អត្ថបទថ្មីបំផុត
ទំព័រដើម > Cambodia Green will > Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

Cambodia Green Will Festival 2018 (កម្មវិធីឧត្តមឆន្ទៈបៃតង) គឺជាព្រឹត្តិការណ៍ ដែលនាំយកនិងប្រមូលផ្តុំអ្នកបរិស្ថានវិទ្យា, អ្នកដឹកនាំអាជីវកម្មមេត្រីភាពបរិស្ថាន, វិស័យឯកជន, អង្គការមិនរកប្រាក់ចំណេញ, អ្នកអប់រំនិងសិស្សដែលមានចំណាប់អារម្មណ៍អំពីបរិស្ថានតាមរយៈ ការផ្លាស់ប្តូរចំណេះដឹង ជំនាញ និងបទពិសោធន៍ទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDG) ដែលនឹងប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ រួមបញ្ចូលការជិះកង់ (Bike mission) និងសិក្ខាសាលា (Workshop)។

 

 

គោលបំណងនៃកម្មវិធីរបស់យើងគឺ ចង់រៀនចែករំលែក និងបង្ហាញការកាត់បន្ថយ និងដំណោះស្រាយដើម្បីប្រយុទ្ធ បម្រែបម្រួលអាកាសធាតុ ជាពិសេសចង់ឲ្យ ប្រជាពលរដ្ឋទូទាំងប្រទេស នាំគ្នាជួយថែរក្សាបរិស្ថាន ព្យាយាមគិតនៅគំនិតពណ៌បៃតង និងអនុវត្តន៍វាទៅលើរបៀបរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដូចជាជីវិតការងារនិងសកម្មភាពអាជីវកម្មរបស់ពួកគេ។ យើងចង់ឱ្យប្រជាជនក្នុងតំបន់ត្រូវបានទទួលការអប់រំ, ត្រូវបានជូនដំណឹង និងអនុញ្ញាតឱ្យពួកគេដឹងពីរបៀបរួមចំណែកជួយដល់មាតាផែនដីរបស់យើង។

កម្មវិធីនេះផងដែរ នឹងប្រព្រឹត្តទៅនាថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៧ៈ៣០នាទីព្រឹក ដល់ វេលាម៉ោង ៥ៈ០០ ល្ងាច នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិុនល្បីៗ ដែលមកពីស្ថាប័នធំៗ ខុសៗគ្នាក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកកម្មវិធីឧត្តមឆន្ទៈបៃតងនេះដំណើរការទៅបានអាស្រ័យលើអ្នកឧបត្ថម្ភនិងការរៀបចំឡើងដោយបណ្ណាល័យបញ្ញាវ័ន្ត (Scholar Library), សហការដោយសមាគមនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(Student Association of Institute of Technology of Cambodia), ក្រុមយុវជនអេកូយុវទូត (Young Eco Ambassador) និងមូលនិធិហេនរេចបូល (Heinrich Boll Foundation) ប្រចាំប្រទេសកម្ពុជា ព្រមទាំងការសហការចូលរួមពីដៃគូជាច្រើនទៀតផងដែរ។

បញ្ជាក់ផងដែរ ការចូលរួមក្នុងកម្មវិធីនេះលោកអ្នកនឹងទទួលបានចំណេះដឹងថ្មីៗ ជាពិសេសព្រមទាំងមានការអញ្ជើញចូលរួមពីតារាចម្រៀងកិត្តិយសដ៏វ័យក្មេង ស្រស់ស្អាត សង្ហា និងល្បីល្បាញពីររូប ដែលមានឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជាគឺ កញ្ញា ចិត្ត កញ្ចនា និង លោក សាយ (Sai) ៕

 

តោះនៅចាំអីទៀត !!!

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930