អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ហាងទំនើប LG Premium BrandShop បើកសម្ពោធដំណើរការសាកល្បង ដំបូងគេបង្អស់នៅប្រទេសកម្ពុជា

ហាងទំនើប LG Premium BrandShop បើកសម្ពោធដំណើរការសាកល្បង ដំបូងគេបង្អស់នៅប្រទេសកម្ពុជា

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear ) បានប្រារព្ធនូវពិធីសម្ពោធដាក់អោយដំណើរការសាកល្បងនូវ ហាងទំនើប LG Premium BRANDSHOP ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី 3 ខែ វិច្ឆិកា ឆ្នាំ 2018 នៅអគារលេខ 135 ផ្លូវព្រះមុនី្នវង្ស សង្កាត់មនោម្យ ខ័ណ្ឌ 7 មករា រាជធានីភ្នំពេញ ដែលមានការចូលរួមពីភ្ញៀវកិត្តិយស និង អ្នកសារ ព័ត៍មាន ជាច្រើនរូបទៀតប្រមាណជាង 100 នាក់ ។

 

ហាងលក់គ្រឿងអេឡិចត្រូនិច LG BRANDSHOP បានមានវត្តមាននៅក្នុងប្រទេសអស់រយៈពេលជាង 7 ឆ្នាំមកហើយតាំងពីឆ្នាំ 2011 មកម្ល៉េះ តែដោយសារការមើលឃើញពីភាពរីកចំរើនរបស់បច្ចេកវិទ្យានៅក្នុងតំបន់ កាន់តែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ទើបក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear បានវិវត្តន៍ខ្លួនពី ហាង LG BRANDSHOP ទៅជា ហាងទំនើប LG Premium BRANDSHOP ដ៏ប្រណិតដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ។ ដោយភាពជោគជ័យនៃបច្ចេកវិទ្យា ការរចនា និងការគិតគូពីអតិថិជន គឺយើងបានត្រៀមរួចរាល់ជាស្រេចដើម្បីបង្ហាញជូនសំរាប់អតិថិជន នូវផលិតផល LG ដែលទំនើបៗចុងក្រោយបង្អស់យ៉ាងច្រើនប្រភេទ ដូចជា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ឧបករណ៍បំពងសំឡេងទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសំលៀកបំពាក់ ទូទឹកកក និងផលិតផលប្រើប្រាស់ជាច្រើនផ្សេងទៀត ដើម្បីជូនសំរាប់ភ្ញៀវអតិថិជនដែលមកទស្សនាហាងទំនើបយើងនេះ។

អ្វីដែលធ្វើអោយហាងប្រណិត LG Premium BrandShop កាន់តែលេចធ្លោជាងគេនោះគឺ លទ្ធភាពនៃបទពិសោធន៍សំរាប់អ្នកប្រើប្រាស់ទទួលបានចំណេះដឹងបន្ថែមអំពីការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ទទួលបានអារម្មណ៍ផ្ទាល់ និងយល់ដឹងពីការអភិវឌ្ឍន៍បច្ចេកវិទ្យាចុងក្រោយរបស់ LG ។

 

 

ដើម្បីចូលរួមអបអរសាទរសំរាប់ការបើកសម្ពោធសាកល្បងរបស់ហាងទំនើប LG Premium Brandshop មុនី្នវង្សនេះ ។ យើងក៏មានការរៀបចំកម្មវិធីលក់បញ្ចុះតម្លៃរហូតដល់ 30% និង ការបង់ រំលោះការប្រាក់ 0% ជាមួយធនាគារ Aeon ផងដែរ ។

ផលិតផលដែលមានគុណភាពខ្ពស់ នឹងប្រណិត ពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗរបស់ LG ទាំងអស់នឹងមានលក់នៅក្នុងហាងទំនើបប្រណិត LG Premium BrandShop នេះ ដែលយើងមានទីតាំងនៅតាមបណ្តោយផ្លូវមហាវិថីព្រះមុន្នីវង្ស នៅទិសខាងលិចជិតផ្សារធំថ្មី។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930