អត្ថបទថ្មីបំផុត
ទំព័រដើម > PR > Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

រាជធានីភ្នំពេញ៖ ថ្ងៃទី ២៣ ខែឧសភា ស្រាបៀរ Heineken® នឹងបញ្ជូនអ្នកគាំទ្រកម្ពុជាចំនួនបួននាក់តាមជើងហោះហើរទៅកាន់ទីក្រុងអាថែន ប្រទេសក្រិច ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យក្នុងការទស្សនានូវកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League រវាងក្រុម Real Madrid FC និង Liverpool FC នៅថ្ងៃទី ២៧ ខែឧសភាខាងមុខនេះ។

អ្នកគាំទ្រមានលាភសំណាងដែលបានឈ្នះសំបុត្រយន្តហោះសម្រាប់ដំណើរកម្សាន្តមានម្តងក្នុងមួយជីវិតនៅក្នុងកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នៅប្រទេសកម្ពុជាកាលពីខែមុនគឺ លោក គៀ បូនី និងលោក ស៊ិប សុវណ្ណរិទ្ធិ រួមជាមួយដៃគូរបស់ពួកគាត់។

ជាផ្នែកមួយនៃសកម្មភាពដង្ហែរពានជាមួយនឹងខ្សែប្រយុទ្ធដ៏ល្បីល្បាញរបស់ក្រុម Manchester United លោក Ruud van Nistelrooy នៅកោះពេជ្រ អ្នកគាំទ្រស្រាបៀរ Heineken® ត្រូវបានស្នើសុំឱ្យជ្រើសរើសយកកៅអីមួយ រួចហើយមើលក្រោមកៅអីដើម្បីស្វែងរកសំបុត្រត្រូវរង្វាន់។
ឥឡូវនេះជាលើកដំបូងហើយដែលស្រាបៀរ Heineken® នឹងបញ្ជូនក្រុមអ្នកឈ្នះរង្វាន់ពីប្រទេសកម្ពុជាតាមជើងហោះហើរដើម្បីចូលរួមជាមួយទស្សនិកជនរាប់សែននាក់ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អបំផុតក្នុងការទស្សនាបាល់ទាត់អន្តរជាតិនៅទីក្រុងអាថែន ដែលគេស្គាល់ថាជាទីក្រុងនៃក្រុមជើងឯក។

អ្នកឈ្នះរង្វាន់សញ្ជាតិកម្ពុជាក៏ត្រូវបានទទួលស្វាមគមន៍ចូលរួមក្នុងកម្មវិធីដ៏ធំមួយដែលរួមមានកម្មវិធីជប់លៀងពិសេសលើដំបូល កម្មវិធី BBQ លើឆ្នេរសមុទ្រ កម្មវិធីផ្សាយផ្ទាល់នូវការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League កម្មវិធីអបអរសាទរក្រោយបញ្ចប់ការប្រកួត ការផ្តល់កន្លែងស្នាក់នៅសណ្ឋាគារដ៏ប្រណីត និងជួបផ្ទាល់ជាមួយក្រុមឈ្នះពានជើងឯក UEFA Champions League ។

នេះគឺជាបទពិសោធន៍លំដាប់ថ្នាក់ពិភពលោកមួយទៀត ដែលមិនអាចកាត់ថ្លៃបាន ដោយស្រាបៀរ Heineken®ជាស្រាបៀរគុណភាពលំដាប់ថ្នាក់ខ្ពស់បំផុតក្នុងពិភពលោកបានត្រួសត្រាយទូទាំងពិភពលោក ហើយនៅតែបន្តផ្តល់ជូននៅក្នុងប្រទេសកម្ពុជា។
ចំពោះព័ត៌មានបន្ថែមអំពីទីក្រុងនៃក្រុមជើងឯករបស់ស្រាបៀរ Heineken® សូមចូលមើលគេហទំព័រ៖ www.facebook.com/Heineken

សួមទទួលទានស្រាបៀរ Heineken®ដោយការទទួលខុសត្រូវ

– ចប់-

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031