អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ក្រុមហ៊ុន CBL ប្រកាសបើកកម្មវិធីប្រូម៉ូសិនថ្មីសម្រាប់ រដូវកាលអាពាហ៍ពិពាហ៍ ២០១៨ – ២០១៩

ក្រុមហ៊ុន CBL ប្រកាសបើកកម្មវិធីប្រូម៉ូសិនថ្មីសម្រាប់ រដូវកាលអាពាហ៍ពិពាហ៍ ២០១៨ – ២០១៩

រាជធានីភ្នំពេញ៖ កាលពីថ្ងៃពុធទី ១៩ ខែកញ្ញា ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីដ៏ឧឡារិកមួយនៅអាគារ K និង L នៃមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភំ្នពេញ ជាកម្មវិធីជប់លៀងដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍ ក្នុងគោលបំណងនៃការរៀបចំនេះដើម្បីជួបជុំដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍ និងថ្លែងអំណរគុណនៅកិច្ចសហការកន្លងមក ក៏ដូចជាជម្រាបជូននៅកព្ចាប់អាពាហ៍ពិពាហ៍សម្រាប់រដូវកាលឆ្នាំ ២០១៨-២០១៩។

កម្មវិធីពិសេសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណងទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម អ្នកណែនាំរោងការ និងអតិថិជនទាំងអស់ដែលជាវស្រាបៀរគ្រប់ម៉ាកសញ្ញារបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) រួមមានស្រាបៀរ ABC Extra Stout Heineken Tiger/Tiger Crystal Anchor Gold Crown និង Gold Crown Stout សម្រាប់រៀបចំទទួលភ្ញៀវក្នុងពិធីមង្គលការ ឬកម្មវិធីជប់លៀងផ្សេងៗ នៅទូទាំងប្រទេសកម្ពុជា។ក្នុងឱកាសដ៏ពិសេសនេះ លោក (Samson Wong) អគ្គនាយកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានមានប្រសាសន៍ថា៖ កម្មវិធីកព្ចាប់អាពាហ៍ពិពាហ៍របស់ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) តែងតែយកចិត្តទុកដាក់ចំពោះអតិថិជនជានិច្ច អស់រយៈពេលជាច្រើនឆ្នាំមកហើយយើងបាននាំគូស្វាមីភរិយាជាច្រើនគូទៅក្រេបទឹកឃ្មុំនា ទីក្រុងញូវយ៉ក ប្រទេសអាមេរិច ទីក្រុងមីឡាន ប្រទេសអ៊ីតាលី ប្រទេសសិង្ហបុរី និងឆ្នេរក្រាប៊ីជាដើម។

សម្រាប់ឆ្នាំនេះយើងនឹងនាំមកនូវកម្មវិធីកព្ចាប់អាពាហ៍ពិពាហ៍កាន់តែអស្ចារ្យសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ខាងមុខនេះ ដូចជាស្រាបៀរ ABC Extra Stout ដំណើរកម្សាន្តទៅទីក្រុងឡុងដ៏ ស្រាបៀរ Heineken ដំណើរកម្សាន្តទៅទីក្រុងឡូសអាន់ជ័រលេស ស្រាបៀរ Tiger ដំណើរកម្សាន្តទៅទីក្រុងស៊ីដនី និង ស្រាបៀរ Anchor ដំណើរកម្សាន្តតាមនាវាដ៏អស្ចារ្យ ។

 

អ្នកដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីពិសេសនេះរួមមាន ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកទទួលធ្វើម្ហូបការនិងពិធីជប់លៀងគ្រប់ប្រភេទ នឹងទទួលបានកញ្ចប់រង្វាន់លើកទឹកចិត្តពិសេសពីក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) រាល់ការណែនាំផលិតផលស្រាបៀរម៉ាកសញ្ញាណាមួយរបស់ក្រុមហ៊ុន CBL ដូចជា ABC Extra Stout, Heineken, Tiger, Anchor Gold Crown និង Gold Crown Stout ទៅកាន់គូស្វាមីភរិយាថី្ម។

   

បន្ទាប់ពីកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ក្រុមហ៊ុន CBL នឹងរៀបចំបន្តផ្សព្វផ្សាយកម្មវិធីនេះនៅខេត្តសំខាន់ពីរផ្សេងទៀតដូចជា៖

– ខេត្តសៀមរាប ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨ នៅ វិមានមង្គល ។

– នៅខេត្តកំពង់ចាម ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៨ នៅសណ្ឋាគារ ៧មករា។

ចាប់ពីពេលនេះតទៅ ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកទទួលធ្វើម្ហូបការ និងពិធីជប់លៀងគ្រប់ប្រភេទ ព្រមទាំងអតិថិជនផ្ទាល់អាចចុះឈ្មោះ ដើម្បីក្លាយជាដៃគូពាណិជ្ជកម្មក្នុងការផ្គត់ផ្គង់ស្រាបៀរដើម្បីទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីកញ្ចប់លើកទឹកចិត្តពិសេសសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជប់លៀងផ្សេងៗ។

ប្រសិនបើលោកអ្នកជាម្ចាស់ហាងលក់ភេសជ្ជៈ អ្នកទទួលធ្វើម្ហូបការនិងពិធីជប់លៀងគ្រប់ប្រភេទ ដេប៉ូចែកចាយ អ្នកណែនាំរោងការ ព្រមទាំងអតិថិជន ចង់ជ្រាបព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកលេខ៖ 011 222 400/011 333 500។

ពិសាដោយការទទួលខុសត្រូវ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031