អត្ថបទថ្មីបំផុត
ទំព័រដើម > PR > Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

​នា​ល្ងាច​ថ្ងៃ​ទី១៤ ខែ​មិថុនា ម្សិលមិញ​នេះ​ ​Panasonic បានចាប់ដៃ​គ្នា​ជា​មួយ​ក្រុមហ៊ុន G Gear រៀបចំកម្មវិធីសម្ពោធផលិតផលទូរក្លាស្សេភេសជ្ជៈ Panasonic ស៊េរីថ្មីដែលដំណើរការក្លាស្សេ និងបំភាយភាពត្រជាក់បានយ៉ាងល្អ និងមានគុណតម្លៃខ្ពស់ ដល់អាជីវកម្មលក់រាយ សេវាកម្មចំណីអាហារ និងភេសជ្ជៈ នៅក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារ The Grear Duke ភ្នំពេញ។

ប្រភេទទូរក្លាស្សេដែលបានធ្វើការសម្ពោធ និងដាក់តាំងបង្ហាញ មានច្រើនម៉ូឌែល ដូចជា : SBC-P3DB (1545 លីត្រ), SBC-P2DSA (1030 លីត្រ), ម៉ូឌែល SMR-PT450A (450 លីត្រ), ម៉ូឌែល SMR-PT330A (330 លីត្រ), និង ម៉ូឌែល SMR-PT250A (248 លីត្រ) ដែលម៉ូឌែលទាំងអស់ គឺធានាផ្តល់ជូននូវដំណើរការ ក្លាស្សេបានត្រជាក់យ៉ាងល្អប្រសើរ, និង សន្សំសំចៃអគ្គីសនីខ្ពស់ផងដែរ ហើយវានឹងចាប់ដំណើរការលក់នៅក្នុង ទីផ្សារប្រទេសកម្ពុជាចាប់ពីពេលនេះតទៅ។

ចំនុចសំខាន់នៃទូរក្លាស្សេភេសជ្ជៈនេះ គឺមានប្រព័ន្ធត្រជាក់ដែលមានថាមពលខ្លាំង បច្ចេកវិទ្យាច្នៃប្រឌិតថ្មីដែលបង្កើតឡើងដោយក្រុមហ៊ុន Panasonic ធានាបាននូវសីតុណ្ហភាពត្រជាក់ដែលមានស្ថេរភាព ក្នុងល្បឿនលឿនជាងមុន ហើយប្រព័ន្ធត្រជាក់របស់ទូរក្លាស្សេ Panasonic គឺល្អប្រសើរសម្រាប់សីតុណ្ហភាព ក្តៅហើយសើមរបស់ប្រទេសកម្ពុជា ដែលការប្រើប្រាស់អាចត្រូវបានយកទៅប្រើ សម្រាប់ការក្លាស្សេភេសជ្ជ: និងចំណីអាហារបានយ៉ាងល្អបំផុត។ លក្ខណៈពិសេសនៃការច្នៃប្រឌិតដទៃទៀតដែលបន្ថែមនូវ ភាពត្រជាក់របស់វាអោយមានតុល្យភាព ដូចជាទ្វារកញ្ចក់ពីរជាន់ដែលធានាការពារពីការចំលងកំដៅខ្ពស់ពីខាងក្រៅចូលទៅក្នុង និងទ្វារបិទដោយស្វ័យប្រវត្តិយ៉ាងទំនើប។

ទូរក្លាស្សេភេសជ្ជៈរបស់ Panasonic ត្រូវបានផលិតឡើងតាមតំរូវការរបស់អ្នកប្រើប្រាស់ជាពិសេសសំរាប់អ្នកធ្វើអាជីវកម្មលក់រាយ។ លក្ខណៈពិសេសនៃការច្នៃប្រឌិតថ្មីទាំងនេះ ផ្តល់ជូននូវស្តង់ដារ និងគុណភាពខ្ពស់របស់ Panasonic ។ ក្រុមហ៊ុន Panasonic នឹងបន្តអភិវឌ្ឍ និងណែនាំបច្ចេកវិទ្យាថ្មីៗដែលគិតគូរពីតម្រូវការនៃការប្រើប្រាស់របស់អតិថិជនគ្រប់រូបដើម្បីផ្តល់នូវការប្រកួតប្រជែងយ៉ាងល្អប្រសើរ និងផ្តល់ផលចំណេញដល់ការវិនិយោគរបស់អតិថិជនគ្រប់រូប។

