អត្ថបទថ្មីបំផុត
ទំព័រដើម > PR > UnionPay ដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់តាមរយៈ QR កូដ & តាមបណ្ដាញអ៊ីនធើណែតនៅកម្ពុជា

UnionPay ដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់តាមរយៈ QR កូដ & តាមបណ្ដាញអ៊ីនធើណែតនៅកម្ពុជា

សេវាកម្មទូទាត់ប្រាក់តាមរយៈ QR កូដ និងតាមបណ្ដាញអ៊ីនធើណែត ត្រូវបានក្រុមហ៊ុន UnionPay ប្រកាសដាក់ឲ្យដំណើរការ នៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារ Mekong Bank Public Limited (MekongBank) និងក្រុមហ៊ុន Bongloy Playment Plc កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

ការដាក់ឲ្យដំណើរការ សេវាកម្មទូទាត់ប្រាក់នេះ គឺជាការផ្តួចផ្តើមរបស់ ក្រុមហ៊ុន UnionPay ក្នុងការឆ្លើយតប ទៅនឹងការលោតផ្លោះ នៃវិស័យបច្ចេកវិទ្យានៅកម្ពុជា ដែលកំពុងតែតំរង់ទិសទៅកាន់ “សេដ្ឋកិច្ចឌីជីថល” ជាពិសេសការរួមចំណែក ក្នុងការអភិវឌ្ឍន៍ នៃប្រព័ន្ធទូទាត់ប្រាក់ដោយពុំប្រើប្រាស់ក្រដាសប្រាក់ និងការធ្វើពាណិជ្ជកម្មអេឡិចត្រូនិច (លក់ទំនិញអនឡាញ) សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។

គិតត្រឹមខែមិថុនាឆ្នាំ២០១៨នេះ ចំនួនអ្នកប្រើប្រាស់អ៊ីនធើណែត នៅក្នុងប្រទេសកម្ពុជា បានកើនឡើងរហូតដល់ទៅ ១២លាននាក់ ដែលកាលពីខែធ្នូ ឆ្នាំ២០១៧ ចំនួនអ្នកប្រើប្រាស់អ៊ីនធើណែតនៅក្នុងប្រទេសកម្ពុជា មានចំនួនត្រឹមតែ ១០,៨លានអ្នកប៉ុណ្ណោះ។ ប្រជាជនមានអាយុក្រោម ៣០ឆ្នាំ មានចំនួន៦៥% នៃចំនួនប្រជាជនសរុប ហើយ ៨០% នៃអ្នកប្រើប្រាស់ទូរស័ព្ទដៃទំនើប មានអាយុក្រោម ៣៥ឆ្នាំ។ នេះបញ្ជាក់ឲ្យឃើញថា ស្ថិតិនៃប្រជាសាស្ត្រនេះ បានចូលរួមចំណែកដល់ប្រព័ន្ធអេកូ (ecosystem) សម្រាប់អ្នកដែលអាចទទួលយកបានដំបូង នូវបច្ចេកវិទ្យាហិរញ្ញាវត្ថុនេះ។

លោក សឺ វិនចាវ (Shi Wenchao) ប្រធានក្រុមហ៊ុន China UnionPay និងជាអនុប្រធាន ក្រុមហ៊ុន UnionPay International បានមានឲ្យដឹងថា “ជាមួយនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស របស់ប្រទេសកម្ពុជា ទៅជាសង្គមមួយដែលធ្វើការទូទាត់ប្រាក់ ដោយពុំប្រើក្រដាស់ប្រាក់ ក្រុមហ៊ុន UnionPay បាននឹងកំពុងរួសរាន់បញ្ចេញ នូវសេវាកម្មទូទាត់ប្រាក់ តាមរយៈ QR កូដ និងតាមរយៈអ៊ីនធើណែត ដើម្បីជួយដល់សហគ្រាសខ្នាតតូចនិងមធ្យម អាចទទួលយកនូវការទូទាត់ប្រាក់ តាមប្រព័ន្ធឌីជីថល។ អ្នកលក់ដូរតាមអ៊ីនធឺណែត រួមទាំងគេហទំព័រ ពាណិជ្ជកម្មអេឡិចត្រូនិក, កម្មវិធីធ្វើដំណើរ, កម្មវិធីទូរស័ព្ទចល័ត, ផ្សារទំនើប, ភោជនីយដ្ឋាន, ហាងកាហ្វេ និងហាងលក់ដូរ អាចទទួលយកការទូទាត់ ប្រាក់តាមរយៈ UnionPay QR Code និង UnionPay Online Payments បាន។”

