អត្ថបទថ្មីបំផុត
ទំព័រដើម > PR > រក​អីណា​មាន? ម៉ាស៊ីនបោកគក់ LG ស៊េរី​ថ្មី​បោក​បាន​ពីរ​កន្លែង​ព្រមគ្នា!

រក​អីណា​មាន? ម៉ាស៊ីនបោកគក់ LG ស៊េរី​ថ្មី​បោក​បាន​ពីរ​កន្លែង​ព្រមគ្នា!

ក្រុមហ៊ុន LG Electronic ជាអ្នកឈានមុខគេក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងនៅតែបន្តបង្កើតសមត្ថភាព ក្នុងការច្នៃប្រឌិតអោយកាន់តែល្អប្រសើរ ដែលផ្តល់នូវអត្ថប្រយោជន៍ដល់អតិថិជនគ្រប់គ្នានោះ។ ដោយឡែកម៉ាសុីនបោកគក់ LG TWIN Wash TM វាអាចផ្ទុកសម្លៀកបំពាក់បោកគក់ដាច់ដោយឡែកពីគ្នា អតិថិជនទាំងអស់អាចសន្សំសំចៃទាំងពេលវេលា អគ្គីសនី និងទឹករាល់ពេលធ្វើការបោកគក់។


ធ្វើការបោកគក់ដាច់ដោយឡែកពីគ្នា

ម៉ាស៊ីនបោកគក់ LG Twin WashTm ជាដំណោះស្រាយបោកគក់ សំលៀកបំពាក់មិនដែលមាន ពីមុនមក។ វាគឺមានប្រសិទ្ធិភាពនិងជួយលោកអ្នក ធ្វើការសម្អាតសម្លៀកបំពាក់បានកាន់តែ ច្រើននិងលឿន ដោយធ្វើការបោកគក់សម្លៀកបំពាក់ដែលផ្ទុកសម្លៀកបំពាក់ពីរកន្លែងផ្សេងគ្នាក្នុងពេលតែមួយ។

សន្សំសំចៃពេលវេលា

ម៉ាស៊ីនបោកគក់ LG Twin WashTm កាត់បន្ថយពេលវេលាបោកគក់ របស់លោកអ្នកបានពាក់កណ្តាល។ ឥឡូវនេះលោកអ្នកអាចបញ្ចប់ការបោកគក់ដែលផ្ទុកសម្លៀកបំពាក់ពីរកន្លែង ផ្សេងគ្នាត្រឹមរយះពេល 49 នាទីប៉ុណ្ណោះជាមួយ ម៉ាស៊ីនបោកគក់ LG Twin WashTm ។

ត្រូវបានរចនាឡើងងាយស្រួលក្នុងការប្រើប្រាស់

ម៉ាស៊ីនបោកគក់ LG TWINWash™ ត្រូវបានរចនាឡើងធ្វើឱ្យងាយស្រួលសម្រាប់អតិថិជន ក្នុងការប្រើប្រាស់វាមានរូបរាងកោងបន្តិច។ ហើយផ្នែកខាងលើអាចផ្ទុកសម្លៀកបំពាក់ធំៗបានយ៉ាងច្រើន ហើយកន្លែងផ្ទុកខោអាវតូចគឺផ្ទុកនៅផ្នែកខាងក្រោម ដោយធ្វើការបោកគក់ដាច់ដោយឡែកដូចជាសម្លៀកបំពាក់ពណ៍ស សម្លៀកបំពាក់ដែលងាយខូច សម្លៀកបំពាក់ទារក និងសម្លៀកបំពាក់ផ្សេងៗទៀត។

បំពាក់ដោយបច្ចេកវិទ្យា TrueSteamTm

បច្ចេកវិទ្យា TrueSteamTm គឺអាចកំចាត់បាក់តេរីបានរហូតដល់ 99.9% កំចាត់ស្នាមជ្រីវជ្រួញ និងស្នាមប្រឡាក់លើសម្លៀកបំពាក់ក្នុងរយះពេល ២០ នាទី។

បោកគក់ ៦ ចលនាល្អសម្រាប់ក្រណាត់គ្រប់ប្រភេទ

ជ្រើសរើសកម្មវិធីបោកគក់ ៦ ចលនា Direct Drive ធ្វើអោយធុងបោកសម្លៀក បំពាក់បង្វិលច្រើនទិសផ្សេងៗគ្នា វាអាចថែរក្សាសាច់ក្រណាត់ និង បោកគក់បានយ៉ាងស្អាត ចលនាបោកគក់ទាំង ៦ នោះមានដូចខាងក្រោម:
– បង្វិលចុះឡើង (Tumbling )
– ស្រាយក្រណាត់មិនអោយរមួលចូលគ្នា (Stepping)
– សម្អាតក្អែលដែលស្ថិតនៅខាងក្នុង (Scrubbing)
– ក្រវីក្រណាត់ថ្នមៗ (Swing)
– បន្ថែមកំលាំងបោកគក់ (Rolling)
– ច្រោះយកសាប៊ូចេញ (Filtration)

ម៉ូទ័រ Inverter Direct Drive រំញ័រតិចនិងសម្លេងស្ងាត់ល្អ

ម៉ូទ័រ Inverter Direct Drive គឺមានប្រសិទ្ធិភាពខ្ពស់ទ្វេរដង ដែលធ្វើអោយកាន់តែប្រសើរឡើងនូវការបោកគក់និងប្រើប្រាស់ធន់បានយូរ មានរំញ័រតិចនិងសម្លេងស្ងាត់ល្អ។ លើសពីនេះទៅទៀតម៉ូទ័រនេះសន្សំសំចៃនិង ប្រើប្រាស់ថាមពលអគ្គីសនីតិចផងដែរ។

មុខងារ Add Item សំរាប់បន្ថែមសម្លៀកបំពាក់ដែលភ្លេចដាក់ចូលក្នុងម៉ាស៊ីន

បើសិនជាលោកអ្នកភ្លេចដាក់សម្លៀកបំពាក់ លោកអ្នកនៅតែអាចបន្ថែមសម្លៀកបំពាក់ បន្ទាប់ ពីម៉ាសុីនដំណើរការ ។ ម៉ាស៊ីនបោកគក់ LG Twin WashTm បានបំពាក់នូវប៊ូតុងមុខងារ Add Item
ដែលអាចអោយលោកអ្នកបើកទ្វារម៉ាសុីនបោក និងបន្ថែមសម្លៀកបំពាក់ដែលភ្លេចពេលដែល ម៉ាស៊ីនកំពុងដំណើរការ។

ប្រភព ៖ https://www.lg.com/ae/washing-machines/lg-FH4G1JCS6_F8K5XNK4-uae

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031