អត្ថបទថ្មីបំផុត
ទំព័រដើម > PR > វីង(Wing) ចូលរួមជាមួយសាជីវកម្មផ្សេងៗដើម្បីផ្តល់ជូននូវឱកាសការងារនិងដំបូន្មានអាជីព

វីង(Wing) ចូលរួមជាមួយសាជីវកម្មផ្សេងៗដើម្បីផ្តល់ជូននូវឱកាសការងារនិងដំបូន្មានអាជីព

ភ្នំពេញ៖ថ្ងៃទី x ខែតុលា ឆ្នាំ២០១៨ – ពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ 2018 បានត្រលប់មកវិញម្តងទៀត
ហើយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតគឺជាក្រុមហ៊ុនកំពូលមួយក្នុងប្រទេសកម្ពុជាដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៧ និង ២៨​ ខែតុលានៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

 

រៀបចំដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងចូលរួមសហការជាមួយស្ថាប័នរដ្ឋាភិបាលនិងស្ថាប័នឯកជនផ្សេងៗព្រឹត្តិការណ៍មួយនេះមានគោលបំណងផ្តល់ជូននូវវេទិកាមួយសម្រាប់យុវជនកម្ពុជាដើម្បីស្វែងរកឱកាសការងារជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិជាង ១៥០​កន្លែង ។ព្រឹត្តិការណ៍នេះក៏ស្របតាមគំនិតផ្តួចផ្តើមរបស់គណៈកម្មាធិការបណ្តុះបណ្តាលជាតិនិងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ឱកាសការងារនិងការអភិវឌ្ឍយុវជននៅប្រទេសកម្ពុជា។ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ​​​ ពិព័រណ៍ការងារនិងផលិតភាពទទួលបានជោគជ័យយ៉ាងអស្ចារ្យ​ដោយទាក់ទាញអ្នកចូលរួមបានប្រមាណ ២៧,០០០ នាក់ក្នុងឆ្នាំ ២០១៧​រួមជាមួយនឹងការដាក់ពាក្យការងារលើសពី ២៨,៥០០នាក់។ វីងគឺជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទឈានមុខគេនៅកម្ពុជា
ហើយជាក្រុមហ៊ុនដ៏សាកសមក្នុងការផ្តល់ព័ត៌មាននិងឱកាសផ្សេងៗដល់អ្នកកំពុងស្វែងរកការងារក្នុងដំណើរអាជីពរបស់
ពួកគេ។

 

ក្រុមការងាររបស់វីងបានចូលរួមនៅក្នុងពិព័រណ៍មួយនេះដើម្បីបង្ហាញដល់យុវជនកម្ពុជាអំពីក្រុមហ៊ុនរបស់ខ្លួននិងរការដែ
លផលិតផលនិងសេវាកម្មរបស់ពួកគេបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងការលើកម្ពស់ជីវភាពរស់នៅរបស់
ប្រជាជន។

 

អ្នកដែលកំពុងស្វែងរកការងារក៏បានទទួលព័ត៌មានអំពីឱកាសការងារនៅធនាគារឯកទេសវីងផងដែរដោយក្រុមហ៊ុននេះ
បើកដៃទូលាយក្នុងការស្វាគមន៍បុគ្គលដែលមានសមត្ថភាពនិងទេពកោសល្យចូលរួមក្នុងក្រុមហ៊ុនរបស់ពួកគេ។
សូមទស្សនារូបភាពពីកម្មវិធីខាងក្រោម៖
( https://drive.google.com/drive/folders/1CF104KZ0MOlQXmg3gjayZnGw9lSDYVP2?fbcl
id=IwAR0tL2AO6RxIZB2A99AXRXUsEs5J2GPzV8HqqbZ2txv6pkmmoOF7wEygqu8 )

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930