អត្ថបទថ្មីបំផុត
ទំព័រដើម > PR > សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ចូល​រួម​ទទួល​យក​នូវ​បទ​ពិសោធន៍​ក៏​ដូច​ជា​ចំណេះ​ដឹង​ទាក់​ទង​​នឹង​ការ​ធ្វើ​ជំនួញ​ពី​សំណាក់​វាគ្មិន​កិត្តិយស​ដែល​ពោពេញ​ដោយ​ជំនាញ​និង​បទពិសោធន៍ នៅ​ក្នុង​កម្មវិធី​សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣​ក្រោម​ប្រធាន​បទ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ” ដែល​នឹង​​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ២៣ ខែ​កញ្ញា ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ នៅ​មជ្ឈណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC) ចាប់​ពី​ម៉ោង​ ៨​ព្រឹក ដល់​ម៉ោង​ ៥​ល្ងាច។

កម្មវិធី​សន្និសីទ​​​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣​ នេះ ​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន​ ANUSSA ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ និង​សហការ​ឧបត្ថម្ភ​ដោយ Berocca បង្កើត​ឡើង​ក្នុង​គោល​ដៅ​ជម្រុញ​សហគ្រិនភាព​របស់​យុវជន​កម្ពុជា​ តាម​រយៈ​ការ​ចែក​រម្លែក​នូវ​បទ​ពិសោធន៍​ជាក់​ស្ដែង​ របស់​សហគ្រិន​រៀម​ច្បង​ មេរៀន​ដែល​បាន​ឆ្លង​កាត់​ ទស្សនៈ​វិស័យ​ទាក់​ទង​នឹង​ការ​រកស៊ី​ និង​ចក្ខុវិស័យ​អំពី​បរិបទ​សង្គម​ទៅ​ថ្ងៃ​អនាគត ក្នុង​នោះ​ផង​ដែរ​ សម្រាប់​អ្នក​ចូលរួម​ដែល​មាន​បំណង​ចង់​ចាប់​ផ្ដើម​អាជីវកម្ម ចង់​ចេះ​ពី​របៀប​គ្រប់​គ្រង​អាជីវកម្ម និង​អ្នក​ជំនួញ​ថ្មីថ្មោង​អាច​ចូល​រួម​ស្ដាប់​នូវ​ការ​ធ្វើ​បទ​បង្ហាញ​និង​កិច្ច​ពិភាក្សា​តុ​មូល​ ពី​សំណាក់​វាគ្មិន​ដែល​ប្រកប​ដោយ​ជំនាញ​និង​បទ​ពិសោធន៍។

លោក​អ្នក​ នឹង​ទទួល​បាន​នូវ​ចំណេះ​ដឹង​និង​បទពិសោធន៍​ជាក់​ស្ដែង​ ដែល​ដក​ស្រង់​ចេញ​ពី​ដំណើរ​នៃ​ការ​ធ្វើ​ជំនួញ​របស់​វាគ្មិន​ដែល​ផ្ដោត​ទៅ​លើ​ប្រធាន​បទ​សំខាន់ៗ​ដូច​ជា៖
1.របៀប​ចាប់​ផ្ដើម​អាជីវកម្ម​ដោយ​ហានិភ័យ​ទាប
2.យុទ្ធសាស្រ្ត​បន្ថយ​ចំណាយ
3.ប្រភេទ​ផ្សេងៗ​នៃ​បញ្ហា​ក្នុង​អាជីវកម្ម
4.ដោះ​ស្រាយ​ការ​ចម្លង ទប់​ទល់​ការ​ប្រជែង
5.បទពិសោធន៍​ល្វី​ពី​ការ​រកស៊ី

តាមរយៈ​ការ​ចូល​រួម​នៅ​ក្នុង​កម្មវិធី​នេះ​ផងដែរ ​លោក​អ្នក ​នឹង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ថ្មីៗ​ទាក់​ទង​នឹង​ការ​ធ្វើ​អាជីវកម្ម​ គន្លឹះ​នូវ​ក្នុង​ការ​ទប់​ទល់​នឹង​ការ​ប្រកួត​ប្រជែង ដែល​ចេញ​ពី​យុទ្ធ​សាស្រ្ត​ផ្ទាល់​របស់​វាគ្មិន​កិត្តិយស​ ព្រម​ទាំង​មាន​ឱកាស​សួរ​នៅ​សំណួរ​ទាក់​ទង​និង​យុទ្ធ​សាស្រ្ត​នៃ​ការ​ធ្វើ​អាជីវកម្ម​របស់​លោក​អ្នក​ទៅ​កាន់​វាគ្មិន​ដោយ​ផ្ទាល់។

សំបុត្រ​ចូល​រួម​មាន​តម្លៃ​ត្រឹម​តែ​ ៧​ដុល្លា​ប៉ុណ្ណោះ​ ប៉ុន្តែ​ជា​មួយ​នឹង​ការ​ទិញ​ចាប់​ពី​២​សំបុត្រ​ឡើង​ទៅ​ លោក​អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន​Berocca ចំនួន​មួយ​ប្រអប់​ ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី២២​ កញ្ញា ឆ្នាំ​២០១៨ ដោយ​ឡែក​សំបុត្រ​ចូល​រួម​៩​ដុល្លា ក្នុង​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៨។

សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ទទួល​បាន​តាម​រយៈ​ហ្វេសប៊ុក Anussa Events ឬ​ទំនាក់​ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ ០១២ ២៣០ ១៤០។ http://www.facebook.com/events/2189219597815985/

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031