អត្ថបទថ្មីបំផុត
ទំព័រដើម > PR > អេ អឹម ខេ លើកកម្ពស់ស្រ្តី៖ ជាង​ ៨០% នៃ​អ្នក​កម្ចី​សរុបគឺ​ជា​ស្ត្រី

អេ អឹម ខេ លើកកម្ពស់ស្រ្តី៖ ជាង​ ៨០% នៃ​អ្នក​កម្ចី​សរុបគឺ​ជា​ស្ត្រី

 របាយការណ៍ហិរញ្ញវត្ថុឆមាសទី១ ឆ្នាំ២០១៨ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានបង្ហាញថា ភាគច្រើនលើសលប់នៃអតិថិជនកម្ចីរបស់ខ្លួន គឺជាស្រ្តីដែលមានរហូតដល់ជាង ៨០%នៃចំនួនអតិថិជន កម្ចីសរុប។ អតិថិជន អេ អឹម ខេ ភាគច្រើនជាប្រជាជនក្រីក្ររស់នៅតំបន់ជនបទ។ តួលេខនេះ បញ្ជាក់យ៉ាងច្បាស់ថា អេ អឹម ខេ បាន និងកំពុងតែចូលរួមលើកកម្ពស់ស្ត្រីនៅតំបន់ជនបទឱ្យដើរតួ នាទីយ៉ាងសកម្មក្នុងការសម្រេចចិត្តលើជីវភាព និងសេដ្ឋកិច្ចគ្រួសារ។

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗនៅក្នុង ប្រទេសកម្ពុជា។ ជាមួយនឹងទស្សនវិស័យ គឺដើម្បីសង្គមកម្ពុជាដែលប្រជាពលរដ្ឋទំាងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើ ភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គមដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេមានភាពប្រសើរឡើង ដែលអាចជួយជាវិភាគទានយ៉ាងមានប្រយោជន៍ចំពោះការអភិវឌ្ឍប្រទេសជាតិ។ អេ អឹម ខេ បាន និងកំពុងតែផ្តោត ទៅលើការអភិវឌ្ឍ ផលិតផល និងសេវាហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីឱ្យមានភាពងាយស្រួល និងមិនស្មុគស្មាញក្នុងការប្រើប្រាស់ ជូនដល់អតិថិជនរបស់ខ្លួន ជាពិសេសអតិថិជនជាស្រ្តី។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានលើកឡើងថា ៖«ការផ្តល់ឱកាសឱ្យមានការចូលរួមពីស្ត្រីក្នុងការសម្រេចចិត្តចំពោះសកម្មភាពសេដ្ឋកិច្ចគ្រួសារពេញលេញអាចជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងជួយកាត់បន្ថយភាពក្រីក្រ។ ជាទូទៅ អេ អឹម ខេ តែងតែរៀបចំនូវសេវាហិរញ្ញវត្ថុផ្សេងៗ ដែលមានលក្ខណៈអំណោយផលដល់អ្នកប្រើប្រាស់ ជាពិសេសគឺស្ត្រីដែលកំពុងរស់នៅតាមទីជនបទធ្វើយ៉ាងណាឱ្យពួកគាត់មានឱកាសគ្រប់គ្រាន់ក្នុងការប្រើប្រាស់សេវាយើង»។​

បើយោងតាមរបាយការណ៍ហិរញ្ញត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រយៈពេល ៦ខែចុងក្រោយនេះ បានឱ្យដឹងថា អតិថិជន អេ អឹម ខេ ជិត៣០ម៉ឺននាក់គឺជាស្ត្រី ដែលស្មើនឹងប្រមាណជាង ៨០%នៃអតិថិជនកម្ចីសរុប ហើយភាគច្រើននៃពួកគេ គឺរស់នៅតំបន់ជនបទ។

លោកបូរាណ បានបន្តដូចនេះថា ៖«បើមើលទៅលើបេសកកម្មរបស់ អេ អឹម ខេ គឺជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើន។ ត្រង់នេះយើងចង់សង្កត់ធ្ងន់ទៅលើស្រ្តី និងកុមារនៅតាមជនបទ។ ដូចនេះ អេ អឹម ខេ ពីមួយឆ្នាំទៅមួយឆ្នាំតែងតែបង្កើតផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើងជាពិសេសអតិថិជនដែលជាស្រ្តីយកទៅ ប្រើប្រាស់ក្នុងន័យអភិវឌ្ឍ សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់»។​

គួរឱ្យកត់សម្គាល់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹមខែសីហា ឆ្នាំ២០១៨ នេះ អេ អឹម ខេ មានបុគ្គលិកសរុបចំនួនជាង ២.៦០០នាក់ អតិថិជនចំនួនជាង ៨១ ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ២៤០ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង ១២៤ លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៥០ កន្លែង និងមានភ្នាក់ងារជាង ៣.៥០០កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជនដូចជា៖ សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728