អត្ថបទថ្មីបំផុត
ទំព័រដើម > PR > កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី ១១ ខែឧសភា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅ ផ្សាររាត្រី Palm Container នាក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងដ៏ល្បីនិងមានវ័យក្មេងដែលប្រកបដោយមហិច្ឆិតា អាចនិយាយបានថាគាត់តែងតែទទួលបានពិន្ទុលើសពី ១០១%នូវអ្វីដែលគាត់បានធ្វើ រាល់យុទ្ធនាការសុទ្ធតែសកម្មនិងលើកទឹកចិត្តអោយយុវវ័យសម្រេចនូវក្តីសុបិន្តនិងជឿជាក់លើខ្លួនឯង (Fierce Exceptional) គឺលោក នីកូ ។

កម្មវិធីរាត្រីដ៏ល្អឯក (ABC Exceptional Night) មិនត្រឹមតែមានវត្តមាន តារាចម្រៀងដែលចូលរួម ផ្តល់ភាពសប្បាយរីករាយក៏ដូចជាបង្ហាញពីភាពល្អឯកប៉ុណ្ណោះទេ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត និងអតិថិជន នៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ ក៏បានភ្លក់នូវរសជាតិដ៏ល្អឯកពីការលាយបញ្ជូលគ្នាជា ស្រាក្រឡុក ABC អិចស្ត្រាស្តោត ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ។

DCIM100MEDIADJI_0034.JPG

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូរបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង Mango Mango Dine & Chill នៅថ្ងៃ ពុធ ទី ១៦ ខែឧសភាខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងវ័យក្មេង ដែលរះពីក្រោយស្រមោលលោកឪពុករបស់ខ្លួន ដែលជាកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ពួកគេចាប់ផ្តើមបង្កើតកេរ្តិ៍ឈ្មោះជាមួយនឹងទេពកោសល្យ ផ្ទាល់ខ្លួននិង បុគ្គលិកលក្ខណះបែបទាក់ទាញ (Prince Exceptional) គឺលោក សុវត្ថិ មុនីវណ្ណ និងលោក សុវត្ថិ មុនីនាគ។

សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!
ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសនេះ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/
សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930