អត្ថបទថ្មីបំផុត
ទំព័រដើម > PR > អ្នក​បន្ទាយ​មានជ័យ​ជួបគ្នា​នៅ «សិក្ខាសាលាអាជីវកម្ម ខ្នាតតូច និង មធ្យម» នៅ​ថ្ងៃ​ទី២៩ កញ្ញា

អ្នក​បន្ទាយ​មានជ័យ​ជួបគ្នា​នៅ «សិក្ខាសាលាអាជីវកម្ម ខ្នាតតូច និង មធ្យម» នៅ​ថ្ងៃ​ទី២៩ កញ្ញា

បារខែម បន្ទាយមានជ័យ នេះ ប្រារព្ធ ឡើង ក្នុង គោល បំណង ជួបជុំ រវាង ម្ចាស់ អាជីវកម្ម និង អ្នកជំនាញ ដើម្បី ពិភាក្សា ចែករំលែក ចំណេះដឹង ដល់ អាជីវកម្មធុនតូចនិង មធ្យម បុគ្គលិក សហគ្រាស ក្រុមហ៊ុននានា អំពីបច្ចុប្បន្នភាពនៃ សេដ្ឋកិច្ច ធនធាន មនុស្ស ហិរញ្ញវត្ថុ ទីផ្សារ និង បច្ចេកវិទ្យា ឌីជីថល។ល។

  • បារខែមបន្ទាយមានជ័យ
  • “សិក្ខាសាលាអាជីវកម្ម ខ្នាតតូច និង មធ្យម”
  • ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៨ នៅសាកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ
  • ចូលរួមដោយឥតគិតថ្លៃ!

បារខែម បន្ទាយ មានជ័យ បាន ធ្វើរួច ២ដង ឡើង រួច មក ហើយ ដើម្បី ចែករំលែក បទពិសោធន៍ ពី អ្នក មាន ជំនាញ ប្រកដ ដោយ បទ ពិសោធន៍ល្អ ៗ មកពី រាជធានីភ្នំ ពេញ  និង ខេត្តនានា ដែល ធ្វើ ឡើងនៅ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៨ ចាប់ ពី ម៉ោង ៨ព្រឹក ដល់ ម៉ោង ៥ល្ងាច នៅ ទី តាំង នៅសាកលវិទ្យាល័យ មានជ័យ ខេត្ត បន្ទាយមានជ័យ កម្មវិធី នេះ ធ្វើ ឡើង ក្រោមប្រធានបទ “សិក្ខាសាលា អាជីវកម្ម ខ្នាតតូច និង មធ្យម” ។  

កម្មវិធី នេះ ចូលរួម ដោយ វាគ្មិន ប្រមាណ១២ រូប មក ចែករំលែក ប្រធានបទ ខុសៗគ្នា វិស័យបច្ចេកវិទ្យា និង អាជីវកម្ម ដើម្បី ធ្វើការ ផ្លាស់ប្ដូរចំណេះដឹង ជំនាញ និង បទពិសោធន៍ ជាមួយ គ្នា និង ចែករំ លែកទៅ សហគ្រាស ធនតូច និង មធ្យម ក្នុង ការអភិវឌ្ឍ អាជីវកម្ម របស់ គាត់។

អ្នក ចូលរួម នឹង ទទួល បាន គំនិត និង ការ ស្វែង យល់ បន្ថែម នៅ ក្នុង ការ បើក មុខ ជំនួញអាជីវកម្ម សម្រាប់ សម្រួល អាជីវកម្ម ប្រចាំថ្ងៃ ។ ក្រៅពីនេះ អ្នកក៏អាចផ្សារភ្ជាប់ ទំនាក់ទំនង ជាមួយ វាគ្មិន និង អ្នក ចូលរួម ដទៃទៀត សម្រាប់ អាជីវកម្ម និង បណ្ដាញ ទំនាក់ទំនង របស់ អ្នក ទៅ ថ្ងៃ មុខ ពី វាគ្មិន នី មួយៗ ដែល អញ្ជើញ មកពី ទីកន្លែងផ្សេងៗគ្នា ។

កម្មវិធីនេះទទួល គាំទ្រពី អង្គការ ជី អាយ ហ្សិត (GIZ) សភា ពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ ក្រោមការសហការ របស់ សាកលវិទ្យាល័យមានជ័យ សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) សមាគមសហគ្រិនស្ត្រីកម្ពុជា(CWEA) និង ស៊ីអ៊ិនវេសមិន (SHE Investment) រួមជាមួយដៃគូរសហការផ្សព្វផ្សាយ សារព័ត៌មានខ្មែរឡូត (KhmerLoad) សារព័ត៌មានសប្បាយ (Sabay News) ហ្គិកអិនខេមបូឌា ( GeeksInCambodia)  និងប្សិសខ្មែរ (BizKhmer) រួមទាំង យុវជន ស្ម័គ្រចិត្ត បារខែម បន្ទាយមានជ័យ ទើប បង្កើត អោយ មាន កម្មវិធី នេះឡើង ។

ទំនាក់ទំនង

លោក ជី សុផាត អ្នក សម្របសម្រួល រៀបចំ កម្មវិធីបារខែម
លេខទូរស័ព្ទ 010 307575
Email: sophatchy@gmail.com | Webside: www.barcampcambodia.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031