អត្ថបទថ្មីបំផុត
ទំព័រដើម > PR > កម្មវិធី​ប្រឡង​ប្រណាំង​បង្គន់​អនាម័យ​សាធារណៈ​អាស៊ាន​លើក​ទី១

កម្មវិធី​ប្រឡង​ប្រណាំង​បង្គន់​អនាម័យ​សាធារណៈ​អាស៊ាន​លើក​ទី១

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​បង្គន់​សាធារណៈ​ដែល​មាន​លក្ខណៈ​ស្តង់ដា​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ដែល​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទី​ក្រុង​ស្អាត ក្រសួង​ទេសចរណ៍ បាន​ដាក់​ចេញ​នូវ​សេចក្ដី​ជូន​ដំណឹង​អំពី​ការ​ដាក់​ពាក្យ​សុំ​វិញ្ញាបនបត្រ និង​ស្លាក​សញ្ញា​ស្ដង់ដា​បង្គន់​សាធារណៈ​អាស៊ាន​ក្នុង​ឆ្នាំ​២០១៩-២០២១ សម្រាប់​ប្រតិបត្តិករ​ជា​ម្ចាស់​ ឬ​អ្នក​គ្រប់​គ្រង​បង្គន់​សាធារណៈ។

អាស្រ័យ​ហេតុ​នេះ​គណកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត មាន​សេចក្ដី​សោមនស្សរីករាយ​និង​សូម​ជម្រាប​ជូន​ដល់​ ប្រតិបត្តិករ​ជា​ម្ចាស់​ ឬ​អ្នក​គ្រប់​គ្រង​បង្គន់​សាធារណៈ សូម​អញ្ជើញ​ចូល​រួម​ដាក់​ពាក្យ​សុំ​វិញ្ញាបនបត្រ​ និង​ស្លាក​សញ្ញា​ស្ដង់ដា​បង្គន់​សាធារណៈ​អាស៊ាន សម្រាប់​ឆ្នាំ​២០១៩-២០២១ ដែល​គ្រោង​នឹង​ប្រកាស​ជ័យលាភី​ក្នុង​ឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ២០១៩(ATF2019) នៅ​ប្រទេស​វៀតណាម។

 

ខាង​ក្រោម​នេះ ​គឺ​ជា​សេចក្ដី​ណែនាំ​របស់​ក្រសួង៖
១. សូម​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត ក្រសួង​ទេសចរណ៍
២. ភ្ជាប់​ជូន​មក​ជា​មួយ​នូវ៖
ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ និង​ស្លាក​សញ្ញា​ស្ដង់​ដា​បង្គន់​សាធារណៈ​អាស៊ាន​(ដូច​មាន​ជូន​ភ្ជាប់)
រូបថត​ និង​ប្លង់​ទី​តាំង​បង្គន់
៣. សូម​ប្រតិបត្តិករ​ជា​ម្ចាស់​ ឬ​ជា​អ្នក​គ្រប់គ្រង​បង្គន់​សាធារណៈ​មក​ដាក់​ពាក្យ​ ឬ​ទំនាក់​ទំនង​អំពី​ការ​ដាក់​ពាក្យ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ តាម​រយៈ​link http://pt.cambodiacleancity.gov.kh/kh/register/ ឬ​មក​កាន់​នាយក​ដ្ឋាន​សេវា​គាំ​ពារ​ទី​ក្រុង​ស្អាត​និង​ជម្រុញ​ការ​ប្រឡង​ប្រណាំង​ ទូរស័ព្ទ​ទំនាក់​ទំនង: ០១៥ ៥០៤ ៤៤៤/០៩៧ ៣៤២ ៤២ ៤២៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930