លោក Maresuke Nagatoshi តំណាងប្រធានសាខានៃក្រុមហ៊ុន Panasonic ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកមានប្រសាសន៏ថា “Panasonic នៅតែផ្តល់ជូននូវដំណោះស្រាយបរិស្ថានដែលមានលក្ខណៈប្លែកពីគេ ក្នុងបំណងចង់ក្លាយជាដៃគូដ៏ល្អបំផុតសម្រាប់អតិថិជនរបស់ខ្លួន។ នៅក្នុងអាជីវកម្ម ភេសជ្ជៈ និងចំណីអាហារនៅក្នុងប្រទេសកម្ពុជា គឺមានការប្រកួតប្រជែងខ្ពស់ ប៉ុន្តែការដាក់តាំងបង្ហាញផលិតផលដែលមានការរៀបចំ អោយបានល្អគឺមានសារៈសំខាន់បំផុតដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ និងអតិថិជន។ ទូរក្លាស្សេភេសជ្ជៈរបស់ Panasonic ត្រូវបានបំពាក់នឹងបំភ្លឺដោយអំពូល LED និង ធ្នើរដែលអាចកែតម្រូវកំពស់បាន និង កញ្ចក់ដែលអាចមើលឃើញ ទៅខាងក្នុងបានយ៉ាងច្បាស់។ ក្រុមហ៊ុន Panasonic មានបំណងបង្កើតទំនាក់ទំនងឈ្នះ – ឈ្នះដោយផ្អែកលើទំនុកចិត្តរបស់អតិថិជននៅកម្ពុជា។ តាមរយៈការណែនាំផលិតផល ទូរក្លាសេ្សបច្ចេកវិទ្យារបស់ប្រទេសជប៉ុនដល់អតិថិជននៅទីនេះ ក្រុមហ៊ុន Panasonic ប្តេជ្ញាបំពេញនូវតម្រូវការដែលកំពុងតែលូតលាស់នៃឧស្សាហកម្មចែកចាយ និង ភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា។

លោក Maresuke Nagatoshi តំណាងប្រធានសាខានៃក្រុមហ៊ុន Panasonic ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

សំរាប់ក្រុមហ៊ុន G Gear នឹងក្លាយជាតំណាងចែកចាយផ្តាច់មុខផលិតផលទូរក្លាស្សេភេសជ្ជៈPanasonic ថ្មីនេះនៅទូទាំងប្រទេសកម្ពុជា ហើយក្រុមហ៊ុនសង្ឃឹមជឿជាក់ថាការចែកចាយរបស់ក្រុមហ៊ុន G Gear និងផ្តល់ការលក់ចែកចាយកាន់តែមានភាពទូលំទូលាយ ភាពងាយស្រួលក្នុងការស្វែងរកផលិតផលទូរក្លាស្សេស៊េរីថ្មីនេះ ។ទំនាក់ទំនងការទិញផលិផលលក់ដុំ និងលក់រាយ តាមរយៈលេខ 023 888 299 / 070 716 988 ។

សម្រាប់ព័ត៌មាន​លម្អិត​ និងព័ត៌មានបន្ថែមអំពីទូរក្លាស្សេភេសជ្ជះ Panasonic សូមទូរស័ព្ទមកកាន់ 023 215 503 / 023 215 495 មជ្ឈមណ្ឌលសេវាកម្ម Panasonic ដែលមានទីតាំងនៅផ្ទះលេខ 327-329 មហាវិថីសីហនុសង្កាត់វាលវង់ខ័ណ្ឌ 7 មករារាជធានីភ្នំពេញ។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930