អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ក្រុមហ៊ុន LG បំពាក់បច្ចេកវិទ្យា STEAM នៅក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដើម្បីអោយដំណើរការកាន់តែអស្ចារ្យ

ក្រុមហ៊ុន LG បំពាក់បច្ចេកវិទ្យា STEAM នៅក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដើម្បីអោយដំណើរការកាន់តែអស្ចារ្យ

ភាពជោគជ័យរបស់ក្រុមហ៊ុន LG ក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះអាចត្រូវបានគេជឿជាក់យ៉ាងមុតមាំចំពោះសមត្ថិភាពរបស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ថាមពល Steam នៅក្នុងផលិតផលដ៏ពេញនិយមមួយចំនួនដូចជា ម៉ាស៊ីនសំងួត ម៉ាសុីនលាងចាន និង ម៉ាសុីនសំងួតខោអាវ ។ រាល់ឧបករណ៍ប្រើប្រាស់របស់ក្រុមហ៊ុន LG ដែលមានប្រជាប្រិយភាពសុទ្ធតែបំពាក់បច្ចេកវិទ្យា Steam ដោយសំលាប់បាក់តេរីឬក្លិនដែលបង្កគ្រោះថ្នាក់ដល់សំលៀកបំពាក់និងក្នុងផ្ទះរបស់យើងផងដែរ។ដំណោះស្រាយដើម្បីកំចាត់បញ្ហា ដូចជាអាឡែរហ្សីនិងបាក់តេរីគឺ Steam ចំហាយទឹកដែលមានសីតុណ្ហភាពខ្ពស់ សីតុណ្ហភាពលើសពី 100 ° អង្សារសេ (212 ° F) វានឹងសម្លាប់បាក់តេរី។

មុខងារ TrueSteam ™ គឺជាវិធីមួយដែលមានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់មេរោគ។ មុខងារ Steam ក្នុងម៉ាស៊ីនបោកគក់ ធ្វើអោយកំដៅទឹកឡើងដល់ 100 អង្សាសេដើម្បីធ្វើឱ្យវាក្តៅគ្រប់គ្រាន់ដើម្បីកំចាត់បាក់តេរីនិងអាឡែរហ្សីពីរោមសត្វកោសិកាស្បែកដែលស្លាប់និងផ្សិត។ បច្ចេកវិទ្យា TrueSteam របស់ក្រុមហ៊ុន LG មិនត្រឹមតែកំចាត់អស់ 99,9 % នៃអាឡែរហ្សីប៉ុណ្ណោះទេប៉ុន្តែថែមទាំងកំចាត់កាកសំណល់ដែលបានបន្សល់ដោយអាឡែរហ្សីដែលបានស្លាប់ផងដែរ។

ដូចគ្នានេះដែរបច្ចេកវិទ្យា TrueSteam ™ នៅក្នុងម៉ាស៊ីនលាងចានរបស់ក្រុមហ៊ុន LG បង្កើតនិងបញ្ចេញSteam ដើម្បីធានានូវការសំអាតអនាម័យនិងការប្រឆាំងនឹងបាក់តេរីនៃការសំអាតចាន, កំចាត់រាល់គ្រោះថ្នាក់ជំងឺដែលមានក្នុងអាហារ។
លក្ខណៈពិសេសនៃបច្ចេកវិទ្យា Steam ដែលបំពាក់ក្នុងម៉ាសុីនបោកគក់ LG បានជួយលុបបំបាត់ភាពជ្រីវជ្រួញនៃសម្លៀកបំពាក់និងក្លិនក្នុងរយៈពេលតែ 20 នាទីប៉ុណ្ណោះដោយមិនធ្វើឱ្យខូចខាតដល់ក្រណាត់ ឡើយ។

បច្ចេកវិទ្យា Steam Softener ដែលមាននៅក្នុងម៉ាស៊ីនបោកគក់ LG ធ្វើឱ្យសម្លៀកបំពាក់ទន់ល្មើយ ដោយមិនប្រើសារធាតុគីមីណាមួយដែលធ្វើឱ្យក្រណាត់ទន់និងរលោងនោះទេ។ កាកសំណល់សាប៊ូនិងសារធាតុធ្វើសំណើមក្រណាត់ដែលអាចធ្វើឱ្យស្បែកឆាប់រលាកមិនមែនជាបញ្ហាទៀតឡើយនៅពេលដែលប្រើមុខងារ Steam ជំនួសការបន្ថែមសាប៊ូ។

បច្ចេកវិទ្យា TrueSteam ™ ក៏ត្រូវបានប្រើប្រាស់នៅក្នុងម៉ាសុីនសំងួតខោអាវផងដែរដើម្បីកំចាត់អាឡែរហ្សីនិងមេរោគក្នុងសំលៀកបំពាក់ដូចជា សម្លៀកបំពាក់គេង សំលៀកបំពាក់កីឡា – សូម្បីតែឧបករណ៍ លេងរបស់កុមារតូចៗ ។ ជាការពិតម៉ាសុីន ម៉ាសុីនសំងួតខោអាវ របស់ក្រុមហ៊ុន LG ទទួលបានវិញ្ញាបនប័ត្រពីមូលនិធិអាមេរិច (AAFA) សម្រាប់ការដំណើរការដ៏ល្អអស្ចារ្យរបស់ខ្លួននៅក្នុងការកំចាត់អាឡែហ្សីនៅក្នុងក្រណាត់។ បច្ចេកវិទ្យា TrueSteam ™ របស់ម៉ាសុីនសំងួតខោអាវ LG ជួយកាត់បន្ថយឬកំចាត់ក្លិនផ្សែងញើសនិងក្លិនអាហារដែលជាប់នឹងក្រណាត់និងសំលៀកបំពាក់៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930