អត្ថបទថ្មីបំផុត
ទំព័រដើម > PR > សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

នាំកូនៗរបស់អ្នកមកទស្សនាការតាំងបង្ហាញសាលាអន្ដរជាតិ ប្រលងសមត្ថភាពលេងកំសាន្ត និងទទួលកាដូ Free Free ជាច្រើន ក្នុងពិព័រណ៍សាលាអន្ដរជាតិ (International School Fair) នាចុងសប្ដាហ៍នេះ នៅផ្សារទំនើប Exchange Square!

មកទស្សនាកម្មវិធីសិក្សាពីសាលាអន្ដរជាតិល្បីៗ និងនាំកូនៗរបស់អ្នកមកប្រលងសមត្ថភាព ក្នុងពិព័រណ៍សាលាអន្ដរជាតិ (International School Fair) នាចុងសប្ដាហ៍នេះ នៅថ្ងៃទី១៤-១៥-១៦ ខែកញ្ញា នៅផ្សារទំនើប EXCHANGE SQUARE (ក្រោយស្ថានទូតអាមេរិក)ចាប់ពីម៉ោង ១០ព្រឹក ដល់ ម៉ោង ៧យប់។

សាលាអន្ដរជាតិ និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ សេវាកម្ម និងចំណីអាហារកុមារ ប្រមាណជាង២០នឹងរួមគ្នាតាំងបង្ហាញផលិតផល ព័ត៌មានលម្អិតពីកម្មវិធីសិក្សា កម្មវិធីផ្ដល់ជូនពិសេសៗ ជាមួយនឹងការបញ្ចុះតម្លៃជាច្រើនពីក្រុមហ៊ុនរួមមាន៖ សាលា H&K International School, Singapore Cambodia International Academy (SCIA), Zaman, The Giving Tree School, Western, Pingu, Footprint, NIRA ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកុមារ Baby Care, ក្រុមហ៊ុន Brain Scan Cambodia, ការ៉េម La Pops, សំណង់ទុយោ DoyDoy, និងកម្មវិធីវិទ្យាសាស្រ្ដថ្មី Nutty Scientists។

មិនតែប៉ុណ្ណោះ លោកអ្នកអាចនាំកូនៗជាទីស្រលាញ់ មកចូលរួមចុះឈ្មោះលេងល្បែងកម្សាន្ដជាច្រើនប្រភេទដូចជា ការប្រកួតអាន ផាត់ពណ៌ សរសេរតាមអាន ច្រៀង រាំ សង់ទុយោ DoyDoy ផ្គុំTangram សម្ដែងសមត្ថភាព ជាមួយនឹងឱកាសឈ្នះបានរង្វាន់ជាច្រើន។

អ្វីដែលរឹតតែពិសេសនោះ ពិព័រណ៍សាលាអន្ដរជាតិនឹងផ្ដល់ជូននូវកម្មវិធីពិសេសសម្រាប់ប្អូនៗកុមាររួមមាន ការចែកជូនរង្វាន់ជាច្រើនដោយ ដោយឥតគិតថ្លៃ ដល់កូនៗ កុមារតូចៗ ដូចជា ប៉េងប៉ោង ការ៉េម La Pops ស្ករគ្រាប់ Miklita មួកCuteCute កងដៃ និងការថតរូបកាតFREE ព្រមទាំងការតេស្ដសាកល្បង បង្ហាញពីអាថ៌កំបាំងទេសកោសល្យខួរក្បាលពីកំណើត និងផ្ដល់ជូននូវទីធ្លាកូនបាល់កម្សាន្ដពី Baby Care ទីធ្លាលេង Doy Doy ដូចជា ទីធ្លាអានសៀវភៅ ទៀតផង។ ក្នុងនោះ ឳពុកម្ដាយក៏អាចប្រឹក្សាយោបល់ពីការសិក្សាអប់រំនិង ការកក់កាលវិភាគសម្រាប់ដើរទស្សនា ទីតាំងនិងបរិយាកាសសិក្សា តាមសាលាអន្ដរជាតិនីមួយៗដោយឥតគិតថ្លៃផងដែរ។

កុំភ្លេចនាំកូនៗរបស់អ្នកមកប្រលងសមត្ថភាព លេងល្បែងកម្សាន្ដ សួរព័ត៌មានបន្ថែម ទទួលការ៉េម ប៉េងប៉ោង និង កាដូFREE ក្នុងពិព័រណ៍សាលាអន្ដរជាតិនាពាក់កណ្ដាលខែកញ្ញានេះទាំងអស់គ្នា។ កម្មវិធីនេះរៀបចំដោយអនុស្សា ដៃគូសហការដោយផ្សារទំនើប Exchange Square និង សហការឧបត្ថម្ភធំដោយសាលាអន្ដរជាតិ H&K និង SCIA។ ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផេកអនុស្សាអ៊ីវេន ឬ ទំនាក់ទំនងទូរស័ព្ទលេខ 012 230 140។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង សហការជាមួយ Western Union ដើម្បីពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ

ព្រឹត្តិការណ៍ដ៏ធំ នៅខេត្តសៀមរាប

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930