អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ក្រុមហ៊ុន CBL កសាងក្លោងទ្វារថ្មី និងរបងថ្មីជូនសាលាបឋមសិក្សាចុងព្រែក

ក្រុមហ៊ុន CBL កសាងក្លោងទ្វារថ្មី និងរបងថ្មីជូនសាលាបឋមសិក្សាចុងព្រែក

រាជធានីភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលមានផលិតស្រាបៀរដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout បានរៀបចំពិធីសម្ពោធក្លោងទ្វារ និងរបងថ្មីជូនសាលាបឋមសិក្សាចុងព្រែក ដែលមានទីតាំងស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក នេត សារ៉ែន ចៅសង្កាត់ព្រែកឯង លោក ហ៊ុយ វុទ្ធី នាយកផ្នែកទំនាក់ទំនងកិច្ចការសហគ្រាសនៃក្រុមហ៊ុន CBL លោក រាម ភឿន នាយកសាលាបឋមសិក្សាចុងព្រែក ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុន CBL ឳពុកម្តាយអាណាព្យាបាល លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាចុងព្រែក ចំនួន ៣១៩នាក់ ។

ក្នុងឱកាសនោះ លោក រាម ភឿន នាយកសាលាបឋមសិក្សាចុងព្រែក បានលើកឡើងថា កន្លងមកសាលារៀនបានជួបប្រទះផលលំបាកមួយចំនួន ដូចជា ក្លោងទ្វារនេះមានសភាពទ្រុឌទ្រោមគួរឲ្យព្រួយបារម្មណ៏ និង របងមានកំពស់ទាបងាយស្រួលឲ្យអ្នកទទៃផ្លោះរបងចូលបរិវេណសាលា ធ្វើឲ្យពិបាកក្នុងការគ្រប់គ្រងសំភារៈផ្សេងៗក្នុងសាលានិងថ្នាក់រៀន។

លោកនាយកសាលាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមហ៊ុនCBL ព្រមទាំងបុគ្គលិកទាំងអស់ ដែលបានចំណាយថវិកា រួមទាំងកម្លាំងកាយចិត្ត ជួយកសាងក្លោងទ្វារថ្មី និងរបងថ្មីប្រវែង៦៧ម៉ែត្រ ជូនសាលាបឋមសិក្សាចុងព្រែក ហើយលោកក៏ប្តេជ្ញាចិត្តនឹងការពារថែរក្សា សម្មិទ្ធិផលទាំងនេះឲ្យបានគង់វង្ស ដើម្បីបានជាប្រយោជន៍បន្តដល់ក្មេងៗជំនាន់ក្រោយទៀត។

ជាមួយគ្នានោះដែរ លោក ហ៊ុយ វុទ្ធី នាយកផ្នែកទំនាក់ទំនងកិច្ចការសហគ្រាសនៃក្រុមហ៊ុន CBL បានមានប្រសាសន៍ថា នេះជាសាលារៀនទី៣ ដែលក្រុមហ៊ុន CBL និងបុគ្គលិក បានជួយកែលំអសោភ័ណ្ឌ និងសុវត្ថិភាពឲ្យកាន់ប្រសើរ ក្នុងគោលបំណងដើម្បីជួយសម្រួលដោះស្រាយផលពិបាក នានារបស់សិស្សានុសិស្ស និងជម្រុញទឹកចិត្តពួកគាត់ឲ្យផ្តោតលើការសិក្សារបស់ខ្លួន។

លោកបន្ថែមទៀតថា សិស្សានុសិស្សក្នុងពេលបច្ចុប្បន្ន នឹងក្លាយជាអ្នកដឹកនាំនាពេលអនាគត ដូច្នេះការអប់រំល្អនឹងបណ្តុះបណ្តាលបានធនធានមនុស្សដ៏ល្អ ហើយធនធានមនុស្សដ៏ល្អ នឹងជួញអភិវឌ្ឍន៍សហគមន៏របស់យើងឲ្យកាន់តែរីកចំរើន។ លោកក៏សង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននិងបុគ្គលិក នឹងជួយបង្កើនសោភ័ណ្ឌភាពដល់សាលារៀន ក៏ដូចជា ផ្តល់នូវភាពកក់ក្តៅ និងអារម្មណ៍សុវត្ថិភាពបន្ថែមទៀត ដល់ ឳពុកម្តាយអាណាព្យាបាល លោកគ្រូអ្នកគ្រូ ជាពិសេសសិស្សានុសិស្សទាំងអស់ ហើយសង្ឃឹមប្អូនៗនឹងខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ និងជួញអភិវឌ្ឍន៍សហគមន៏ឲ្យកាន់តែប្រសើរឡើងនាពេលអនាគត។

គួររម្លឹកផងដែរថា នេះគឺជាគម្រោងកែលម្អសាលារៀន ទីបី របស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បន្ទាប់ពីបញ្ចប់គម្រោងកែលម្អ និងជួសជុល សាលាវិទ្យាល័យព្រែកឯង និងសាលាបឋមសិក្សារបោះអង្កាញ់។ ក្រុមហ៊ុន CBL ដែលជាក្រុមហ៊ុនផលិតស្រាបៀរគុណភាពលំដាប់ពិភពលោកដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout តែងតែចូលរួមរាល់សកម្មភាពនានាក្នុងការអភិវឌ្ឍសហគមន៍ និងផ្ដោតការយកចិត្ដទុកដាក់ជាពិសេសលើការប្រព្រឹត្ដខ្លួនជាសហគ្រាសមួយដែលមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ។

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930