អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ក្រុមហ៊ុន UnionPay បានក្លាយជាម៉ាកសញ្ញាផ្លូវការ សម្រាប់ការទូទាត់ប្រាក់ ក្នុងកម្មវិធីប្រកួតបាល់ ទាត់ AFF ​SUZUKI CUP 2018

ក្រុមហ៊ុន UnionPay បានក្លាយជាម៉ាកសញ្ញាផ្លូវការ សម្រាប់ការទូទាត់ប្រាក់ ក្នុងកម្មវិធីប្រកួតបាល់ ទាត់ AFF ​SUZUKI CUP 2018

ភ្នំពេញ៖ កម្មវិធីប្រកួតកីឡាបាល់ទាត់ AFF ​Suzuki Cup 2018​ បានសម្រេចជ្រើសរើសយក ក្រុមហ៊ុនប្រព័ន្ធទូទាត់ប្រាក់ជាសកលដ៏ធំមួយ ដែលមានឈ្មោះថា “UnionPay” ធ្វើជាដៃគូម៉ាកសញ្ញា ក្នុងការទូទាត់ប្រាក់ ជាលើកដំបូងរបស់ខ្លួន នៅក្នុងកម្មវិធី នៃការប្រកួតកីឡាបាល់ទាត់ ដែលមានអ្នកទស្សនាច្រើនជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់កម្មវិធីប្រកួតកីឡាបាល់ទាត់ AFF ​Suzuki Cup 2018 ដែលបានចេញផ្សាយកាលពីថ្ងៃទី២ ខែ​វិច្ឆិកា ឆ្នាំ២០១៨​ កន្លងទៅនេះ។ ការចូលរួមជាដៃគូរបស់ ក្រុមហ៊ុន UnionPay អន្តរជាតិ គឺមានបំណងប្រើប្រាស់ កម្មវិធីប្រកួតកីឡាដ៏មានប្រជាប្រិយភាព នៅក្នុងតំបន់មួយនេះ ដើម្បីធ្វើមូលដ្ឋានីយកម្មម៉ាកយីយោ និងអាជីវកម្មរបស់ខ្លួន ក៏ដូចជាចូលរួមគាំទ្រ នៅក្នុងវិស័យកីឡានៅក្នុងស្រុក និងក្នុងសមហគមន៍ នៅក្នុងតំបន់អាស៊ីអាគ្មេយ៍ផងដែរ។

 

បើតាមតួលេខដែលទទួលបាន, ក្រុមហ៊ុន UnionPay មានកាត UnionPay សរុបប្រមាណជា ៧ពាន់លានកាត ដែលបានផ្ដល់ជូនដល់អ្នកប្រើប្រាស់នៅក្នុង ៤៩ប្រទេស និងតំបន់ ហើយមានជាង ៥១ លានអាជីវកម្ម និង ២.៦លាន ម៉ាស៊ីនដកប្រាក់ ATM ដែលទទួលធ្វើការទូទាត់ប្រាក់ជាមួយកាត់ UnionPay នៅក្នុងពិភពលោក ដែលនាំឲ្យ ក្រុមហ៊ុន UnionPay គឺជាបណ្ដាញទូទាត់ប្រាក់ រីកលូតលាស់លឿនជាងគេបំផុតមួយ នៅលើពិភពលោក។

ជាមួយគ្នានេះដែរ ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន UnionPay ក៏ជាអ្នកនាំមុខគេ ក្នុងការជំរុញឲ្យមានការប្រើប្រាស់ ប្រព័ន្ធទូទាត់ប្រាក់ តាមរយៈ QR កូដ នៅក្នុងប្រទេសកម្ពុជា, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ និងប្រទេសវៀតណាមផងដែរ ខណៈពេលដែល បានដាក់ឲ្យដំណើរការ នូវការទទួលការទូតទាត់កាត UnionPay តាមរយៈម៉ាស៊ីនដកប្រាក់ ATMនិងម៉ាស៊ីនឆូតកាត និងចេញកាតរបស់ខ្លួន នៅទូទាំងប្រទេសទាំង ១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក Vincent Ling អគ្គនាយករងនៃ​ក្រុមហ៊ុន UnionPay International ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានឲ្យដឹងថា៖ “ក្រុមហ៊ុន UnionPay​ មានមោទនភាព ក្នុងការក្លាយជាម៉ាកយីហោ ទូទាត់ប្រាក់ជាផ្លូវការ​ សម្រាប់កម្មវិធីនៃការប្រកួតកីឡាបាល់ទាត់ AFF Suzuki Cup 2018 ដែលជាកម្មវិធីប្រកួតបាល់ទាត់លេខមួយ ប្រចាំតំបន់អាស៊ី ដែលមានអ្នកគាំទ្រជាង ១០០លាននាក់នៅក្នុងតំបន់។ ជារៀងរាល់ឆ្នាំម្ដង យើងតែងតែបានមើល ការប្រកួតកីឡាដ៏ល្អមួយនេះ ជាមួយនឹងការពេញចិត្ត ពីអ្នកគាំទ្រកីឡាបាល់ទាត់ សម្រាប់កម្មវិធីនៃការប្រកួតមួយនេះ។ តាមរយៈភាពជាដៃគូរសម្ពោធ ក្រុមហ៊ុន UnionPay នឹងខិតខំប្រឹងប្រែងគាំទ្រឲ្យអស់ពីចិត្ត ដល់កីឡាបាល់ទាត់ក្នុងស្រុក, កីឡាបាល់ទាត់ក្នុងតំបន់ អាស៊ាន, សហគមន៍ក្នុងតំបន់ និងការភ្ជាប់ជាមួយអ្នកគាំទ្រ នៅក្នុងវិស័យកីឡាបាល់ទាត់ទាំងអស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។”