ចំណែក លោក ខូវ ប៊ុនឆាយ (Khov Boun Chhay) ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃធនាគារមេគង្គ បានលើកឡើងថា “ការចាប់ផ្ដើមដំណើរការ ជាលើកដំបូងនៅកម្ពុជា នៃប្រព័ន្ធទូទាត់ប្រាក់តាម UnionPay QR Code នឹងនាំមកនូវវិធីសាស្ត្រទូទាត់ប្រាក់ ជំនាន់ក្រោយគេបំផុត ទៅកាន់ឈ្មួញ និងអ្នករស់នៅក្នុងប្រទេសកម្ពុជា រួមទាំងជួយសម្រួលដល់សេវាកម្ម ទូទាត់ប្រាក់នៅកម្ពុជា ប្រកបដោយភាពច្នៃប្រឌិតផងដែរ។ ប្រទេសកម្ពុជាកំពុងបង្កើនល្បឿន នៅក្នុងការបង្កើតបរិយាកាស នៃការទូតទាត់ប្រាក់ តាមប្រព័ន្ធឌីជីថល។ ក្នុងនោះ គេជឿជាក់ថា ការបង់ប្រាក់តាមប្រព័ន្ធ QR Code នឹងផ្តល់ជូនអ្នកប្រើប្រាស់ នូវភាពងាយស្រួលក្នុងការទូទាត់ មិនត្រឹមតែឆាប់រហ័ស និងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងមានសុវត្ថិភាពទៀតផង ហើយវាគឺជាកំលាំងចលករ ខណៈពេលដែលវានឹងពង្រីក ដល់ចំណែកផ្សេងទៀត នាពេលអនាគត។”

ជាមួយគ្នានេះដែរ លោក ប៉ែន ចាន់ដា នាយកប្រតិបត្តិ និងជាសហស្ថាបនិក របស់ក្រុមហ៊ុន Bongloy Payment ក៏បានឲ្យដឹងដែរថា “យើងរីករាយណាស់ ដែលបានធ្វើជាដៃគូ ជាមួយក្រុមហ៊ុន UnionPay នៅកម្ពុជា។ API របស់យើង គឺជាម៉ាស៊ីន ដែលផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ ទូទាត់ប្រាក់សម្រាប់អាជីវកម្ម ចាប់ពីអាជីវកម្មទើបបង្កើតថ្មី រហូតដល់ស្ថាប័នហិរញ្ញវត្ថុ ដែលអាចឱ្យពួកគេទទួលបានការទូទាត់ប្រាក់ តាមប្រព័ន្ធរបស់ក្រុមហ៊ុន UnionPay តាមរយៈកម្មវិធីទូរស័ព្ទ និងគេហទំព័ររបស់ពួកគេ។ តាមរយៈភាពជាដៃគូនេះ វានឹងជំរុញការផ្លាស់ប្តូរតាមរយៈ ការណែនាំផលិតផល ដែលផ្តល់ជូននូវការទូទាត់ប្រាក់ កាន់តែងាយស្រួលមួយកំរិតទៀត សម្រាប់អតិថិជនរបស់ក្រុមហ៊ុន UnionPay ។”

ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាលោក សឺ វិនចាវ ក៏បានជួបសំដែងការគួរសម ជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានធ្វើការផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមក លើការអភិវឌ្ឍន៍ប្រទេស ជាមួយទំនើបភាវូបនីយកម្ម បច្ចេកវិទ្យាព័ត៌មាន ឌីជីថល និងការសាងសង់រដ្ឋាភិបាលវៃឆ្លាត។

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ លោក ក៏បានជួបជាមួយ លោក​ជំទាវ​ ណាវ​ ច័ន្ទ​ថាណា ទេសាភិបាលរង ​ នៃធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាពលើអាជីវកម្មរបស់ក្រុមហ៊ុន UnionPay និងវឌ្ឍនភាពថ្មីៗ ក្នុងការជួយប្រទេសជិតខាងកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ។

ភាគីទាំងពីរ ក៏បានស្វែងយល់ពីកិច្ចសហប្រតិបត្តិការ ដែលមានសក្តានុពលនៅលើប្រទេសកម្ពុជាផងដែរ (Shared Switch, CSS QR កូដសម្រាប់ការទូទាត់ និងការតភ្ជាប់នាពេលអនាគតជាមួយបណ្តាញទូទាត់អាស៊ី (APN) ជាពិសេសនៅពេលដែល UnionPay Chip ស្តង់ដារ ត្រូវបានអនុម័តសម្រាប់ APN៕​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031