អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ការប្រើប្រាស់សេវាធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់របស់អតិថិជនកម្ចី អេ អឹម ខេ កើនឡើងជាង ៨០%

ការប្រើប្រាស់សេវាធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់របស់អតិថិជនកម្ចី អេ អឹម ខេ កើនឡើងជាង ៨០%

ភ្នំពេញ៖ យោងតាមរបាយការណ៍ហរិញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៨ មានអតិថិជនជាង ២៨ម៉ឺននាក់ ដែលស្មើនឹងជាង៨០% នៃអតថិជនកម្ចី អេ អឹម ខេ ទំាងអស់ដែលកំពុងប្រើប្រាស់ សេវាធានារ៉ាប់រងសុខភាពខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់។

អេ អឹម ខេ បានចាប់ផ្តើមសហការជាមួយក្រុមហ៊ុន ធានារ៉ាប់រងហ្វតតេ ដើម្បីផ្តល់សេវាធានារ៉ាប់រងខ្នាតតូចដល់អតិថិជនកម្ចីតំាងពី ឆ្នាំ២០១៤ ម្ល៉េះ ហើយគោលបំណងសំខាន់បំផុងនោះ គឺដើម្បីជួយការពារហានិភ័យ ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុនៅក្នុងគ្រួសារអតិថិជនរបស់ខ្លួន។ បើគិតត្រឹមចុងឆ្នាំ២០១៤ មានអតិថិជនត្រឹមតែជិត១ម៉ឺនាក់ប៉ុណ្ណោះ ប្រមាណជា៣% ដែលបានប្រើប្រាស់ប្រើប្រាស់សេវាធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់។ ចំនួនអ្នកប្រើប្រាស់មានការកើនឡើងជាបន្តបន្ទាប់គួរឲ្យគត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់ជិត ១៣ម៉ឺននាក់ប្រមាណជា ៣៨%នៅក្នុងឆ្នាំ២០១៥ និង ជាង១៨ម៉ឺននាក់ ប្រមាណជា ៥២%នៅក្នុងឆ្នាំ២០១៦ បន្តកើនឡើងរហូតដល់២៨ម៉ឺននាក់ក្នុងត្រីមាសទី១ ឆ្នាំ២០១៨ ដែលស្មើនឹងជាង៨០% នៃអតិថិជនកម្ចីសរុប។

ការកើនឡើងនៃការប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូចនេះ គឺជាសញ្ញាណមួយវិជ្្ជមាន ដែលសបញ្ជាក់ឲ្យឃើញថា អតិថិជន អេ អឹ ខេ បច្ចុប្បន្នចាប់ផ្តើមយល់ដឹងច្រើនពីការគ្រប់គ្រង និងការពារបញ្ហាហិរញ្ញវត្ថុនៅក្នុងគ្រួសារដែលជាកត្តាធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើងផងដែរ។

លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ បានឲ្យដឹងថា “គ្មាននរណាម្នាក់អាចទាយដឹងមុនថា វានឹងមានរឿងអ្វីកើតឡើងចំពោះខ្លួនឯង ឬសមាជិកគ្រួសារណាម្នាក់ឡើយ តែបើអតិថិជនមានសេវាធានារ៉ាប់រង នោះវាពិតជាអាចជួយកាត់បន្ថយថ្លៃចំណាយសម្រាប់ការថ្លៃព្យាបាល មិនចំាបាច់ខ្ចីបុលគេ ឬលក់ទ្រព្យសម្បត្តិមានតម្លៃនៅក្នុងផ្ទះដើម្បីដោះស្រាយថ្លៃព្យាបាលក្នុងករ ណីមានជំងឺ ឬជួបគ្រោះថ្នាក់ណាមួយនោះទេ។”

ជាមួយគ្នានោះដែរ លោក នី លីហួង នាយកក្រុមហ៊ុន និងអ្នកជំនាញរបស់ក្រុមហ៊ុនធានារា៉ប់រងហ្វតតេម៉ាយក្រូអិុនសួរឹនស៍ បានបន្ថែមផងដែរថា “ក្រុមហ៊ុនធានារា៉ប់រងហ្វតតេម៉ាយក្រូអិុនសួរឹនស៍បានសិក្សាពីតម្រូវការ និងជីវភាពប្រជាជនគ្រប់ជ្រុងជ្រោយរហូតឈានដល់ការកំណត់តម្លៃមួយសមរម្យដែលអាចឲ្យប្រជាជនទូទៅមានលទ្ធភាពប្រើប្រាស់សេវាកម្មនេះ ក៏ដូចជាមានលទ្ធភាពប្រើប្រាស់សេវាសុខភាពនៅតាមន្ទីពេទ្យនៅក្នុងតំបន់រស់នៅរបស់ពួកគាត់បានផងដែរ។ ជាទូទៅ ការចំណាយលើថ្លៃសេវាធានារា៉ប់រងនេះ គឺមិនដល់១០០រៀលផងក្នុងមួយថ្ងៃសម្រាប់ការធានាពេញ១ឆ្នាំក្នុងសមាជិកម្នាក់។”

គួរបញ្ជាក់ផងដែរថា ការទិញសេវាធានារ៉ាប់រងខ្នាតតូចនេះ គឺសម្រាប់តែអតិថជនកម្ចី អេ អឹម ខេ ប៉ុណ្ណោះ ហើយកញ្ចប់អត្ថប្រយោជន៍ពីការទិញសេវាធានារ៉ាប់រងរួមមានដូចជា៖ ប្រាក់ឧបត្ថម្ភថ្លៃសម្រាកព្យាបាលនៅមន្ទីពេទ្យ ២ម៉ឺនរៀលក្នុង១ថ្ងៃ ប្រាក់ឧបត្ថម្ភថ្លៃវះកាត់អតិបរមាដល់ ៦០ម៉ឺនរៀលក្នុង១ករណី ប្រាក់ឧបត្ថម្ភពិការភាពដោយសារគ្រោះថ្នាក់រហូតដល់ ២ ទៅ ៣លានរៀល ប្រាក់ឧបត្ថម្ភមរណភាពដែលបណ្តាលមកពីជំងឺរហូតដល់ ៦០ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភមរណភាពដែលបណ្តាលមកពីគ្រោះថ្នាក់ចាប់ពី ៦.៦០០.០០០រៀល ដល់ ៧.៦០០.០០០រៀល ផងដែរ៕



ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រ (Anchor) នឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031