អត្ថបទថ្មីបំផុត
ទំព័រដើម > PR > អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ប្រគល់រង្វាន់ iPhoneX ជូនអ្នកឈ្នះពីកម្មវិធីពិសាដោយទទួលខុសត្រូវដែលមានឈ្មោះ “GET YOUR SHAPE BACK”

 

រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រទី ៥ ខែតុលា ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)
ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោករួមមាន Heineken, Tiger, Tiger Crystal, ABC
Extra Stout, Anchor, Gold Crown និង Gold Crown Stout បានប្រគល់រង្វាន់ iPhoneX
ថ្មីសន្លាងមួយគ្រឿងជូន លោក ឌុល វណ្ណា ដែលជាអ្នកឈ្នះពីកម្មវិធីពិសាដោយទទួលខុសត្រូវដែលមានឈ្មោះ
“GET YOUR SHAPE BACK” ក្នុងការចាប់ឆ្នោតផ្សងសំណាងដែលបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃ ៧
ខែកញ្ញា កន្លងមក។

 

ក្រុមហ៊ុននឹងចែករង្វាន់ទូរស័ព្ទ iPhone ថ្មីមួយគ្រឿងទៀត នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ
ដូច្នេះសូមលើកទឹកចិត្តអតិថិជនទាញយកកម្មវិធី GYSB app រួចហើយចូលរួមលេងដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យនេះពីការចាប់ឆ្នោតផ្សងសំណាងខាងមុខនេះ។

នៅក្នុងកម្មវិធី GYSB app មានមុខងារពិសេសដែលអ្នកប្រើស្មាតហ្វូន (ទាំងប្រព័ន្ធ IOS ឬ Android)
អាចលេងហ្គេមចងចាំ ប្រសិនបើអ្នកទទួលបានពិន្ទុពេញ (6 ពិន្ទុ) អាចមានឱកាសឈ្នះរង្វាន់ iPhone X
តាមរយៈការចាប់រង្វាន់។

ដើម្បីអប់រំអតិថិជនឲ្យចេះទទួលទានក្នុងកម្រិតមធ្យម យើងបានបង្កើតកម្មវិធីពីរ៖ (1) តាមទំព័រហ្វេសប៊ុក
Get Your Shape Back KH និង (2) កម្មវិធីទូរស័ព្ទស្មាតហ្វូនដែលមានឈ្មោះ “Get Your Sexy Back”
ឬ “GYSB”. ។ រហូតមកដល់បច្ចុប្បន្ននេះ ទំព័រហ្វេសប៊ុកនេះមានអ្នកគាំទ្រ 110,000 នាក់
និងមានអ្នកទាញយកកម្មវិធីនេះចំនួន 18,000 ។

គួររម្លឹកថា នេះគឺជាឆ្នាំទីប្រាំពីរហើយដែលក្រុមហ៊ុន CBL បានសហការជាដៃគូជាមួយក្រសួង
ឬស្ថាប័នសំខាន់ៗដូចជាក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា
និងភាគីពាក់ព័ន្ធដទៃទៀត​ដើម្បីបណ្តុះឲ្យមានឥរិយាបថទទួលខុសត្រូវចំពោះការទទួលទានគ្រឿងស្រ​វឹង។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31