន LG នាំមុខទីផ្សារប្រកបដោយភាពច្នៃប្រឌិតនិងផលិតផលឈានមុខគេ។ Inverter របស់ LG អាចកែរតម្រូវល្បឿនរបស់វា អាស្រ័យលើស្ថានភាពជាក់ស្តែងខណៈពេលដែលម៉ូទ័រធម្មតាមានល្បឿនថេរមិនមានការកែតម្រូវល្បឿនទេ។

កុំប្រេស័រ Inverter Linear គឺជាសមាសធាតុដ៏សំខាន់នៃទូរទឹកកក LG ទាំងអស់ដែលមានចាប់ពីម៉ាកដែលកកខាងលើដល់ InstaView Door-in-Door ។ កុំប្រេស៍រនេះបំលែងចលនាលីនេអ៊ែរទៅក្នុងកម្លាំងត្រជាក់កាន់តែមានប្រសិទ្ធភាពជាងមុននិងរំខានដោយសារកកិតខាងក្នុងតិច។វាក៏រក្សានូវភាពស្រស់ស្អាតបានល្អសម្រាប់រយៈពេលយូរផងដែរ។

Inverter របស់ ម៉ាញត្រុង (Magnetron) របស់ក្រុមហ៊ុន LG អនុញ្ញាតឱ្យឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយចម្អិនម្ហូបអាហារដើម្បីទទួលបានលទ្ធផលល្អប្រសើរជាងមុន បំពាក់ដោយ LG ឆ្លាតវៃរបស់ក្រុមហ៊ុន LG, Micorwave មានកំលាំង 1200 វ៉ាត់ NeoChefTM បង្កើនប្រសិទ្ធិភាព,ថែរក្សាប្រសិទ្ធភាពសារជាតិបំប៉នកំឡុងពេលចំអិនអាហារ។

សម្រាប់ការបោកគក់, ម៉ាស៊ីន Inverter របស់ LG ជួយកាត់បន្ថយពេលវេលាដែលត្រូវការសម្រាប់លាងសម្អាតនិងបង្កើនការសំអាត។ បច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់នៅក្នុងម៉ាស៊ីន TWINWash ™ ដែលត្រូវបានគេស្គាល់ថាវាជាប្រព័ន្ធលាងសម្អាតពីរដង។ ដំណើរការដោយម៉ូទ័រ Inverter Direct Drive ម៉ាស៊ីនបោក TWIN Wash™ ធានារយៈពេល 39 នាទីនៅក្នុងការបោកគក់ខ្លីនិងការលុបបំបាត់ស្នាមប្រឡាក់ដែលមាននៅលើសម្លៀកបំពាក់ប្រកបដោយប្រសិទ្ធភាព។លើសពីនេះទៀតដោយការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា Smart Inverter ជាមួយនិងផលិតផលលាងសម្អាតមិនគួរឱ្យជឿរបស់ម៉ាស៊ីនបោកទ្វារខាងលើ Top-Loader ធានានូវគុណភាពខ្ពស់សំខាន់ៗទាំងបីនៃអ្នកបោកគក់ដូចជា,ប្រសិទ្ធភាព,ថាមពល,ការបោកគក់និងភាពជឿជាក់។

តំបន់តាំងពិព័រណ៌របស់ក្រុមហ៊ុន LG ក៏នឹងបំពាក់នូវឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ក្រុមហ៊ុន LG ជាមួយនឹងបច្ចេកវិទ្យា Inverter ផងដែររួមទាំងផលិតផលដែលបានលើកឡើងខាងលើនិងផលិតផលផ្សេងៗទៀតដូចជាម៉ាស៊ីនលាងចាននិងម៉ាស៊ីនត្រជាក់ Dual Inverter ផងដែរ។
លោក Song Dae-hyun ប្រធានក្រុមហ៊ុន LG អេឡិចត្រូនិចនិងម៉ាស៊ីនត្រជាក់បានមានប្រសាសន៍ថា “ការបង្កើនប្រសិទ្ធភាពថាមពលនិងដំណើរការបច្ចេកវិទ្យា Inverter ថ្មីរបស់ក្រុមហ៊ុន LG ផ្តល់នូវការប្រើប្រាស់ដ៏ល្អបំផុតដល់អតិថិជន” ។ ក្រុមហ៊ុន LG នឹងបន្តដឹកនាំទីផ្សារឧបករណ៍ប្រើប្រាស់ក្នុងផ្ទះទូទាំងពិភពលោកតាមរយៈផលិតផលដែលមានគុណភាពខ្ពស់ដែលមានភាពខុសគ្នាដោយបច្ចេកវិទ្យាឈានមុខគេ។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031