អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ភាសាលែងជាឧបសគ្គទៀតហើយ៖ បកប្រែសារសន្ទនាក្នុងពេលឆ្លើយឆ្លងបានភ្លាមៗ

ភាសាលែងជាឧបសគ្គទៀតហើយ៖ បកប្រែសារសន្ទនាក្នុងពេលឆ្លើយឆ្លងបានភ្លាមៗ

កម្មវិធី Viber ពិតជាកម្មវិធីទូរស័ព្ទដៃអន្តរជាតិមួយ។ អ្នកអាចផ្ញើសារសន្ទនាជាមួយមិត្តភក្តិពីគ្រប់ទីកន្លែងក្នុងពិភពលោកឬតាមដានអំពីសហគមន៍ (Community) ផ្សេងៗពីប្រទេសនានា និងក្នុងភាសាស្ទើរតែទាំងអស់។

ប៉ុន្តែវាបានភ្ជាប់មកជាមួយនូវបញ្ហាថ្មីមួយ: តើអ្នកអាចយល់យ៉ាងដូចម្តេចនៅពេលដែលពួកគេសរសេរក្នុងភាសាផ្សេងខុសពីភាសាជាតិរបស់អ្នក?

កាលពីមុន នៅពេលដែលអ្នកទទួលបានសារមួយក្នុងភាសាមួយដែលអ្នកមិនយល់ អ្នកត្រូវចម្លងវារួចបើកកម្មវិធីឬសេវាកម្មបកប្រែ ដាក់វាចូលទៅក្នុងកម្មវិធី អានសារដែលបានបកប្រែរួចហើយត្រឡប់ទៅកាន់កន្លែងផ្ញើសារដើម្បីធ្វើការឆ្លើយតប។ ទាំងអស់នេះតម្រូវឲ្យអ្នកឆ្លងកាត់ដំណាក់កាលជាច្រើនដើម្បីយល់អំពីអត្ថន័យខ្លឹមសាររបស់សារមួយចំណែកឯកិច្ចសន្ទនាប្រហែលទៅមុនហួសទៅហើយ ធ្វើឲ្យអ្នកខកខានឱកាសក្នុងការចូលរួម។

បកប្រែសារសន្ទនារបស់អ្នកភ្លាមៗ: ដើម្បីធ្វើឲ្យការសន្ទនា (ក្នុងភាសាណាមួយក៏ដោយ) មានភាពងាយស្រួលនិងរលូន កម្មវិធី Viber
សូមណែនាំមុខងារបកប្រែសារសន្ទនាក្នុងពេលកំពុងឆ្លើយឆ្លងភ្លាមៗ! ចាប់ពីថ្ងៃនេះទៅ អ្នកអាចបកប្រែសារដែលអ្នកទទួលបានក្នុងកិច្ចសន្ទនាក្នុងកម្មវិធី Viber ទៅជាភាសាជាតិរបស់អ្នកឬជាភាសាណាមួយដែលអ្នកចង់បាន។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចុចលើសារសន្ទនាឲ្យយូរបន្តិច ជ្រើសយកបកប្រែនោះសារសន្ទនាដែលត្រូវបានបកប្រែនឹងចេញភ្លាមៗនៅខាងក្រោមសារសន្ទនាដើម។

 

ដូច្នេះ ឥឡូវនេះអ្នកនឹងអាចតាមទាន់កិច្ចសន្ទនាទាំងអស់ភ្លាមៗក្នុងភាសាណាមួយក៏ដោយសារសន្ទនាទាំងឡាយនឹងបកប្រែដោយស្វ័យប្រវត្តិទៅក្នុងភាសាដែលកម្មវិធី Viber របស់អ្នកបានកំណត់។ប្រសិនបើអ្នកចង់ឃើញសារសន្ទនាក្នុងភាសាមួយផ្សេងទៀត អ្នកអាចផ្លាស់ប្តូរវាបានយ៉ាងងាយពីសារសន្ទនា។ចុចលើសារសន្ទនាឲ្យយូរបន្តិច ចុចយកភាសា (Language) ហើយជ្រើសរើសភាសាដែលអ្នកចង់បាន រួចចុច បញ្ចប់ (Done)។ ផ្លាស់ប្តូរភាសាបកប្រែដោយរបៀបនេះនៅពេលណាក៏បាន ឬផ្លាស់ប្តូរវាក្នុងកន្លែងកំណត់មុខងារទូរស័ព្ទ
(Setting) ដើម្បីប្តូរភាសាបកប្រែដើម។

តាមដានសហគមន៏ (Community) កាន់តែច្រើនជាមួយមុខងារបកប្រែ

ឧទាហរណ៏: ថាអ្នកជាអ្នកគាំទ្ររបស់ក្រុមបាល់ទាត់ FC Barcelona ពីប្រទេសជប៉ុនហើយអ្នកចង់តាមដានក្រុមសន្ទនាផ្លូវការរបស់ FC Barcelona ឬក្រុមអ្នកគាំទ្រណាមួយនិងអានកិច្ចសន្ទនាទាំងឡាយក្នុងភាសារបស់អ្នក។ ឥឡូវនេះអ្នកអាចធ្វើវាបានហើយ។ ចូលរួមក្នុងសហគមន៏(Community) ឬតាមដានកិច្ចសន្ទនាសាធារណៈ (Public Chat) ហើយចុចលើសារសន្ទនាណាមួយដើម្បីបកប្រែវា
នោះអ្នកនឹងក្លាយជាផ្នែកមួយនៃកិច្ចសន្ទនានោះ។ការបកប្រែនៅលើកម្មវិធី Viber ពឹងផ្អែកទៅលើ Google Translate

មុខងារមួយនេះអាចប្រើប្រាស់បានទូទាំងពិភពលោកសម្រាប់អ្នកប្រើប្រាស់ Viber នៅលើទូរស័ព្ទដៃប្រភេទ Android ដែលបានធ្វើបច្ចុប្បន្នភាពថ្មីបំផុតនៅក្នុង Play Store រីឯអ្នកប្រើប្រាស់ iPhone នឹងអាចប្រើប្រាស់បានក្នុងពេលឆាប់ៗនេះ។ ភាសាលែងជាឧបសគ្គទៀតហើយ។

 

ចាប់ផ្តើមសន្ទនាក្នុងថ្ងៃនេះ:  https://vb.me/4cf922



ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

មនុស្ស​៥​ប្រភេទ​នេះ​​ ​អ្នក​​មិន​គួរ​រកស៊ី​ជាមួយ​​ឡើយ​​ ​ក្រែង​រលាយ​ក្រុមហ៊ុន​ថ្ងៃ​ក្រោយ​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031