លោកឧត្តមសេនីយ៍ ដែលបានចូលនិវត្តន៍ Dato’ Sri Azzuddin Ahmadដែលជា អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន បានមានប្រសាសន៍ថា៖ “យើងមានការរំភើបយ៉ាងខ្លាំងដែល AFF Suzuki Cup 2018 អាចស្វាគមន៍ចំពោះការចូលរួម ពីម៉ាកយីហោដ៏រឹងមាំនៃក្រុមហ៊ុន UnionPay ។ការប្រកួត នឹងត្រូវចាប់ផ្តើមក្នុងរយៈពេលត្រឹមតែ ១ សប្តាហ៍ទៀតប៉ុណ្ណោះ។ ជាមួយការគាំទ្ររបស់ក្រុមហ៊ុនUnionPay រួមនឹងសេវាកម្មរបស់ UnionPay យើងនឹងប្រាកដបានថា នឹងធ្វើមានការប្រកួតមួយ ដ៏គួរឱ្យកត់សម្គាល់មួយទៀតនៃការប្រកួតនៅក្នុងឆ្នាំនេះ។”

ការប្រកួតពានរង្វាន់ AFF Suzuki Cup គឺជាការប្រកួតកីឡាបាល់ទាត់មួយ ដែលរៀបចំឡើងដោយ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន ដែលត្រូវបានទទួលស្គាល់ដោយ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងមានចូលរួមការប្រកួតប្រជែង ដោយក្រុមជម្រើសជាតិ នៃប្រទេសនិមួយៗ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការប្រកួតនៅឆ្នាំ ២០១៨នេះ នឹងស្វាគមន៍ចំពោះទម្រង់លេងថ្មី ដែលមានការចូលរួមពីក្រុម ដែលមានលក្ខណៈសម្បត្តិពេញលេញ ចំនួន ១០ក្រុម ដោយបែងចែកជា២ពូល ក្នុងនោះ ក្រុមក្នុងមួយពូល ដែលនឹងចូលរួមប្រកួតលក្ខណៈវិលជុំ ដោយក្រុមនីមួយៗ ត្រូវលេងក្នុងទឹកដីរបស់ខ្លួនចំនួន២ប្រកួត និងក្រៅទឹកដីរបស់ខ្លួន ចំនួន២ប្រកួត។

ដើម្បីឲ្យកាន់តែទាក់ទាញ ជាងនេះទៅទៀតនោះ កិច្ចសហការក្រោមការឧបត្ថម្ភ របស់ក្រុមហ៊ុន UnionPay នៃកម្មវិធីប្រកួតកីឡាបាល់ទាត់ AFF Suzuki Cup 2018 អ្នកគាំទ្រកីឡាបាល់ទាត់ នៅក្នុងប្រទេសកម្ពុជា អាចចូលរួមរីករាយលេងកំសាន្ត ជាមួយហ្គេម ដើម្បីឈ្នះរង្វាន់ ដ៏គួរឲ្យភា្ញក់ផ្អើលនៅក្នុងយុទ្ធនាការ “ShineYourWay” របស់ក្រុមហ៊ុន UnionPay ដែលអាចមានឱកាសឈ្នះសំបុត្រ ចូលទស្សនាការប្រកួតនៅក្នុងស្រុក របស់ក្រុមជំរើសជាតិកម្ពុជា និងស្លាកសញ្ញា ដែលមានចុះហត្ថលេខា ដោយក្រុមជំរើសជាតិកម្ពុជា ចំនួន ​២។​​ សម្រាប់ព័ត៌មានបន្ថែម សូមចូល ទៅកាន់គេហទំព័រ  https://unionpaysuzukicup.com/ អំពីកម្មវិធីប្រគួតកីឡាបាល់ទាត់ AFF Suzuki Cup

ពានរង្វាន់ AFF Suzuki Cup គឺជាកម្មវិធីប្រកួតបាល់ទាត់មួយ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ដែលត្រូវបានទទួលស្គាល់ដោយ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ហើយត្រូវបានចូលរួមប្រកួតប្រជែង ដោយក្រុមជម្រើសជាតិលំដាប់ A នៃប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។

នៅឆ្នាំ ២០១៨ ​គឺ​ជា​ការប្រកួតលើកទី ១២ របស់ AFF Suzuki Cup ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ជាមួយទម្រង់ថ្មីមួយ។ ក្រុមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១០ក្រុមនឹងត្រូវបែងចែកជា ២ពូល ដែលក្រុមចំនួន 5 ក្នុងពូលនិមួយៗ។

ដោយត្រូវលេងជាប្រព័ន្ធប្រកួតវិលជុំ មួយជាមួយនឹងក្រុមនីមួយៗ ក្នុងនោះមានពីរប្រកួតនៅក្នុងទឹកដីរបស់ខ្លួន និងពីរប្រកួតទៀតនៅ ក្រៅទឹកដីរបស់ខ្លួន។ទម្រង់នៃការប្រកួតជម្រុះតាមពូល មិនមានការផ្លាស់ប្តូរឡើយ ដោយមានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ

នៅលើទឹកដីកំណើត និងក្រៅទឹកដី។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ។ http://affsuzukicup.com/2018/

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930