អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ៣ចំណុចធំៗរបស់ម៉ាស៊ីនបោកគក់ LG ទ្វារចំហៀងដែលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក

៣ចំណុចធំៗរបស់ម៉ាស៊ីនបោកគក់ LG ទ្វារចំហៀងដែលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក

តើលោកអ្នកកំពុងតែស្វែងរកទិញម៉ាសុីនបោកគក់ថ្មីមែនទេ? ពិតប្រាកដណាស់ម៉ាសុីនបោកគក់ដែលមានលក់នៅលើទីផ្សារជាច្រើនម៉ូដែលដែលផ្តល់ជូននូវការបោកគក់សម្លៀកបំពាក់បានស្អាត ក៏ប៉ុន្តែតើលោកអ្នកជ្រើសម៉ាសុីនបោកគក់បែបណា ដែលអាចជឿទុកចិត្ត ងាយស្រួលប្រើប្រាស់ និងសន្សំ សំចៃអគ្គីសនី?

ដើម្បីងាយស្រួលអោយលោកអ្នកក្នុងការជ្រើសរើសម៉ាសុីនបោកគក់ដែលល្អ យើងសូមធ្វើការនែនាំម៉ាសុីនបោកគក់ LG ទ្វារខាងមុខដែលផ្តល់ជូនលោកអ្នកនូវ ការបោកគក់បានយ៉ាងស្អាតអស្ចារ្យសន្សំសំចៃអគ្គីសនី និងប្រើប្រាស់ធន់បានយូរផងដែរ។

សន្សំសំចៃអគ្គីសនីនិងទឹក
ក្រុមហ៊ុន LG បានប្រកាសថា ម៉ាសុីនបោកគក់ 9 kg 6 Motion Direct Drive របស់ខ្លួនកាត់បន្ថយការប្រើ ប្រាស់អគ្គីសនី ១៥ ភាគរយ និងកាត់បន្ថយការប្រើប្រាស់ទឹករហូតដល់ទៅ ៤០ ភាគរយ។ នេះជាជម្រើសដ៏ល្អប្រសើរបំផុត សំរាប់អ្នកដែលកំពុងស្វែងរកម៉ាសុីនបោកគក់ដែល ថែរក្សាបរិស្ថាន ក៏ដូចជាសន្សំសំចៃថ្លៃអគ្គីសនីផងដែរ។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតវាបានបំពាក់ មកជាមួយនូវបច្ចេកវិទ្យាដែលមានឈ្មោះថា TurboWash ដែលម៉ាសុីនបោកគក់កាត់បន្ថយ ពេលវេលាបោកគក់ត្រឹមតែ ៥៩ នាទីតែប៉ុណ្ណោះ ដែលអនុញ្ញាតិ្តអោយលោកអ្នកធ្វើការបោកគក់ ក្នុងរយះពេលខ្លីបំផុត។

ងាយស្រួលប្រើប្រាស់
ដំណើរការរបស់ម៉ាសុីនបោកគក់ LG 9 kg 6 Motion Direct Drive គឺងាយស្រួល។ ម៉ាសុីនបោកគក់ ទ្វារខាងមុខផ្តល់ជូនមកជាមួួយកញ្ចក់ LED ដែលបង្ហាញអោយឃើញបានយ៉ាងច្បាស់នូវកម្មវិធីបោក គក់ដែលយើងបានជ្រើសរើស និងអនុញ្ញាតិ្តអោយអ្នកកែតម្រូវ ល្បឿនបង្វិល សីតុណ្ហភាព និង កម្មវិធី ផ្សេងៗជាច្រើនទៀត។ មុខងារ Add items គឺងាយស្រួលបើសិនជាអ្នកភ្លេចដាក់សម្លៀកបំពាក់ចូលម៉ា
សុីនពេលដែលចាប់ផ្តើមដំណើរការបោកគក់ពីដំបូង។ ដោយគ្រាន់តែចុចប៊ូតុង Pause បើកទ្វារ និង ដាក់សំលៀកបំពាក់ចូលមិនបាច់រង់ចាំរហូតដល់ដំណើរការបោកគក់ត្រូវបានបញ្ចាប់។ ម៉ាសុីនបោក គក់ LG មានកម្មវិធី Smart Diagnosis ដើម្បីត្រួតពិនិត្យបញ្ហារបស់ម៉ាសុីនបោក ដែលអាចអោយលោក អ្នកធ្វើការដោះស្រាយនិងជួសជុលខ្លួនឯងបានមុននិងបញ្ចូនទៅជាងជួសជុល។

ដំណើរការបោកគក់បានយ៉ាងស្អាតអស្ចារ្យ
ម៉ាសុីនបោកគក់ LG 9 kg 6 Motion Direct Drive ពិតជាដំណើរការបោកគក់បានយ៉ាងស្អាតអស្ចារ្យ។ ម៉ាស៊ីនបោកគក់មានចំណុះ 9kg ដោយប្រើបច្ចេកវិទ្យា Turbo Wash មិនត្រឹមតែកាត់បន្ថយពេល វេលាបោកគក់នោះទេ ប៉ុន្តែវាធ្វើការបោកគក់បានយ៉ាងស្អាតអស្ចារ្យផងដែរ។ វាបាញ់ទឹកទៅកាន់ សម្លៀកបំពាក់ដោយផ្ទាល់ ធ្វើអោយបច្ចេកវិទ្យា ៦ ចលនាបោកគក់និងពូតកាន់តែមានប្រសិទ្ធិភាព។
លោកអ្នកអាចជ្រើសចលនាបោកគក់មួយក្នុងចំណោមចលនាទាំង ៦ តាមប្រភេទសាច់ក្រណាត់ របស់អ្នកដែលចលនាទាំងនោះមានដូចជា៖
1. ស្រាយក្រណាត់មិនអោយរួញចូលគ្នា
2. សម្អាតក្អែលដែលស្អិតនៅក្នុង
3. ច្រោះយកសាប៊ូចេញ
4. ច្រោះយកសាប៊ូចេញ
5. ក្រវីក្រណាត់ថ្នមៗ
6. បង្វិលចុះឡើង

អ្វីដែលកាន់តែអស្ចារ្យនិងពិសេសជាងនេះទៅទៀត ម៉ាសុីនបោកគក់ LG មានការធានាទៅលើម៉ូទ័រ រហូតដល់ទៅ ១០ ឆ្នាំ ដើម្បីផ្តល់ជូនអោយអតិថិជនទាំងអស់មានទំនុកចិត្ត និងប្រើប្រាស់បានយូរអង្វែង ជាងគេផងដែរ។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

មនុស្ស​៥​ប្រភេទ​នេះ​​ ​អ្នក​​មិន​គួរ​រកស៊ី​ជាមួយ​​ឡើយ​​ ​ក្រែង​រលាយ​ក្រុមហ៊ុន​ថ្ងៃ​ក្រោយ​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031